
កិច្ចសន្យាលក់ទិញ1
១-សញ្ញាណទូទៅនៃកិច្ចសន្យាលក់-ទិញ
(១) គោលបំណងនៃកិច្ចសន្យាលក់-ទិញ គឺមិនមែនអនុប្បទានវត្ថុនោះទេ គឺអនុប្បទានសិទ្ធិលើទ្រព្យសម្បត្តិ ដូចជា កម្មសិទ្ធិ ឬសិទ្ធិប្រត្យក្សផ្សេងៗទៀត ជាអាទិ៍ ដែលជាមូលដ្ឋាន នៃការគ្រប់គ្រងវត្ថុ និងសិទ្ធិលើបំណុល ដោយរាប់បញ្ចូលទាំង ភាគហ៊ុន ប្លុកម្មសិទ្ធិបញ្ហា ជាអាទិ៍ ហេតុនេះ អ្នកលក់មិនត្រឹមតែប្រគល់នូវវត្ថុដែលជាកម្មវត្ថុ នៃការលក់ទិញឱ្យទៅអ្នកទិញ ប៉ុណ្ណោះនោះទេ ថែមទាំងមានករណីយកិច្ចឱ្យអ្នកទិញបានធ្វើលទ្ធកម្មនូវសិទ្ធិដែលជា កម្មវត្ថុទៀតផង ដោយអ្នកទិញមានករណីយកិច្ចបង់ថ្លៃជាប្រាក់ និងក្នុងករណីដែលតម្លៃតបស្នងមិនមែនជាបកំ សកម្មភាពនោះមិនមែនជាការលក់-ទិញនោះទេ គឺជាការដូរ។ មួយវិញទៀត កិច្ចសន្យាលក់-ទិញ គឺជាកិច្ចសន្យា ដែលបង្កើតនូវករណីយកិច្ច ដូចជាការផ្ទេរសិទ្ធិលើទ្រព្យសម្បត្តិ ជាអាទិ៍ ហេតុនេះ ទោះបីជាទិញ-លក់វត្ថុដែលកំពុង ផលិត និងមិនទាន់មានរូបរាងក៏ដោយ ឬលក់វត្ថុដែលជាកម្មសិទ្ធិរបស់អ្នកដទៃក៏ដោយ ក៏ការទិញ-លក់នោះ មាន សុពលភាព ផងដែរ ។ ហេតុនេះ ការលក់-ទិញ គឺជាកិច្ចសន្យាមួយដែលភាគីម្ខាងហៅថាអ្នកលក់ មានករណីយកិច្ច ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិផ្សេងទៀតលើទ្រព្យសម្បត្តិឱ្យទៅភាគីម្ខាងទៀត ហៅថាអ្នកទិញ ដោយអ្នកទិញមានករណីយ- កិច្ចចេញថ្លៃជាប្រាក់ឱ្យអ្នកលក់ ។
(២) ចំពោះការបង្កើតកិច្ចសន្យាលក់-ទិញ ជាគោលការណ៍ គឺបង្កើតឡើងតាមរយៈការព្រមព្រៀងរវាង ភាគី ដោយមិនចាំបាច់មានលិខិតជាលាយលក្ខណ៍អក្សរនោះទេ ឬមិនចាំបាច់មានទម្រង់ ដូចជាការ ប្រគល់វត្ថុនោះ ទេ លើកលែងតែមានបទបញ្ញត្តិនៃច្បាប់អំពីលក្ខណៈពិសេសនៃទម្រង់ ដូចជា ច្បាប់បញ្ញត្តិ ត្រូវធ្វើឡើងជា លាយលក្ខណ៍អក្សរ ត្រូវមានសេចក្តីបញ្ជាក់ ការចុះបញ្ជី ជាអាទិ៍ ។ មួយវិញទៀត ក្នុងករណីតែភាគីម្ខាងសន្យាក្នុង ការលក់ ឬទិញ ការលក់ -ទិញនោះនឹងមានអានុភាព ចាប់តាំងពីពេលដែលភាគីម្ខាងទៀតបង្ហាញឆន្ទៈបំពេញការ ទិញ ឬលក់ចំពោះអ្នកសន្យានោះ ឬអ្នកសន្យាទិញអាចកំណត់នូវអំឡុងពេលសមរម្យមួយ ដើម្បីដាស់តឿនភាគី ម្ខាងទៀតឱ្យបង្ហាញឆន្ទៈថាព្រម ឬ មិនព្រមចំពោះការទិញ-លក់នោះ នៅក្នុងអំឡុងពេលដែលបានកំណត់នោះ ហើយបើអំឡុងពេលនោះ ត្រូវបានកន្លងផុតទៅការសន្យាជាមុននោះត្រូវបាត់បង់អានុភាព។ បើទោះបីជាដូច្នេះក៏ដោយ មានបុគ្គលមួយចំនួន មិនអាចក្លាយជាអ្នកទិញបាននោះទេ ដូចជា អ្នក គ្រប់គ្រងទ្រព្យសម្បត្តិតាមច្បាប់ តាមផ្លូវតុលាការ ឬតាមកិច្ចសន្យា ចំពោះទ្រព្យសម្បត្តិដែលខ្លួនមានភារកិច្ចត្រូវលក់ ឬតាមរយៈអន្តរការី ដោយរាប់បញ្ចូល ទាំងមន្ត្រីរាជការដែលទទួលវបន្ទុកចាត់ចែងការលក់ដោយបង្ខំ ដូចជា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រី-តុលាការ មេធាវី សារការី ដែលទាក់ទងនឹងរឿងក្ដីដែលខ្លួនទទួលបន្ទុកនោះទេ ដោយអ្នកដែលមានសិទ្ធិលុបចោល កិច្ចសន្យាលក់បែបនេះគឺកម្មសិទ្ធិករនៃវត្ថុមុនពេលលក់ ឬសន្តតិជន ឬ ប្រតិសិទ្ធិរបស់កម្មសិទ្ធិករនោះ ។ មួយវិញទៀត វត្ថុឬសិទ្ធិទាំងឡាយណា ទោះបីជាកើតឡើងនាពេលអនាគតក៏ដោយ ក៏អាចយកទៅធ្វើជាកម្មវត្ថុន កិច្ចសន្យាលក់-ទិញបានផងដែរ លើកលែងតែវត្ថុ ឬសិទ្ធិនោះមានលក្ខណៈមិនអាចធ្វើអនុប្បទានបាន ឬច្បាប់ហាម ឃាត់មិនឱ្យធ្វើអនុប្បទាន ។
