អគារសហកម្មសិទ្ធិ

  • កម្មសិទ្ធិលើដី និងអគាររបស់ជនបរទេសនៅកម្ពុជា (Foreigner Ownership of Land and Building in Cambodia)។

    យោតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លីនៅកម្ពុជា ។ អាចនិយាយម្យ៉ាងទៀតបានថា គ្មានជនបរទេស (រូបវន្តបុគ្គល ឬនីតិបុគ្គល) ណាមួយអាចមានកម្មសិទ្ធិស្របច្បាប់លើដីធ្លីនៅកម្ពុជានោះទេ។ ករណីនេះ ត្រូវចាត់ទុកថាជានីតិបុគ្គលដែលមានសញ្ជាតិខ្មែរនៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនោះកាន់កាប់ដោយរូបវន្តបុគ្គល ឬនីតិបុគ្គលមានសញ្ជាតិខ្មែរចាប់ពី ៥១% (ហាសិបមួយភាគរយ) លើងទៅ ។ ចំពោះលក្ខណនេះ មិនត្រូវយកមកអនុវត្តចំពោះសិទ្ធិលើដីធ្លីផ្សេងទៀតដែលទទួលស្គាល់ដោយច្បាប់ជាធរមានដែលអនុញ្ញាតនោះទេ ដែលរួមមានជាអាទិ៍… Read More