Representation

  • ការតំណាងតាមក្រមរដ្ឋប្បវេណី។

    តើអ្វីជាការតំណាង? ការតំណាង ការតំណាង៖ សំដៅទៅលើទំនាក់ទំនងគតិយុត្ដដែលអានុភាពនៃកិច្ចសន្យាត្រូវមានចំពោះម្ចាស់សិទ្ធិផ្ទាល់ ក្នុងករណីដែលអ្នកតំណាង ធ្វើកិច្ចសន្យាជាមួយភាគីម្ខាងទៀត ដោយហេតុថាការធ្វើកិច្ចសន្យានោះគឺធ្វើសម្រាប់ម្ចាស់សិទ្ធិ ក្នុងទំហំនៃសិទ្ធិតំណាង។ កំណើតនៃសិទ្ធិតំណាង កំណើតនៃសិទ្ធិតំណាង៖ សិទ្ធិតំណាងកើតមានឡើងដោយកិច្ចសន្យារវាងម្ចាស់សិទ្ធិ និងអ្នកតំណាង ឬដោយបញ្ញត្ដិនៃច្បាប់។ ទំហំនៃសិទ្ធិតំណាង ទំហំនៃសិទ្ធិតំណាងត្រូវកំណត់ដោយកិច្ចសន្យាដែលប្រគល់សិទ្ធិតំណាងទៅឱ្យអ្នកតំណាង។ ក្នុងករណីដែលសិទ្ធិតំណាងត្រូវកើតឡើងដោយបញ្ញត្ដិនៃច្បាប់ ទំហំនៃសិទ្ធិតំណាងក៏ត្រូវកំណត់ដោយច្បាប់នោះដែរ។ ក្នុងករណីដែលទំហំនៃសិទ្ធិតំណាងមិនបានកំណត់ទេ អ្នកតំណាងត្រូវមានសិទ្ធិចំពោះអំពើថែរក្សា និងអំពើកែលម្អ។… Read More