(៣) ចំពោះប្រាក់កក់នៅក្នុងកិច្ចសន្យាលក់ទិញ មានអត្ថន័យថា បញ្ជាក់នូវការបង្កើតកិច្ចសន្យា ឋបនីយ នូវសិទ្ឋិរំលាយកិច្ចសន្យា និងរឹបអូសយកប្រាក់កក់ ក្នុងករណីមិនអនុវត្តកាតព្វកិច្ច (ប្រាក់កក់យកមកធ្វើជាប្រាក់ ធានាសំណងក្នុងករណីបំពានកិច្ចសន្យា ជាអាទិ៍ នៅក្នុងក្រមរដ្ឋប្បវេណី បានបញ្ញត្តិ ប្រាក់កក់គឺជាប្រាកំ សម្រាប់រំលាយកិច្ចសន្យា មិនមែនជាប្រាក់ធានាសំណងក្នុងករណីបំពានកិច្ចសន្យានោះទេ ហេតុនេះ ប្រាក់កក់អាច ក្លាយជាប្រាក់ធានាសំណងក្នុងករណីបំពានកិច្ចសន្យា លុះត្រាតែ មានការព្រមព្រៀងរបស់ភាគីជាពិសេស ។ មួយវិញទៀត នៅក្នុងករណីខ្លះ ការលក់-ទិញ អាចអ្នកទិញភ្នក់សាកមុននឹងទិញ ឬពេលខ្លះមានការបើសាក ផងដែរ ហេតុនេះ ដើម្បីឱ្យមានភាពច្បាស់លាស់ អ្នកលក់ ត្រូវបង្ហាញឆន្ទៈដាស់តឿន ទៅអ្នកទិញឆ្លើយឱ្យ ច្បាស់លាស់អំពីការយល់ព្រម ឬមិនយល់ព្រម នៅក្នុងអំឡុងពេលសមរម្យ និងក្នុងករណីដែលអ្នកទិញមិនឆ្លើយ នៅក្នុងអំឡុងពេលដែលបានកំណត់នោះទេ ត្រូវចាត់ទុកថា អ្នកទិញបដិសេធក្នុងការធ្វើកិច្ចសន្យា ដោយឡែក ចំពោះ ថ្លៃលក់ -ទិញ ជាកត្តាមួយសំខាន់ណាស់ ហេតុនេះកិច្ចសន្យាលក់-ទិញមិនត្រូវកើតឡើងឡើយ បើមិនកំណត់ ចំនួនទឹក ប្រាក់ នៃថ្លៃលក់ -ទិញ ឬអាចកំណត់នាពេលអនាគត និងពាក់ព័ន្ឋជាមួយសោហ៊ុយក្នុងការធ្វើលិខិត ឬការ ចំណាយផ្សេងៗក្នុងការធ្វើកិច្ចសន្យាលក់-ទិញ សគឺជាផលប្រយោជន៍របស់ភាគីទាំងសងខាង ហេតុនេះ ជាគោលការណ៍ ភាគីទាំងសងខាងត្រូវទទួលបន្ទុកស្មើភាគគ្នា លើកលែងតែមានការព្រមព្រៀងផ្សេងពីនេះ ប៉ុន្ត ពាក់ព័ន្ធនឹងសោហ៊ុយសម្រាប់នីតិវិធីចាំបាច់ដើម្បីឱ្យអ្នកទិញធ្វើលទ្ធកម្មនូវសិទ្ធិដោយពិតប្រាកដ ដូចជាការចុះបញ្ជី គឺជាសោហ៊ុយសម្រាប់អនុវត្ត ឬការជូនដំណឹងដែលជាលក្ខខណ្ឌតតាំងនៃអនុប្បទានសិទ្ធិលើបំណុល ជាអាទិ៍ កាតព្វកិច្ច មិនមែនជាសោហ៊ុយសម្រាប់បង្កើតកិច្ចសន្យានោះទេ ហេតុនេះ ប្រសិនបើគ្មានការព្រមព្រៀងរបស់ភាគី នោះទេ ជាគោលការណ៍ សោហ៊ុយនេះជាបន្ទុករបស់កូនបំណុល (អ្នកលកំ) មានន័យថា ខ្លឹមសារ នៃកិច្ចសន្យាលកំ ទិញ នូវពេលតាក់តែងឡើង ត្រូវគិត និងពិចារណាឱ្យបានត្រឹមត្រូវ ដើម្បីអាចយល់ដឹងអំពីទំហំនៃសិទ្ធិរបស់ខ្លួន បញ្ញត្តិស្មគ្រ័ចិត្ត និងបញ្ញត្តិច្បាប់បង្ខំ ។
២-អានុភាពនៃកិច្ចសន្យាលក់-ទិញ
(១) ចំពោះការផ្ទេរកម្មសិទ្ធិទៅលើវត្ថុដែលជាកម្មវត្ថុនៃកិច្ចសន្យាលក់-ទិញ ត្រូវ អនុវត្តទៅតាម- គោលការណ៍ទូទៅដែលមានកំណត់នៅក្នុងមាត្រា ១៣៣ ដលមាត្រា ១៣៥ នៃក្រមរដ្ឋប្បវេណី ហើយប្រសិនបើ កម្មវត្ថុ នៃកិច្ចសន្យាលក់ទិញនោះជាសិទ្ធិលើទ្រព្យសម្បត្តិក្រៅពីកម្មសិទ្ធី ការផ្ទេរសិទ្ធិទាំងនោះ ត្រូវអនុវត្តទៅតាមគោលការណ៍ទូទៅដែលទាក់ទងទៅនឹងការផ្ទេរសិទិ្ធនីមួយៗ ។
