
ក្រមរដ្ឋប្បវេណី ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/១២០៧/០៣០ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០០៧ ត្រូវធ្វើវិសោធនកម្មដូចខាងក្រោម៖1
ត្រូវកែឃ្លា “លក្ខណៈដើមនៃសមាសភាគនោះ” ទៅជា “លក្ខណៈដើមនៃវត្ថុនោះ” នៅក្នុងមាត្រា១២១ (សមាសភាគនៃវត្ថុ) ។
ត្រូវកែឃ្លា “ក្នុងទំហំដែលច្បាប់បានកម្រិត” ទៅជា “ក្នុងទំហំដែលច្បាប់ និង បទដ្ឋានគតិយុត្តផ្សេងៗទៀតបានកម្រិត” នៅក្នុងមាត្រា ១៣៨ (និយមន័យនៃកម្មសិទ្ធិ) ។
ត្រូវកែពាក្យ “អាជ្ញាធរខេត្ត ក្រុង” ទៅជា “អាជ្ញាធររាជធានី ខេត្ត” នៅក្នុងវាក្យខណ្ឌទី ៣ និងវាក្យខណ្ឌទី ៤ នៃមាត្រា ១៨៥ (កម្មសិទ្ធិនៃបាទទន្លេ ឬ ស្ទឹងចាស់ ដោយសារការបង្កើតផ្លូវទឹកថ្មី) ។
ត្រូវកែឃ្លា “ដោយបានដឹងថាខ្លួនគ្មានសិទ្ធិកាន់កាប់ទេ” ទៅជា “ដោយបានដឹងថាខ្លួនគ្មានសិទ្ធិអំណាចក្នុងការកាន់កាប់ទេ” និងកែឃ្លា “ដោយមិនបានដឹងថាខ្លួនគ្មានសិទ្ធិទេ” ទៅជា “ដោយមិនបានដឹងថាខ្លួនគ្មានសិទ្ធិអំណាចទេ” នៅក្នុងវាក្យខណ្ឌទី ១ កថាខណ្ឌទី ១ នៃមាត្រា២៣៣ (ការកាន់កាប់ ដោយមានវិការៈ) ។
ត្រូវបន្ថែមពាក្យ “ឬ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី” បន្ទាប់ពីពាក្យ “ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ” នៅក្នងកថាខណ្ឌទី ១ និង កថាខណ្ឌទី ៣ នៃមាត្រា ២៤២ (ការការពារភោគីអចលនវត្ថុដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់) ។
ត្រូវកែឃ្លា “ផលុបភោគី” ទៅជា “ម្ចាស់សេវភាព” នៅក្នុងកថាខណ្ឌទី៤ មាត្រា ២៩១ (ករណីយកិច្ចរបស់ម្ចាស់សេវភាព)។
ត្រូវកែឃ្លា “បើភាគីម្ខាងនៃកិច្ចសន្យាបានប្រើឋានៈខ្លួនដែលមានអាទិភាពជាងភាគីម្ខាងទៀតខាងផ្នែកសេដ្ឋកិច្ច ឬ ផ្នែកសង្គម ឬ បានប្រើស្ថានភាពផ្សេងទៀតដែលភាគីម្ខាងទៀតមិនអាចប្រឆាំងតបបានទេ” ទៅជា “បើភាគីម្ខាងនៃកិច្ចសន្យាបានប្រើដោយមិនត្រឹមត្រូវនូវឋានៈខ្លួនដែលមានអាទិភាពជាងភាគីម្ខាងទៀត ខាងផ្នែកសេដ្ឋកិច្ច ឬ ផ្នែកសង្គម ឬ បានប្រើដោយមិនត្រឹមត្រូវនូវស្ថានភាពផ្សេងទៀតដែលភាគីម្ខាងទៀតមិនអាចប្រឆាំងតបបានទេ” នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ៣៤៩ (ការរំលោភបំពានលើស្ថានភាព) ។
