វាក្យសព្ទសំខាន់ៗពាក់ព័ន្ធនឹងការត្រួតពិនិត្យបញ្ជាក់សំណង់

  • វាក្យសព្ទសំខាន់ៗពាក់ព័ន្ធនឹងការត្រួតពិនិត្យបញ្ជាក់សំណង់។

    ១. តំណាងស្របច្បាប់របស់ក្រុមហ៊ុន៖ សំដៅដល់អគ្គនាយកក្រុមហ៊ុន នាយកក្រុមហ៊ុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឬអភិបាលក្រុមហ៊ុនដែលមានគោត្តនាមនិងនាមត្រូវបានចែងនៅក្នុងលក្ខន្តិកៈរបស់ក្រុមហ៊ុន។ ២. វិញ្ញាបនបត្រធានារ៉ាប់រង៖ សំដៅដល់លិខិតផ្ដល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈ ឬប្រកបអាជីវកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់។ ៣. វិញ្ញាបនបត្រប្រើប្រាស់សំណង់៖ សំដៅដល់លិខិតអនុញ្ញាតផ្ដល់ដោយអាជ្ញាធរមានសមត្ថកិច្ចដល់ម្ចាស់សំណង់ ដើម្បីប្រើប្រាស់ ជួល ឬធ្វើអាជីវកម្មលើសំណង់នោះបាន។ ៤. វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីនៅគណៈវិជ្ជាជីវៈ៖ សំដៅដល់វិញ្ញាបនបត្រស្ថាបត្យករចុះបញ្ជីវិញ្ញាបនបត្រស្ថាបត្យករ… Read More