ឧទាហរណ៍: កិច្ចសន្យាទិញ-លក់ឡាន ម្ចាស់ឡានបាននិយាយថា កម្មសិទ្ធិត្រូវបានផ្ទេរជាថ្នូរនឹងការបង់ ថ្លៃលក់ មានន័យថាកម្មសិទ្ធិនឹងត្រូវបានផ្ទេរនៅពេលដែលកិច្ចសន្យានោះមានអានុភាព ប៉ុន្ដែការទិញ-លក់ចលនវត្ថុ ប្រសិនបើមិនប្រគល់ចលនវត្ថុនោះទេ ការផ្ទេរកម្មសិទ្ធិនេះ មិនអាចតតាំងជាមួយតតិយជនបានឡើយ ។
ឧទាហរណ៍ៈ ការទិញ-លក់សិទ្ធិលើបំណុល សិទ្ធិលើបំណុលត្រូវផ្ទេរទៅអនុប្បទានិកដោយស្វ័យប្រវត្តិតាមអានុភាពនៃកិច្ចសន្យាលក់-ទិញប៉ុន្តែបើអនុប្បទា មិនជូនដំណឹងទៅកូនបំណុលនោះ កូនបំណុលមិន យល់ព្រមនាំឱ្យអនុប្បទានសិទ្ធិលើបំណុលនោះមិនអាចតតាំងចំពោះកូនបំណុល ឬតតិយជនបានឡើយ ។
(២) ករណីយកិច្ចរបស់អ្នកលក់ :
- ការពន្យល់អំពីខ្លឹមសារ: នៅពេលដែលបង្កើតកិច្ចសន្យាលក់-ទិញ ភាគីគប្បីយល់ដឹងអំពីខ្លឹមសារចម្បងនៃកិច្ចសន្យាឱ្យបានត្រឹមត្រូវ ដូចជាភាពចម្បងរបស់អ្នកទិញគឺបង់ថ្លៃ ប៉ុន្តែអ្នកលក់មានករណីយកិច្ច ជាច្រើន ដូចជា ផ្ដល់ព័ត៌មានអំពីវត្ថុដែលជាកម្មវត្ថុនៃការលក់ -ទិញ ពន្យល់អំពីខ្លឹមសារនេះ ប្រសិនបើអ្នកលក់ បំពានចំពោះការពន្យល់នេះ អ្នកលក់ត្រូវទទួលខុសត្រូវចំពោះសំណងការខូចខាត ឬពន្យល់មិនពិត ឬមិនអស់សេចក្តី ដោយចេតនា ចំពោះចំណុចដែលមានឥទ្ធិពលទៅលើការសម្រេចរបស់ អ្នកទិញក្នុងការធ្វើ ឬមិនធ្វើកិច្ចសន្យា ហើយជាលទ្ធផលនាំឱ្យអ្នកទិញ ភាន់ច្រឡំ និងធ្វើកិច្ចសន្យាដោយផ្អែកលើការភាន់ច្រឡំនោះ នាំឱ្យកិច្ចសន្យានោះ នឹងត្រូវបានលុបចោលដោយការឆបោក ឬភាន់ច្រឡំមក ធ្វើជាមូលហេតុ ។
- ការផ្ទេរសិទ្ធិ : អ្នកលក់មានករណីយកិច្ចផ្ទេរសិទ្ធិលើទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការលក់-ទិញ ហើយត្រូវប្រគល់វត្ថុនោះ ទៅតាមពេលវេលា និងទីកន្លែងដែលមានកំណត់ទុកជាមុននៅក្នុងកិច្ចសន្យា រាប់បញ្ចូល ទាំងលិខិតផ្សេងៗដែលបញ្ជាក់អំពីសិទ្ធិ ជាអាទិ៍ ឱ្យទៅអ្នកទិញ។ មួយវិញទៀត ប្រសិនបើ កម្មវត្ថុនៃការលកំ–ទិញ ជាសិទ្ធិរបស់អ្នកដទៃ អ្នកលក់មានករណីយកិច្ចទទួលសិទ្ធិនោះ ហើយផ្ទេរទៅឱ្យអ្នកទិញ និងប្រសិនបើអ្នកលក់អាច ផ្ទេរសិទ្ធិនោះបានទេ អ្នកទិញអាចរំលាយកិច្ចសន្យាបាន ហើយប្រសិនបើ អ្នកទិញមិនបានដឹង នៅពេលធ្វើកិច្ចសន្យាថា សិទ្ធិនោះមិនមែនជាសិទ្ធិរបស់អ្នកលក់នោះទេ អ្នកទិញអាចទាមទារសំណង នៃការខូចខាតបាន ។ ចំពោះសិទ្ធិ ទាមទារសំណងនៃការខូចខាតនេះ ទោះបីជាអ្នកលក់មានហេតុនាំឱ្យមាន ការទទួលខុសត្រូវក៏ដោយ ឬគ្មានក៏ដោយ ជាគោលការណ៍ទំហំនៃការខូចខាតដែលត្រូវសងសំណងនោះ មានត្រឹមតែការខូចខាតដែលអ្នកទិញបានទទួលដោយសារតែខ្លួនបានជឿជាក់ថានឹងធ្វើលទ្ធកម្មនូវកម្មសិទ្ធិនោះដោយប្រសិទ្ឋភាពតែប៉ុណ្ណោះ ផលប្រយោជន៍ពី ជំនឿ” ។ ប៉ុន្តែប្រសិនបើអ្នកលក់មានហេតុនាំឱ្យមានការទទួលខុសត្រូវ ដូចជា ករណីអ្នកលក់អាចមើលទ្ធកម្មកម្មសិទ្ធិ ហើយអាចផ្ទេរសិទ្ធិទៅអ្នកទិញ ប៉ុន្តែមិនបានធ្វើដោយចេតនា ជាអាទិ៍ អ្នកទិញអាចទាមទារឱ្យមានការទទួល