ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តតាកែវ និងខេត្តកណ្តាល ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២៥/៧៦០ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តតាកែវ និងខេត្តកណ្តាល។
ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តតាកែវ និងខេត្តកណ្តាល។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២៥/៧៦០ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ មានខ្លឹមសារដូចខាងក្រោម៖

បានកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តតាកែវ និងខេត្តកណ្តាល ដោយ កាត់យកផ្ទៃដីទំហំ ២ ៤៧៥ ហិកតា ៦ ១៧៨ម៉ែត្រការ៉េ ពីឃុំព្រែកផ្ទាល និងឃុំគោកធ្លកនៃស្រុកអង្គរបូរី ខេត្តតាកែវ មកឱ្យស្ថិតក្រោមការ គ្រប់គ្រងរបស់សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយកំណត់យកស្ទឹងអង្គរបូរីជាខ្សែព្រំប្រទល់រដ្ឋបាលដែលក្នុងនោះ៖

១. កាត់យកផ្ទៃដីទំហំ ៨១១ហិកតា ៤ ០៤១ម៉ែត្រការ៉េ ពីភូមិភ្នំបាទេព ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូនខេត្តកណ្តាល។

២. កាត់យកផ្ទៃដីទំហំ ៦៤៩ហិកតា ៩ ០០៩ម៉ែត្រការ៉េ ពីភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

៣. កាត់យកផ្ទៃដីទំហំ ៤៩៨ហិកតា ៧ ៣៧០ម៉ែត្រការ៉េ ពីភូមិព្រែកដា ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្ត កណ្តាល

៤. កាត់យកផ្ទៃដីទំហំ ៤៧៤ហិកតា ៨ ៩៧៣ម៉ែត្រការ៉េ ពីភូមិទួលពុទ្រា និងផ្ទៃដីទំហំ ៤០ហិកតា ៦ ៧៨៥ម៉ែត្រការ៉េ ពីភូមិបាក់ដៃ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ មកឱ្យស្ថិតក្រោមការ គ្រប់គ្រងរបស់ភូមិព្រែកស្បូវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ផ្អែកតាមការកែសម្រួលនេះ ព្រំប្រទល់រដ្ឋបាលរវាងខេត្តតាកែវ និងខេត្តកណ្តាល ត្រូវបានកំណត់ដូច មានក្នុងផែនទីជាឧបសម្ព័ន្ធនៃព្រះរាជក្រឹត្យនេះ។

Leave a comment