វាក្យស័ព្ទសំខាន់ៗ ពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ

វាក្យស័ព្ទសំខាន់ៗ ពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ
  • បញ្ចប់លទ្ធកម្ម សំដៅដល់ការប្រមូលផ្ដុំមុខសញ្ញាលទ្ធកម្មដែលមានប្រភេទដូចគ្នា លក្ខណៈដូចគ្នា ឬប្រហាក់ប្រហែលគ្នាបញ្ចូលក្នុងក្រុមតែមួយសម្រាប់ធ្វើលទ្ធកម្មតែមួយលើក។1
  • ការជញថ្ល សំដៅដល់ដំណើរការលទ្ធកម្មសាធារណៈដែលសំណុំឯកសារស្នើដេញថ្លៃត្រូវបានដាក់ ទទួល និងវាយតម្លសម្រាប់គោលបំណងប្រគល់កិច្ចសន្យា។
  • ការត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយ សំដៅដល់ការត្រួតពិនិត្យដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើអនុលោមភាព នៃការអនុវត្តកិច្ចលទ្ធកម្មដែលបានអនុវត្តរួចរបស់ស្ថាប័នអនុវត្តលទ្ធកម្ម ដើម្បីតាមដាននិងវាយតម្លៃលើការអនុវត្តកិច្ចលទ្ធកម្ម និងតម្រូវការសម្រាប់កែលម្អនិងបង្កើនប្រសិទ្ធភាពនិងសមត្ថភាពក្នុងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធ។
  • ការប្រកួតប្រជែង សំដៅដល់ការប្រើប្រាស់នីតិវិធីលទ្ធកម្មដែលមានការចូលរួមពីអ្នកដេញថ្លៃ ដើម្បីជ្រើសរើសសំណុំឯកសារស្នើដេញថ្លៃដែលឆ្លើយតបពេញលេញឬសមស្របជាងគេនិងមានតម្លៃល្អបំផុត។
  • ការសន្សំសំចៃ សំដៅដល់ការប្រើប្រាស់ថវិកាសមស្របបំផុតក្នុងចំណាយ ដែលក្នុងនោះត្រូវពិចារណាផងដែរលើកត្តា ពាក់ព័ន្ធនានាក្នុងការអនុវត្តនីតិវិធីលទ្ធកម្មដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ឬអ្នកទទួលការ។
  • កិច្ចលទ្ធកម្ម សំដៅដល់ដំណើរការលទ្ធកម្មសាធារណៈចាប់ពីពេលរៀបចំឯកសារដេញថ្លៃរហូតដល់ពេលទទួលបានទំនិញ សំណង់ សេវាកម្ម ឬសេវាទីប្រឹក្សា។
  • ក្រមសីលធម៌លទ្ធកម្ម សំដៅដល់ក្រុមដែលអ្នកចូលរួមពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈត្រូវយល់ដឹងនិងអនុវត្តដោយស្មោះត្រង់តាមបទប្បញ្ញត្តិគតិយុត្តជាធរមាននិងអនុវត្តឱ្យបានត្រឹមត្រូវតាមតួនាទីនិងមុខងាររបស់ខ្លួន។
  • គណនយ្យភាព សំដៅដល់ការទទួលខុសត្រូវរបស់ស្ថាប័នអនុវត្តលទ្ធកម្ម ក្នុងការធ្វើសេចក្តីសម្រេចនិងចាត់វិធានការ ក្នុងអំឡុងដំណើរការលទ្ធកម្មសាធារណៈ។
  • ចីរភាព សំដៅដល់ការកាត់បន្ថយនៃផលប៉ះពាល់ដែលអាចកើតមានទៅលើបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងការបន្តនៃ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
  • តម្លាភាព សំដៅដល់ការទទួលបាននូវព័ត៌មានដែលពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈដោយចំហនិងសិទ្ធិចូលរួមក្នុងដំណើរការលទ្ធកម្មសាធារណៈតាមវិធីសាស្ត្រនិងនីតិវិធីលទ្ធកម្មសាធារណៈ។
  • ទីប្រឹក្សា សំដៅដល់ក្រុមហ៊ុនទីប្រឹក្សាឬទីប្រឹក្សាឯកត្តជនដែលមានមុខរបរផ្តល់សេវាផ្នែកបញ្ញា។ក្រុមហ៊ុនទីប្រឹក្សាអាចជាកមហ៊ុនពាណិជ្ជកម្មឬនីតិបុគ្គលផ្សេងទៀត។
  • បញ្ជីខ្មៅ សំដៅដល់បញ្ជីហាមឃាត់ការចូលរួមរបស់អ្នកដេញថ្លៃក្នុងដំណើរការលទ្ធកម្មសាធារណៈដែលសម្រេចដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
  • ប្រសិទ្ធភាព សំដៅដល់ចំណាយចំគោលដៅចំពោះមុខចំណាយដែលត្រូវអនុវត្តនីតិវិធីលទ្ធកម្ម។
  • ផែនការលទ្ធកម្ម សំដៅដល់ការកំណត់ពីតម្រូវការរបស់ស្ថាប័នអនុវត្តលទ្ធកម្មក្នុងរយៈពេលជាក់លាក់និងកំណត់ពី ពេលនិងនីតិវិធីសម្រាប់អនុវត្តកិច្ចលទ្ធកម្ម ក្នុងគោលបំណងបំពេញបាននូវតម្រូវការប្រើប្រាស់នៅពេលត្រូវការ ។
  • មន្ត្រីលទ្ធកម្ម សំដៅដល់ប្រធាន អនុប្រធាន និងមន្ត្រីទាំងអស់របស់អង្គភាពលទ្ធកម្មនៃស្ថាប័នអនុវត្តលទ្ធកម្ម។ – មុខសញ្ញាលទ្ធកម្ម សំដៅដល់មុខទំនិញ សំណង់ សេវាកម្ម ឬសេវាទីប្រឹក្សាដែលជាកម្មវត្ថុនៃការដេញថ្លៃ ពិគ្រោះថ្លៃ ស្ទង់តម្លៃ ឬការចរចាថ្លៃ។
  • លទ្ធកម្ម សំដៅដល់ការទិញឬការរកបាននូវទំនិញ សំណង់ សេវាកម្ម ឬសេវាទីប្រឹក្សាតាមរយៈវិធីសាស្ត្រដែលមាន ចែងក្នុងច្បាប់នេះ។
  • លទ្ធកម្មបកបដោយចីរភាព សំដៅដល់ដំណើរការនៃកិច្ចលទ្ធកម្មដោយបានគិតគូរអំពីការកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតមានឡើងដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព។
  • លទ្ធកម្មសាធារណៈ សំដៅដល់កិច្ចលទ្ធកម្មដែលធ្វើឡើងដោយស្ថាប័នអនុវត្តលទ្ធកម្ម/ អង្គភាពថវិកាអាណាប័កផ្ទេរ សិទ្ធិពេញលេញ។
  • ស្ថាប័នអនុវត្តលទ្ធកម្ម សំដៅដល់ក្រសួង ស្ថាប័ន អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុ ដទៃទៀត ដែលអនុវត្តលទ្ធកម្មសាធារណៈ។