ខុសត្រូវសម្រាប់ការមិនអនុវត្តកាតព្វកិច្ច សំណងនៃផលប្រយោជន៍ពីការមិនអនុវត្តកាតព្វកិច្ច ហើយអ្នកទិញក៏ អាចអនុវត្តសិទ្ធិរំលាយ នៅក្នុងអំឡុងពេលកិច្ចសន្យាលកំ-ទិញមានអត្ថិភាព ផងដែរ ដោយអាជ្ញាយុកាល នៃការ រំលត់សិទ្ធិនៃការទាមទារសំណងនៃការខូចខាត គឺ ០៥ (ប្រាំ› ឆ្នាំ។ ផ្ទុយទៅវិញ ក្នុងករណីដែលសិទិ្ធមួយភាគជា របស់អ្នកដទៃ ហើយអ្នកលក់មិនអាចទទួលសិទ្ធិនៃភាគនោះ ដើម្បីផ្ទេរទៅឱ្យ អ្នកទិញបាន ករណីយនេះ ជាការមិន អនុវត្តកាតព្វកិច្ចមួយភាគរបស់អ្នកលក់ ប៉ុន្តែមិនមែនជាការមិនអនុវត្តកាតព្វកិច្ចទាំងស្រុងនោះទេ ហេតុនេះការ ទទួលស្គាល់ឱ្យរំលាយកិច្ចសន្យាទាំងមូលដោយស្វ័យប្រវត្តិមិនមានភាពត្រឹមត្រូវទេ មានន័យថា ជាគោលការណ៍ អ្នកទិញអាចទាមទារបន្ថយថ្លៃលក់ទិញ រហូតទៅដល់តមៃ្លដែល ភាគីអ្នកលក់អាចផ្ទេរសិទ្ធិឱ្យទៅភាគីអ្នកទិញ ដែលមានសុពលភាព លើកលែងតែគោលបំណង នៃកិច្ចសន្យាលក់ទិញ មិនអាចធ្វើទៅបាន ហើយអ្នកទិញមានភាព សុចរិត ។ ម្យ៉ាងវិញទៀត អ្នកទិញសុចរិត ក៏អាចទាមទារសំណងនៃការខូចខារបាន ផងដែរ ប៉ុន្តែបើអ្នកទិញអាច ទាមទារបន្ថយតម្លៃ មិនអាចទាមទារសំណងនៃការខូចខាតនោះទ។ការធានា ក្នុងករណីដែលវត្ថុដែលជាកម្មវត្ថុ នៃការលក់-ទិញភ្ជាប់ជាមួយសិទ្ធិជួលអចិន្ត្រៃយ៍- ផលុបភោគ សិទ្ធិប្រើប្រាស់អាស្រ័យនៅ សេវភាព សិទ្ធិជួល សិទ្ធិឃាត់ទុក សិទ្ធិលើការបញ្ចាំ សម្រាប់ តតិយជន ហើយ ប្រសិនបើអ្នកទិញមិនអាចប្រើប្រាស់ ឬទទួលផលពីកម្មវត្ថុទាំងមូល ឬមួយផ្នែក ដោយសារ អត្ថិភាពនៃសិទ្ធិ ទាំងនោះ ជាសិទ្ធិរបស់អ្នកដទៃ អ្នកលក់ ត្រូវទទួលខុសត្រូវចំពោះសិទ្ធិមួយភាគ ដែលជារបស់អ្នកដទៃនោះ ។ មួយវិញទៀត ក្នុងករណីមានអត្ថិភាពនៃសិទ្ធិប្រាតិភោគប្រត្យក្សដែល ម្ចាស់សិទ្ធិប្រាតិភោគប្រត្យក្សមិនកាន់កាប់ វត្ថុដែលជាកម្មវត្ថុ នៃការលក់ –ទិញ (មរារាំងការប្រើប្រាស់ និង អាស្រ័យផលពីវត្ថុដែលជាកម្មវត្ថុនោះ ប៉ុន្ត ប្រសិនបើសិទ្ធិប្រាតិភោគប្រត្យនោះ ត្រូវបានអនុវត្ត អ្នកទិញ ត្រូវបាត់បង់កម្មសិទ្ធិលើវត្ថុដែលជាកម្មវត្ថុនោះ ហើយ ប្រសិនបើ អ្នកទិញបានទិញអចលនវត្ថុក្នុងតម្លៃដែល ដកចំនួនទឹក ប្រាក់ នៃសិទ្ធិលើបំណុលដែលត្រូវបានធានាដោយសិទ្ធិប្រាតិភោគប្រត្យក្សនោះពីតម្លៃនៃអចលនវត្ថុ នាំឱ្យអ្នញទិញនោះមិនមានការខូចខាតអ្វីនោះទេ ប៉ុន្តែប្រសិនបើ អ្នកទិញនោះ បានទិញអចលនវត្ថុនោះ ដោយយកការរំលត់សិទ្ធិប្រាតិភោគនោះ ដោយការសងចំពោះសិទ្ធិលើបំណុល ដែលត្រូវបានធានាដោយអ្នកលក់ ជាអាទិ៍ មកធ្វើជា បុរេលក្ខខណ្ឌ អ្នកទិញនោះនឹងទទួលការខូចខាតដែលខ្លួនមិន អាចព្យាករទុកជាមុនបាន ដោយសារការបាត់បង់កម្មសិទ្ធិ តាមរយៈការអនុវត្តសិទ្ធិប្រាតិភោគប្រត្យក្ស ហេតុនេះ ដើម្បីសម្របសម្រួលផលប្រយោជន៍នេះ អ្នកលក់ និងអ្នកទិញ ត្រូវបានសង្គ្រោះតាមរយៈការរំលាយកិច្ចសន្យា ការសងថ្លៃចំណាយមកវិញ និងការទាមទារសំណង នៃការខូចខាត ។ ចំពោះករណីនៃការលក់ដោយបង្ខំវត្ថុដែលជា កម្មវត្ថុនៃការលក់ត្រូវបានធ្វើឡើងដោយផ្ទុយនឹងឆន្ទៈរបស់កូនបំណុល