ត្រូវបន្ថែមពាក្យ “ក្រៅផ្លូវតុលាការ ឬ” មុនពាក្យ “តាមផ្លូវតុលាការ” នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ៣៨៥ (សិទ្ធិរបស់ម្ចាស់បំណុលក្នុងការទាមទារឱ្យអនុវត្តកាតព្វកិច្ច) ។
ត្រូវកែពាក្យ “ការមិនអនុវត្តកាតព្វកិច្ច” ទៅជា “ការអនុវត្តកាតព្វកិច្ចមិនបានពេញលេញ” នៅក្នុងមាត្រា ៣៩៣ (ការអនុវត្តកាតព្វកិច្ចមិនបានពេញលេញ) ។
ត្រូវលុបឃ្លា “ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ”នៅក្នុងកថាខណ្ឌទី២ នៃមាត្រា ៤១២ (សិទ្ធិរំលាយក្នុងករណីដែលកម្មវត្ថុនៃកិច្ចសន្យាត្រូវបានខូចខាត ឬ បាត់បង់) ។
ត្រូវកែពាក្យ “ប៉ុន្តែ” ទៅជា “ក្នុងករណីនេះ” នៅក្នុងវាក្យខណ្ឌទី ២ នៃមាត្រា ៤២០ (ការទទួលបន្ទុកហានិភ័យចំពោះកិច្ចសន្យាអញ្ញមញ្ញដែលមានអត្ថន័យត្រូវធ្វើ ឬ មិនត្រូវធ្វើ)។
ត្រូវកែឃ្លា “សិទ្ធិលើបំណុលនោះ” ទៅជា “ម្ចាស់បំណុល” ហើយបន្ថែម “ឬ អ្នកដែលទទួលបន្ទុកបន្តវត្ថុពីអ្នកនោះ” បន្ទាប់ពីពាក្យ “អ្នកដែលបានទទួលផលប្រយោជន៍ពីអំពើរបស់កូនបំណុលនោះ” នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា៤២៨ (លក្ខខណ្ឌនៃការលុបចោលនូវអំពើដែលនាំឱ្យខូចខាតផលប្រយោជន៍)
ត្រូវកែឃ្លា “ពេលដែលការទាញហេតុផលដោយផ្ទាល់មាត់” ទៅជា “ពេលបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់” នៅក្នុងវាក្យខណ្ឌទី ២ នៃមាត្រា ៤២៩ (សិទ្ធិដែលត្រូវបានរក្សាការពារ) ។
ត្រូវកែឃ្លា “នៅពេលដែលម្ចាស់បំណុលមិនព្រមចំពោះការតម្កល់ ឬ សាលក្រម ឬ សាលដីកាដែលប្រកាសថាកតម្កល់នោះមានសុពលភាព មិនទាន់ចូលជាស្ថាពរទេ” ទៅជា “នៅក្នុងអំឡុងពេលដែលម្ចាស់បំណុលមិនទាន់ព្រមចំពោះការតម្កល់ ឬ ក្នុងអំឡុងពេលដែលសាលក្រម ឬ សាលដីកា ដែលប្រកាសថាការតម្កល់នោះ មានសុពលភាពមិនទាន់ចូលជាស្ថាពរទេ” នៅក្នុងវាក្យខណ្ឌទី ១ កថាខណ្ឌទី ២ នៃមាត្រា ៤៥៧ នៃមាត្រា ៤៥៧ (ការតម្កល់) ។
ត្រូវកែឃ្លា “មិនអាចយកហេតុនោះតតាំងចំពោះអនុប្បទាយីបានឡើយ” ទៅជា “មិនអាចយកហេតុនោះ តតាំងចំពោះអនុប្បទានិកបានឡើយ” នៅក្នុងវាក្យខណ្ឌទី ១ កថាខណ្ឌទី ១ នៃមាត្រា ៥០៥ (អានុភាពនៃការជូនដំណឹង និង ការយល់ព្រម)។
