land administration

  • ការងាររដ្ឋបាលដីធ្លី និងការងារចុះបញ្ជីដីធ្លី ដោយផ្អែកតាមរបាយការណ៍របស់ក្រសួង ដ.ន.ស។

    ការងាររដ្ឋបាលដីធ្លី យោងតាមរបាយការរណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់អំពីការងាររដ្ឋបាលដីធ្លីដែលមានខ្លឹមសារថា ការងាររដ្ឋបាលដីធ្លីជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ។ ព្រមជាមួយគ្នានេះដែរ ដើម្បីធានាប្រសិទ្ធភាពនៃរដ្ឋបាលដីធ្លី ក្រសួងមានវិធានការពង្រឹងសិទ្ធិលើដីធ្លី និងសុវត្តិភាពនៃការកាន់កាប់ដីធ្លីដែលគ្របដណ្ដប់លើរាល់សកម្មភាពនៃការបង្កើត ការផ្ទេរ និងការកាន់កាប់ជាសិទ្ធិប្រត្យក្សផ្សេងទៀតដែលមានចែងក្នុងច្បាប់ទាំងឡាយរបស់កម្ពុជារួមមានច្បាប់ភូមិបាល ក្រមរដ្ឋប្បវេណី ច្បាប់ពាក់ព័ន្ធនឹងសហកម្មសិទ្ធិ និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងកម្មសិទ្ធិ។ រដ្ឋបាលសុរិយោដីបានខិតខំប្រឹងប្រែងចុះបញ្ជិនិងចេញបណ្ណកម្មសិទ្ធិ និងសិទ្ធិផ្សេងលើអចលនវត្ថុនិងធ្វើការផ្ទេរសិទ្ធិលើអចលនទ្រព្យទាំងនោះជាផ្លូវការ ទប់ស្កាត់… Read More