ហេតុនេះច្បាប់សម្របសម្រួលក្នុងការទទួល ខុសត្រូវរបស់អ្នកលក់ (កូនបំណុល ថាតើត្រូវទទួលខុសត្រូវចំពោះការធានាត្រឹមកម្រិតណា បើប្រៀបធៀប ជាមួយនឹងការទទួលខុសត្រូវរបស់អ្នកលក់ នៅក្នុងករណីនៃការលក់ទិញធម្មតា ដូចជាករណីវត្ថុដែលជាកម្មវត្ថុនោះ មានវិការៈ ជាអាទិ៍ ចំពោះបញ្ហានេះត្រូវបានសម្រប សម្រួលទៅតាមស្ថានភាពនៃការលក់ទិញនោះ ដូចជាប្រសិន បើវត្ថុ ឬសិទ្ធិដែលមានវិការៈត្រូវបានលក់ក្នុងតម្លៃនៃ វត្ថុដែលគ្មានវិការៈ ហើយប្រាក់ដែលបានមកពីការលក់នោះ ត្រូវបានចែកចំណែកឱ្យទៅម្ចាស់បំណុល កូនបំណុលនឹងត្រូវទទួលបានផលប្រយោជន៍ហួសហេតុ ហេតុនេះតម្រូវឱ្យ កូនបំណុល (អ្នកលក់) ទទួលខុសត្រូវក្នុងការធានា ប៉ុន្តែក្នុងករណីដែលកូនបំណុលអសាធនីយ៍ អ្នកទិញអាចទាម- ទារឱ្យម្ចាស់បំណុលដែលទទួលចំណែក នៃថ្លៃលក់ សងផលប្រយោជន៍នោះ មានន័យថាម្ចាសំបំណុលដែលដាក់ពាក្យ សុំឱ្យលក់ដោយបង្ខំ ដឹងអំពីអត្ថិភាពនៃវិការៈ ត្រូវទទួលខុសត្រូវក្នុងការសងសំណងនៃការខូចខាត ។ មួយវិញទៀត ចំពោះការលក់សិទ្ធិលើបំណុល អ្នកលក់សិទ្ធិលើបំណុល ត្រូវទទួលខុសត្រូវចំពោះអត្ថិភាពនៃសិទ្ធិដែលជាកម្មវត្ថុន ការលក់-ទិញ ប៉ុន្តែជាគោលការណ៍មិនទទួលខុសត្រូវអំពីហេតុដែលកូនបំណុលធ្វើ ឬមិនធ្វើការសងជាក់ស្តែងចំពោះ សិទ្ធិលើបំណុលនោះ ដែលនៅក្នុងករណីនេះ អ្នកលក់បានធានាសាធនភាពរបស់កូនបំណុលនៅក្នុងកិច្ចសន្យាលកំ–ទិញ ជាធម្មតា នាំឱ្យអ្នកលក់ធានាសាធនភាពរបស់កូនបំណុលនៅពេលធ្វើកិច្ចសន្យាប៉ុណ្ណោះ ហើយអ្នកលក់គ្មានឆន្ទៈ ទទួលខុសត្រូវចំពោះការផ្លាស់ប្តូរសាធនភាពនៅពេលក្រោយនោះទេ ប៉ុន្តែ ក្នុងករណីដែលអ្នកសិទ្ធិលើបំណុលមិន ទាន់ដល់កំណត់ ត្រូវសង ) បានធានាសាធនភាពអនាគតរបស់កូនបំណុល នោះ ត្រូវសន្មតថា អ្នកលក់មានឆន្ទៈធានា សាធនភាពរបស់កូនបំណុល នៅពេលកំណត់ត្រូវសង។ ចំពោះលក្ខខណ្ឌនៃការធានាទាំងនេះ គឺជាបញ្ញត្តិច្បាប់បង្ខំ ទោះបីជាមានការព្រមព្រៀងផ្សេងពីនេះក៏ដោយ ក៏អ្នកលក់មិនអាចរួចផុតពីការទទួលខុសត្រូវចំពោះចំណុចទាំងនេះ បាននោះទេ ។
+ការប្រគល់វត្ថុដែលគ្មានវិការៈ អ្នកលក់ត្រូវប្រគល់ដែលជាកម្មវត្ថុ នៃការលក់ទិញទៅឱ្យអ្នកទិញ នូវវត្ថុដែលគ្មានវិការៈ ដោយវត្ថុដែលចាត់ទុកថាមានវិការៈ គឺជាស្ថានភាពមួយចំនួន ដូចជាៈ វត្ថុនោះមានភាព មិនសម ស្របទៅនឹងចំនួន គុណភាព និងលក្ខណៈដែលបានកំណត់នៅក្នុងកិច្ចសន្យា វត្ថុនោះមានភាពផ្សេងពីគំរូ ដែលអ្នកលក់បានបង្ហាញឱ្យអ្នកទិញមើលចំពោះចំនួន គុណភាព និងលក្ខណៈ, វត្ថុនោះមិនស្របនឹងវិធីប្រើដែលអ្នក លក់បានបង្ហាញដោយជាក់លាក់ ឬដោយតុណ្ហភាព នៅពេលធ្វើកិច្ចសន្យា វត្ថុនោះមិនត្រូវនឹងវិធីប្រើធម្មតាន ប្រភេទវត្ថុដូចគ្នា ឬវត្ថុនោះមិនត្រូវបានខ្ទប់តាមវិធីធម្មតានៃការខ្ចប់វត្ថុប្រភេទដូចគ្នា ឬតាមវិធីសមរម្យដើម្បី ការពារវត្ថុនោះ ។ អ្នកលក់ជាអ្នកទទួលខុសត្រូវចំពោះវិការៈនៃវត្ថុដែលជាកម្មវត្ថុនៃការលក់-ទិញ ហេតុនេះ ការ ទទួលខុសត្រូវ អាចជាការរំលាយកិច្ចសន្យា