ត្រូវកែឃ្លា “នៅក្នុងមាត្រា ១៣៣ (ការបង្កើត ការផ្ទេរ និង ការកែប្រែនូវសិទ្ធិប្រក្យក្សដោយការព្រមព្រៀង) មាត្រា ១៣៤ (លក្ខខណ្ឌតតាំងនៃការបង្កើត ការផ្ទេរ និង ការកែប្រែនូវសិទ្ធិប្រត្យក្ស) មាត្រា ១៣៥ (លក្ខណ្ឌដើម្បីបង្កើតអានុភាពនៃការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុដោយការព្រមព្រៀង) មាត្រា ១៦០ (លទ្ធកម្មនៃកម្មសិទ្ធិលើ អចលនវត្ថុ) និង មាត្រា ១៨៧ (លទ្ធកម្មនៃកម្មសិទ្ធិលើចលនវត្ថុ) ទៅជា “ចាប់ពីមាត្រា ១៣៣ (ការបង្កើត ការផ្ទេរ និង ការកែប្រែនូវសិទ្ធិប្រក្យក្សដោយការព្រមព្រៀង) ដល់មាត្រា ១៣៥ (លក្ខខណ្ឌដើម្បីបង្កើតអានុភាពនៃកផ្ទេរកម្មសិទ្ធិលើអចលនវត្ថុដោយការព្រមព្រៀង)” នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ៥២៨ (ការផ្ទេរកម្មសិទ្ធិ) ។
ត្រូវកែពាក្យ “សិទ្ធិជួលជាអចិន្ត្រៃយ៍” ទៅជា “សិទ្ធិជួលអចិន្ត្រៃយ៍” និងបន្ថែមពាក្យ “សិទ្ធិអាស្រ័យនៅ” បន្ទាប់ពីពាក្យ “សិទ្ធិប្រើប្រាស់” នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ៥៣៤ (ការទទួលខុសត្រូវក្នុងការធានាក្នុងករណីដែលមានសិទ្ធិប្រត្យក្សជាផលុបភោគជាអាទិ៍) ។
ត្រូវកែឃ្លា “អ្នកទិញត្រូវបានបង្ហាញ” ទៅជា “អ្នកលក់ត្រូវបានបង្ហាញ” នៅក្នុងចំណុច គ កថាខណ្ឌទី ២ នៃមាត្រា ៥៣៩ (ករណីយកិច្ចផ្ដល់វត្ថុដែលគ្មានវិការៈ) ។
ត្រូវបន្ថែមពាក្យ “ស្រូវ” បន្ទាប់ពីពាក្យ “ស្បៀងអាហារ” នៅក្នុងមាត្រា ៥៧៨ (និយមន័យនៃការខ្ចីបរិភោគ) ។
ត្រូវកែឃ្លា “ការទាមទារដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ” ទៅជា “ការទាមទារដែលកំណត់ក្នុងកថាខណ្ឌទី ២ ខាងលើនេះ” នៅក្នុងកថាខណ្ឌទី ៤ នៃមាត្រា ៦០៥ (ការទទួលខុសត្រូវរបស់ភតិបតី ចំពោះវិការៈនៃវត្ថុជួល) ។
ត្រូវកែពាក្យ “សមាជិកគណៈកម្មការនាយក” ទៅជា “អភិបាល” នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ៧៤៨ (អំពើអនីត្យានុកូលរបស់នីតិបុគ្គល)។
ត្រូវកែពាក្យ “ចំនួនទឹកប្រាក់នៃការខូចខាត” ទៅជា “ចំនួនទឺកប្រាក់នៃសំណងការខូចខាត” នៅក្នុងមាត្រា ៧៦៣ (ការទូទាត់ប្រាក់ចំណេញ និង ខាត) និង មាត្រា ៧៦៤ (ការទូទាត់នូវកំហុស) ។
ត្រូវលុបឃ្លា “សិទ្ធិលើការបញ្ជាំដើម្បីធានាបំណុលអណ្ដែត ឬ” នៅក្នុងកថាខណ្ឌទី ២ នៃមាត្រា៧៧០ (ភាពទៅជាមួយគ្នានៃសិទ្ធិប្រាតិភោគប្រត្យក្ស)។
