Building Space
-
ការអនុវត្តធ្លាគម្លាតអគារក្នុងដីឡូតិ៍ពីព្រំដីកាន់កាប់ស្របច្បាប់ និងលិខិតអនុញ្ញាតសាងសង់ស្ថិតក្នុងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ធ្លាគម្លាតអគារក្នុងដីឡូតិ៍ពីព្រំដីកាន់កាប់ស្របច្បាប់ ១. ចំពោះទីតាំងដែលមានប្លង់ធ្លាគម្លាតស្រាប់ បទប្បញ្ញត្តិប្រើប្រាស់ដីត្រូវកំណត់ធ្លាគម្លាតអគារក្នុងដីឡូត៍ពីព្រំដីកាន់កាប់ស្របច្បាប់ ស្របតាមប្លង់តម្រង់ជួរដែលមានស្រាប់ស្របច្បាប់ឬតាមផែនការប្រើប្រាស់ដីដែលបានធ្វើការព្យាករណ៍សម្រាប់លទ្ធភាពពង្រីកផ្លូវនាពេលអនាគត។ ២. ចំពោះទីតាំងដែលពុំមានប្លង់ធ្លាគម្លាតស្រាប់ បទប្បញ្ញត្តិប្រើប្រាស់ដីត្រូវកំណត់ធ្លាគម្លាតអគារក្នុងដីឡូត៍ ពីព្រំដីកាន់កាប់ស្របច្បាប់ ស្របតាមបទដ្ឋានដូចខាងក្រោម៖ អគារកម្ពស់ទាប៖ ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ -ធ្លាគម្លាតខាងមុខ ឬគម្លាតជាប់ផ្លូវ ប្រវែងយ៉ាងតិច ៤ (បួន) ម៉ែត្រ… Read More