ឬការបន្ថយតម្លៃ ឬទាមទារសំណងនៃការខូចខាត លើកលែងតែអ្នក- ទិញបានដឹង ឬមិនបានដឹងដោយសារតែកំហុសធ្ងន់ធ្ងររបស់អ្នកទិញអំពីវិការៈនៃវត្ថុដែលជាកម្មវត្ថុនោះ នៅពេល ធ្វើកិច្ចសន្យាលក់-ទិញ។ មួយវិញទៀត ក្នុងករណីដែលអ្នកលក់ ប្រគល់វត្ថុដែលមានវិការៈមុនពេលកំណត់ អ្នកលក់ អាចយកវត្ថុដែលមានវិការៈនោះទៅជួសជុល ប៉ុន្ដែមិនត្រូវឱ្យខូចប្រយោជន៍ហួសហេតុដល់អ្នកទិញ ហើយក៏មិនរារាំង អ្នកទិញក្នុងការអនុវត្តសិទ្ធិទាមទារសំណងនៃការខូចខារ ផងដែរ ។ ដោយឡែក អ្នកទិញអាចទាមទារឱ្យអ្នកលក់- ការអនុវត្តករណីយកិច្ចឱ្យបានពេញលេញ នៅក្នុងអំឡុងពេលដែលមានកំណត់នៅក្នុងកិច្ចសន្យា និង ប្រសិនបើ អ្នកលក់ប្រគល់មានវិការៈ អ្នកទិញអាចទាមទារឱ្យប្រគល់វត្ថុជំនួស ឬកំណត់អំឡុងពេលសមរម្យសម្រាប់អ្នកលក់ ក្នុងការអនុវត្តករណីយកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងពេញលេញ ហើយក្នុងករណីដែលអ្នកទិញមិនអាចសម្រេច គោលបំណងនៃកិច្ចសន្យាលក់-ទិញបានដោយសារតែវត្ថុដែលប្រគល់មានវិការៈ អ្នកទិញអាចរំលាយកិច្ចសន្យាបាន ឬប្រើប្រាស់សិទ្ធិទាមទារឱ្យបន្ថយតម្លៃលក់ ឬប្រើប្រាស់សិទ្ធិទាមទារសំណងនៃការខូចខាត ដោយរាប់បញ្ចូលទំហំដី ដែលលើស ឬខ្វះ ផងដែរ ក្នុងករណីដែលដីនោះបានកំណត់ទំហំជាកំលាក់ ដោយការអនុវត្តសិទ្ធិទាំងនេះរបស់អ្នកទិញ ត្រូវធ្វើឡើងនៅក្នុងអំឡុងពេល ០១ (មួយ) ឆ្នាំ ប៉ុន្តែចំពោះការទាមទារសំណងនៃការខូចខាតដោយសារតែទំហំដី គឺត្រូវធ្វើឡើងនៅក្នុងអំឡុងពេល ០៥ (ប្រាំ) ឆ្នាំ ដោយគិតចាប់ពីពេលដែលអ្នកទិញបានដឹង ឬគួរបានដឹងអំពីវិការៈ និងការខូចខាត រីឯអ្នកលក់វិញ ត្រូវគិតចាប់ពីពេលធ្វើកិច្ចសន្យា ហើយការទទួលខុសត្រូវចំពោវិការៈនេះ គឺជា បញ្ញត្តិចាប់បង្ខំ ទោះបីជាមានការព្រមព្រៀងអនុគ្រោះ ក៏មិនអាចធ្វើទៅបាន ផងដែរ ។
+ការប្រគល់វត្ថុដែលជាកម្មវត្ថុ: អ្នកលក់ត្រូវប្រគល់វត្ថុដែលជាកម្មវត្ថុនៃការលក់-ទិញ ទៅឱ្យអ្នកទិញ ទៅតាមកាលបរិច្ឆេទ និងទីកន្លែងដែលមានកំណត់នៅក្នុងកិច្ចសន្យាដោយអ្នកលក់ត្រូវចេញសោហ៊ុយសម្រាប់ការប្រគល់ លើកលែងតែ មានការព្រមព្រៀងគ្នាជាពិសេស ប៉ុន្តែប្រសិនបើសោហ៊ុយនោះបានកើនឡើង ដោយសារអ្នកទិញបានប្តូរលំនៅឋាន ឬសកម្មភាពផ្សេងៗរបស់អ្នកទិញ ចំនួននៃកំណើនសោហ៊ុយនោះជាបន្ទុក របស់អ្នកទិញ ដោយការប្រគល់អាចធ្វើឡើងតាមរយៈវិធីប្រគល់ជាក់ស្តែង ឬប្រគល់ដោយសង្ខេប ឬផ្ទេរការ កាន់កាប់តាមរយៈបញ្ជ ឬប្តូរលក្ខណៈនៃការកាន់កាប់ ជាអាទិ៍ ឬសម្រាប់អចលនវត្ថុ តាមរយៈការប្រគល់សោរ ឬ ប័ណ្ណបញ្ជាក់សិទ្ឋិ ជាអាទិ៍ ។
+ករណីយកិច្ចរក្សាវត្ថុដែលជាកម្មវត្ថុ: អ្នកលក់ត្រូវរក្សាវត្ថុដែលជាកម្មវត្ថុ នៃការ –លក់ទិញ- ដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នក គ្រប់ គ្រងដោយសុចរិត រហូតដល់ពេលប្រគល់វត្ថុនោះទៅឱ្យអ្នកទិញ និងនៅ ក្នុងករណីកម្មវត្ថុ នៃការលក់-ទិញ បានបង្កើនផលធម្មជាតិ ឬផលស៊ីវិល មុនពេលប្រគល់ទៅឱ្យអ្នកទិញ ផលនេះ ត្រូវទុកជាកម្មសិទ្ធិរបស់អ្នកលក់ លើកលែងតែ មានការព្រមព្រៀងពិសេសរវាងគូភាគី ។