ត្រូវកែពាក្យ “អាហារកិច្ច” ទៅជា “អាហារកាតព្វកិច្ច” នៅក្នុងកថាខណ្ឌទី ២ នៃមាត្រា ៧៨៦ (ឯកសិទ្ធិ ចំពោះសោយហ៊ុយសម្រាប់បុណ្យសព) និង មាត្រា៧៨៧ (ឯកសិទ្ធិចំពោះការផ្ដល់នូវវត្ថុសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ) ។
ត្រូវកែឃ្លា “ចំពោះប្រាក់ដែលអនុប្បទានិក ឬ ភតិកៈបន្តនោះទទួល” ទៅជា “ចំពោះប្រាក់ដែលអនុប្បទាយី ឬ ភតិបតីបន្តទទួល” នៅក្នុងវាក្យខណ្ឌទី ២ នៃមាត្រា ៧៩១ (ទំហំនៃវត្ថុដែលជាកម្មវត្ថុនៃឯកសិទ្ធិចំពោះការជួលអចលនវត្ថុ ក្នុងករណីអនុប្បទាននូវសិទ្ធិជួល ឬ ជួលបន្ត) ។
ត្រូវកែឃ្លា “ដើម្បីផលប្រយោជន៍របស់ម្ចាស់បំណុលផ្សេងទៀត” ទៅជា “ដើម្បីផលប្រយោជន៍របស់ម្ចាស់បំណុលហ៊ីប៉ូតែកផ្សេងទៀត” នៅក្នុងវាក្យខណ្ឌទី ១ នៃមាត្រា ៨៦១ (អនុប្បទាន ឬ ការបោះបង់ និង ការផ្លាស់ប្ដូរនូវលំដាប់នៃហ៊ីប៉ូតែក) ។
ត្រូវកែពាក្យ “បញ្ជូល” ទៅជា “បញ្ចូល” នៅក្នុងកថាខណ្ឌទី ១ មាត្រា ៩០៣ (ទំហំនៃការធានាកាតព្វកិច្ច)។
ត្រូវលុបឃ្លា “ដោយមិនចាំបាច់មានការយល់ព្រមពីកូនបំណុលផ្សេងទៀត” នៅក្នុងកថាខណ្ឌទី ៣ នៃមាត្រា ៩២២ (ការបង្កើតកាតព្វកិច្ចដោយសាមគ្គីភាព) ។
ត្រូវកែឃ្លា “តាមសមាមាត្រនៃបន្ទុករបស់កូនបំណុលផ្សេងទៀត” ទៅជា “តាមសមាមាត្រនឹងចំនួនភាគរយនៃចំនួនទឹកប្រាក់សរុបនៃកាតព្វកិច្ច” នៅក្នុងវាក្យខណ្ឌទី ២ កថាខណ្ឌទី ១ នៃមាត្រា ៩៣២ (សិទ្ធិទាមទារសំណងរបស់កូនបំណុលដែលបានសង) ។
ត្រូវលុបឃ្លា “ឬ លែងទទួលស្គាល់” នៅក្នុងចំណងជើង និង បញ្ញត្តិនៃមាត្រា៩៤២ (ការរលត់ញាតិភាព ដោយការកាត់កាល់ ឬ លែងទទួលស្គាល់)។
ត្រូវកែឃ្លា “ប្ដី ឬ ប្រពន្ធទាំងសងខាង” ទៅជា “ប្ដីប្រពន្ធទាំងសងខាង” នៅចំណុច ខ នៃមាត្រា ៩៧៥ (ការទទួលខុសត្រូវដោយសាមគ្គីភាព ចំពោះកាតព្វកិច្ច) ។
ត្រូវកែឃ្លា “អចលនវត្ថុ” ទៅជា “អចលនវត្ថុសម្រាប់ការអាស្រ័យនៅរបស់គ្រួសារ” នៅក្នុងកថាខណ្ឌទី ៣ នៃមាត្រា ៩៧៦ (ការចាត់ចែងទ្រព្យសម្បត្តិរួមរបស់ប្ដីប្រពន្ធ) ។
ត្រូវកែពាក្យ “ខេត្ត ក្រុង” ទៅជា “រាជធានី ខេត្ត” នៅក្នុងចំណុច ខ នៃមាត្រា ១០៤២ (ករណីយកិច្ចពិភាក្សាអំពីចំណុចសំខាន់ៗ ទាក់ទងទៅនឹងកូន) ។
ត្រូវកែឃ្លា “សហព័ទ្ធ និង ញាតិនៅក្នុង ៤ (បួន) ថ្នាក់ របស់អនីតិជននៅក្រោមអាណាព្យាបាល” ទៅជា “សហព័ទ្ធ និង ញាតិនៅក្នុង ៤ (បួន) ថ្នាក់ របស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន” នៅក្នុងមាត្រា ១០៧៦ (បុគ្គលដែលមិនអាចក្លាយជាអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន) ។