សុចរិតភាព សំដៅដល់ការអនុវត្តគោលការណ៍គ្រឹះនិងក្រមសីលធម៌វិជ្ជាជីវៈដែលមិនអាចរំលោភបំពានបានន លទ្ធកម្មសាធារណៈ ទាំងក្របខណ្ឌច្បាប់និងស្ថាប័ន។

  • សេវាកម្ម សំដៅដល់សកម្មភាពដែលពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងមនុស្ស គ្រឿងបរិក្ខារ ឬបច្ចេកវិទ្យាដែលនាំមក នូវផលប្រយោជន៍ដល់ស្ថាប័នសាធារណៈ ប៉ុន្តែមិនរាប់បញ្ចូលការងារសាងសង់និងសេវាទីប្រឹក្សាទេ។
  • សេវាទីប្រឹក្សា សំដៅដល់សេវាជំនាញការដែលផ្តល់ដោយក្រុមហ៊ុនទីប្រឹក្សាឬទីប្រឹក្សាឯកត្តជនដែលពាក់ព័ន្ធនឹងគម្រោងណាមួយឬសម្រាប់ការពង្រឹងពង្រីកស្ថាប័នឬបង្កើនសមត្ថភាព។
  • សំណង់ សំដៅដល់រាល់សកម្មភាពដែលពាក់ព័ន្ធនឹងការងារសាងសង់ ការងារជួសជុល ការធ្វើឡើងជាថ្មី ការដំឡើង ការជីក ការបូម និងការងារប្រហាក់ប្រហែល ដែលបង្កើតឱ្យមានការប្រើប្រាស់កម្លាំងពលកម្មគ្រឿងម៉ាស៊ីន បរិក្ខារ -និងបច្ចេកវិទ្យា។
  • ដំណាំឯកសារស្នើដេញថ្ល សំដៅដល់សំណុំឯកសាររួមមានឯកសារដេញថ្លៃដែលបានបំពេញដោយអ្នកដេញថ្លៃនិង ឯកសារកាប់មួយចំនួនទៀតដូចមានតម្រូវក្នុងឯកសារដេញថ្លៃ ដែលអ្នកដេញថ្លៃបានដាក់នៅស្ថាប័នអនុវត្តលទ្ធកម្ម សម្រាប់គោលបំណងផ្គត់ផ្គង់ទំនិញ ទទួលការសំណង់ ផ្ដល់សេវាកម្ម ឬសេវាទីប្រឹក្សា។
  • សក្តិសិទ្ធិភាព សំដៅដល់វិសាលភាពឬកម្រិតដែលសម្រេចបាននូវលទ្ធផលចុងក្រោយឆ្លើយតបនឹងគោលបំណង ស្នូលនៃការអនុវត្តលទ្ធកម្មសាធារណៈ។
  • អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ សំដៅដល់អង្គភាពថវិកាដែលអាណាប័កដើមខ្សែបានប្រគល់សិទ្ធិ អំណាចពេញលេញក្នុងការបញ្ជាចំណូល ចំណាយរបស់អង្គភាព ដោយមិនតម្រូវឱ្យឆ្លងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងការត្រួតពិនិត្យនិងសម្រេចពីអាណាប័កដើមខ្សែ។
  • អំពើឃុបឃិត សំដៅដល់ផែនការឬការរៀបចំឡើងរវាងអ្នកដេញថ្លៃពីរឬច្រើននាក់ ដើម្បីបង្កើតតម្លៃដេញថ្លៃសិប្បនិម្មិតគ្មានលក្ខណៈប្រកួតប្រជែងពិតប្រាកដ ឬធ្វើឱ្យមានឥទ្ធិពលលើសកម្មភាពរបស់ភាគីណាមួយក្នុងដំណើរការលទ្ធកម្មសាធារណៈឬធ្វើឱ្យមានការជះឥទ្ធិពលលើការអនុវត្តកិច្ចសន្យា។