♦សិទ្ធិតឱ្យអនុវត្តព្រមគ្នា និងសិទ្ធិតរាំដោយមានការបារម្ភ អ្នកលក់អាចប្រកែកមិនព្រមផ្ទេរ-សិទ្ធិដែលជាកម្មវត្ថុ និងមិនព្រមប្រគល់ឱ្យទៅអ្នកទិញបាន រហូតដល់ពេលដែលអ្នកទិញផ្ដល់ការសងចំពោះកាតព្វកិច្ចបង់ថ្លៃលក់ ឬអ្នកទិញបានក្ស័យធន ឬអ្នកទិញខ្វះទ្រព្យធន នៅក្រោយពេលធ្វើកិច្ចសន្យា ឬអ្នកទិញកកង្វះនូវ នៅមុនពេលធ្វើកិច្ចសន្យា លើកលែងតែ អ្នកទិញបានដាក់ ប្រាតិភោគ ឬចាត់វិធានការដើម្បីរលត់ទ្រព្យធនការបារម្ភ។
(៣) ករណីយកិច្ចរបស់អ្នកទិញ
+ការបង់ថ្លៃទិញ: អ្នកទិញមានករណីយកិច្ចបង់ថ្លៃទិញជាប្រាក់ដែលបានសន្យា និងទទួលវត្ថុដែល ជាកម្មវត្ថុ នៃការលក់ទិញ ទៅតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់ និងប្រសិនបើមិនបានកំណត់អំពីពេលវេលានោះ អ្នកទិញមានករណីយកិច្ចបង់ថ្លៃទៅឱ្យអ្នកលក់ នៅពេលដែលអ្នកលក់ទាមទារឱ្យអ្នកទិញបង់ និងប្រសិនបើមិនបានកំណត់ទីកន្លែងប្រគល់វត្ថុដែលជាកម្មវត្ថុលកំនោះទេ ទីកន្លែងនៃការប្រគល់វត្ថុត្រូវធ្វើឡើង នៅពេលអ្នកទិញបង់ថ្លៃ ជាគោលការណ៍ ការប្រគល់វត្ថុដែលជាកម្មវត្ថុ និងការបង់ថ្លៃ ត្រូវអនុវត្តព្រមគ្នា ហេតុនេះ អ្នកទិញមិនចាំបាច់បង់ការប្រាក់ ឬប្រាក់សំណង នៃការខូចខាតដោយសារការយឺតយ៉ាវ រហូតដល់ពេលខ្លួន ទទួលការ ប្រគល់វត្ថុ ទោះបីជាមានការយឺតយ៉ាវក្នុងការអនុវត្តកាតព្វកិច្ចបង់ថ្លៃទិញក៏ដោយ លើកលែងតែមានការ ព្រមព្រមពិសេសរបស់ភាគី ផ្ទុយទៅវិញក្នុងករណីដែលអ្នកទិញយឺតយ៉ាវក្នុងការអនុវត្តករណីយកិច្ចទទួល អ្នកលក់អាចទាមទារសំណង នៃការខូចខាត ឬរំលាយកិច្ចសន្យា នៅក្នុងករណីនេះ ប្រសិនបើវត្ថុដែលជាកម្មវត្ថុត្រូវបានបាត់បង់ ឬខូចខាត ដោយគ្មានកំហុសរបស់អ្នកលក់ អ្នកទិញត្រូវទទួលបន្ទុកហានិភ័យនេះ ។ មួយវិញទៀត ក្នុង ករណី បានផ្ដល់នូវការសង … ប៉ុន្តែអ្នកទិញមិនព្រមទទួលវត្ថុដែលជាកម្មវត្ថុ អ្នកលក់អាចតម្កល់ ឬលកំវត្ថុដែលជា កម្មវត្ថុនោះបាន។
*សិទ្ធិបដិសេធមិនបង់ថ្លៃទិញ ក្នុងករណីមានបុគ្គលណាម្នាក់អះអាងអំពីសិទ្ឋិទៅលើវត្ថុដែលជា កម្មវត្ថុនៃការលក់ទិញក្រៅពីអ្នកលក់ ហើយមានការបារម្ភថាអ្នកទិញនឹងបាត់បង់សិទ្ធិទាំងអស់នោះ ឬមួយភាគ ដែលខ្លួនបានទិញនោះ អ្នកទិញអាចបដិសេធមិនបង់ថ្លៃទិញទាំងអស់ ឬមួយភាគទៅតាមទំហំនៃហានិភ័យនោះ លើកលែងតែអ្នកលក់បានដាក់ប្រាតិភោគ និងប្រសិនបើមានស្ថានភាពបែបនេះ អ្នកលក់អាចទាមទារឱ្យអ្នកទិញ តម្កល់ ថ្លៃទិញបាន ។
*សិទ្ធិតឱ្យអនុវត្តព្រមគ្នា និងសិទ្ធិតរាំដោយមានការបារម្ភ : អ្នកទិញអាចនឹងមិនបង់ថ្លៃទិញ- បាន រហូតដល់ពេលដែលអ្នកលក់ផ្ដល់នូវការសងចំពោះកាតព្វកិច្ចរបស់ខ្លួន លើកលែងតែកាតព្វកិច្ចរបស់អ្នកលក់ មិនទាន់ដល់ពេលកំណត់ត្រូវសង ឬមានការព្រមព្រៀងគ្នាអំពីការអនុវត្តកាតព្វកិច្ចបង់ថ្លៃជាមុន។ ទោះបីជាអ្នកទិញ បានអនុញ្ញាតឱ្យអ្នកលក់មានពេលកំណត់ដើម្បីអនុវត្តកាតព្វកិច្ចក៏ដោយ ប្រសិនបើមានការបារម្ភយ៉ាងជាក់ស្តែងថា អ្នកលក់នឹងមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន អ្នកទិញអាចមិនបង់ថ្លៃទិញបាន លើកលែងតែអ្នកលក់បានដាក់ប្រាតិភោគ ឬចាត់ចែងកិច្ចការនានាដើម្បីរំលត់ការបារម្ភនោះ ។