ត្រូវកែពាក្យ “ខេត្ត ក្រុង” ទៅជា “រាជធានី ខេត្ត” នៅក្នុងចំណុច ខ នៃមាត្រា ១០៤២ (ករណីយកិច្ចពិភាក្សាអំពីចំណុចសំខាន់ៗ ទាក់ទងទៅនឹងកូន) ។
ត្រូវកែឃ្លា “សហព័ទ្ធ និង ញាតិនៅក្នុង ៤ (បួន) ថ្នាក់ របស់អនីតិជននៅក្រោមអាណាព្យាបាល” ទៅជា “សហព័ទ្ធ និង ញាតិនៅក្នុង ៤ (បួន) ថ្នាក់ របស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន” នៅក្នុងមាត្រា ១០៧៦ (បុគ្គលដែលមិនអាចក្លាយជាអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន) ។
ត្រូវកែឃ្លា “សហព័ទ្ធ និង ញាតិនៅក្នុង៤ (បួន) ថ្នាក់ របស់ជននៅក្រោមអាណាព្យាបាលទូទៅ” ទៅជា “សហព័ទ្ធ និង ញាតិនៅក្នុង ៤ (បួន) ថ្នាក់របស់អ្នកអាណាព្យាបាលទូទៅ” នៅក្នុងមាត្រា ១១១១ (បុគ្គលដែលមិន អាចក្លាយជាអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលទូទៅ) ។
ត្រូវកែឃ្លា “នៅមុនពេលចាប់ផ្ដើមសន្តតិកម្ម” ទៅជា “នៅមុន ឬ ព្រមគ្នានឹងពេលចាប់ផ្ដើមសន្តតិកម្ម” នៅក្នុងវាក្យខណ្ឌទី ១ កថាខណ្ឌទី ១ នៃមាត្រា១១៥៧ (សន្តតិកម្មជំនួស) ។
ត្រូវបន្ថែមឃ្លា “ចំពោះសន្តតិកម្មនោះ” បន្ទាប់ពីឃ្លា “បុគ្គលនោះមិនមែនជាសន្តតិជន” នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា១២៦១ (អានុភាពនៃការបោះបង់) ។
ត្រូវកែឃ្លា “ការបែងចែកត្រូវធ្វើជាលាយលក្ខណ៍អក្សរទៅតាមទម្រង់នីមួយៗដែលចាំបាច់នៅក្នុងការផ្ទេរសិទ្ធិនោះ” ទៅជា “ការបែងចែកត្រូវធ្វើទៅតាមទម្រង់ចាំបាច់ដើម្បីផ្ទេរសិទ្ធិនីមួយៗនោះដូចជាលិខិតជាលាយលក្ខណ៍អក្សរជាអាទិ៍” នៅក្នុងកថាខណ្ឌទី ២ នៃមាត្រា ១២៦៦ (ការពិភាក្សាបែងចែកមរតក) ។
- ច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណីប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៥១១/០០៧ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១។ ↩︎
This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.
សព្វទានំ ធម្មទានំ ជិនាតិ
-ព្រះពុទ្ធ-
Sharing knowledge is the most worthwhile endeavor of all.

Leave a comment