  • អំពើបង្ខិតបង្ខំ សំដៅដល់ការហាមឃាត់ឬការតម្រាមកំហែងដោយផ្ទាល់ឬដោយប្រយោលធ្វើឱ្យមានគ្រោះថ្នាក់ដល់ បុគ្គលឬទ្រព្យសម្បត្តិរបស់បុគ្គល ដើម្បីធ្វើឱ្យមានឥទ្ធិពលដល់ការចូលរួមក្នុងដំណើរការលទ្ធកម្មសាធារណៈរបស់បុគ្គលនោះឬធ្វើឱ្យមានការជះឥទ្ធិពលលើការអនុវត្តកិច្ចសន្យា។
  • អំពើបន្លំ សំដៅដល់ការបកស្រាយបំភ្លៃហេតុការណ៍ដើម្បីធ្វើឱ្យមានឥទ្ធិពលលើដំណើរការលទ្ធកម្មសាធារណៈ។ – អ្នកដេញថ្ល សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលមានបំណងចូលរួមក្នុងលទ្ធកម្មសាធារណៈនិងបានដាក់សំណុំឯកសារស្នើដេញថ្លៃឬការស្នើបញ្ជាក់ពីចំណាប់អារម្មណ៍។អ្នកដញថ្លៃនាំមុខសំដៅដល់អ្នកដេញថ្លៃដែលបានចូលរួមដេញថ្លៃ ហើយសំណុំឯកសារស្នើដេញថ្លៃរបស់ខ្លួនត្រូវបានគណៈកម្មាធិការលទ្ធកម្មវាយតម្លៃថាជាសំណុំឯកសារស្នើដេញថ្លៃឆ្លើយតបសមស្របជាងគេមុនពេលធ្វើលក្ខណសម្បត្តិតាមក្រោយ។
  • អ្នកទទួលការ សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលចុះកិច្ចសន្យាលើការងារសាងសង់ ការងារជួសជុល សេវាកម្ម ឬសេវាទីប្រឹក្សាជាមួយនឹងស្ថាប័នអនុវត្តលទ្ធកម្ម។
  • អ្នកផ្គត់ផ្គង់ សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលចុះកិច្ចសន្យាលក់ទំនិញជាមួយនឹងស្ថាប័នអនុវត្តលទ្ធកម្ម។
  • ឯកសារដេញថ្ល សំដៅដល់សំណុំឯកសារដែលអង្គភាពលទ្ធកម្មនៃស្ថាប័នអនុវត្តលទ្ធកម្មបានរៀបចំនិងផ្តល់ជាដំបូងទៅឱ្យអ្នកដេញថ្លៃ ដើម្បីប្រើសម្រាប់រៀបចំសំណុំឯកសារស្នើដេញថ្លៃដែលរួមមានពាក្យសុំដេញថ្លៃ សេចក្ដីអញ្ជើញឱ្យ ចូលរួមដេញថ្លៃ ការស្នើឱ្យដាក់សំណុំឯកសារស្នើដេញថ្លៃសេចក្ដីអញ្ជើញឱ្យចូលរួមក្នុងការកំណត់បុរេលក្ខណសម្បត្តិ សេចក្ដីណែនាំចំពោះអ្នកដេញថ្លៃ លក្ខណៈបច្ចេកទេស ទំហំការងារ លក្ខខណ្ឌយោងការងារ និងលក្ខខណ្ឌនៃកិច្ចសន្យា ។

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.

សព្វទានំ ធម្មទានំ ជិនាតិ
Sharing knowledge is the most worthwhile endeavor of all.

-ព្រះពុទ្ធ-
  1. ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ ↩︎

Leave a comment