៣-ការរំលាយកិច្ចសន្យាលក់-ទិញដោយអនុវត្តសិទ្ឋិលោះ -លក្ខណៈទូទៅនៃសិទ្ធិលោះ អ្នកលក់អាចរំលាយកិច្ចសន្យាលក់ទិញ ដោយសងប្រាក់ដែលអ្នកទិញបាន បង់ និងសោហ៊ុយនានាតាមការព្រមពៀង ដោយអំឡុងពេលនៃការហោះចំពោះអចលនវត្ថុ គឺមិនអាចឱ្យលើសពី ០៥ (ប្រាំ) ឆ្នាំ រីឯចលនវត្ថុវិញមិនឱ្យលើសពី ០២ (ពីរ) ឆ្នាំ និងប្រសិនបើអំឡុងពេលដែលមានកំណត់នៅក្នុង កិច្ចសន្យាលើសពីនេះ ត្រូវបន្ថយជាស្វ័យប្រវត្តិ តាមការកំណត់របស់ច្បាប់ និងប្រសិនបើទាបជាងនេះ ត្រូវអនុវត្ត ទៅតាមអ្វីដែលបានកំណត់នោះ ដោយមិនអាចពន្យាពេលបានឡើយ ផ្ទុយទៅវិញ ប្រសិនបើមិនបានកំណត់អំពី អំឡុងពេលនោះ អ្នកលក់អាចអនុវត្តសិទ្ធិលោះ នៅក្នុងអំឡុងពេលដែលមានកំណត់នៅក្នុងច្បាប់ ។ ដោយឡែក អ្នកទិញអាចអនុវត្តសិទ្ធិរបស់ខ្លួនក្នុងនាមជាកម្មសិទ្ធិករ លើកលែងតែការអនុវត្តសិទ្ធិនោះ ផ្ទុយពីការសន្យាពិសេស នៃសិទ្ធិលោះ អ្នកទិញត្រូវទទួលខុសត្រូវចំពោះការមិនអនុវត្តកាតព្វកិច្ចចំពោះអ្នកលក់ ហើយការសន្យាពិសេសនេះ នឹងអាចមានអានុភាពចំពោះតតិយជនលុះត្រាតែបានចុះបញ្ជី។ ម្យ៉ាងវិញទៀត អ្នកលក់ ត្រូវបង់ថ្លៃលក់ និងបង់-សោហ៊ុយក្នុងការធ្វើកិច្ចសន្យាក្នុងអំឡុងពេលដែលបានកំណត់ដើម្បីលោវិញ ហើយនៅក្នុងករណីដែលអ្នកទិញ ឬ អ្នកទទួលវត្ថុបន្តពីអ្នកទិញបានចេញចំណាយសោហ៊ុយចំពោះវត្ថុដែលជាកម្មវត្ថុ អ្នកលក់ ត្រូវសងទៅវិញនូវចំណាយ ជាចាំបាច់សម្រាប់ គ្រប់គ្រង និងថែរក្សាវត្ថុទាំងអស់ រីឯការចំណាយបង្កើតតម្លៃវិញ អ្នកលក់ត្រូវសងទៅអ្នកទិញវិញ នូវសោហ៊ុយដែលអ្នកទិញ ឬអ្នកទទួលវត្ថុបន្តពីអ្នកទិញបានចេញ ឬតម្លៃប្រាក់ដែលបានកើននោះ ទៅតាមការ ជ្រើសរើសរបស់អ្នកលក់ ក្នុងកម្រិតដែលកំណើនតម្លៃនោះនៅតែមាន។
–ការលក់វត្ថុដែលជាកម្មសិទ្ធិអវិភាគ : ក្នុងករណីដែលម្ចាស់កម្មសិទ្ធិអវិភាគ បានលក់វត្ថុរួមទាំងមូល ដោយមានការសន្យាពិសេសនៃសិទ្ធិលោ តាមកិច្ចសន្យា ហើយបុគ្គលម្នាក់ក្នុងចំណោមកម្មសិទ្ធិករអវិភាគទាំងអស់ បានទាមទារឱ្យលោះ វត្ថុមួយភាគដែលជាកម្មសិទ្ធិរបស់ខ្លួន ឬទាំងមូល អ្នកទិញមានសិទ្ឋិយល់ព្រម ឬបដិសេធ ។ ប្រសិនបើម្ចាស់កម្មសិទ្ធិអវិភាគទាំងអស់ បានលក់ភាគដែលជាកម្មសិទ្ធិរបស់ខ្លួនម្នាក់ៗទៅអ្នកទិញតែម្នាក់ តាមកិច្ចសន្យាដោយឡែក ដោយមានការសន្យាពិសេសនៃការលោ៖ ម្ចាស់កម្មសិទ្ធិអវិភាគនីមួយៗនោះអាចលោមក វិញនូវភាគដែលជាកម្មសិទ្ធិរបស់ខ្លួនបាន។
–អានុភាពនៃការមិនអនុវត្តសិទ្ធិលោះ
ប្រសិនបើអ្នកលក់មិនអនុវត្តសិទ្ធិលោះនៅក្នុងអំឡុងពេលដែលមានកំណត់នៅក្នុងច្បាប់ ឬការសន្យាពិសេសនោះទេ សិទ្ធិលោះនឹងត្រូវរលត់ ហើយកម្មសិទ្ធិរបស់អ្នកទិញនឹងក្លាយជាស្ថាពរ ៕
- ដកស្រង់ចេញពីមេរៀនសង្ខេបបង្រៀនដោយ៖ លោកមេធាវី អ៊ីវ ប៉ូលី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។ ↩︎

Leave a comment