ការអនុវត្តធ្លាគម្លាតអគារក្នុងដីឡូតិ៍ពីព្រំដីកាន់កាប់ស្របច្បាប់ និងលិខិតអនុញ្ញាតសាងសង់ស្ថិតក្នុងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

Building Space
ការអនុវត្តធ្លាគម្លាតអគារក្នុងដីឡូតិ៍ពីព្រំដីកាន់កាប់ស្របច្បាប់ និងលិខិតអនុញ្ញាតសាងសង់ស្ថិតក្នុងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ធ្លាគម្លាតអគារក្នុងដីឡូតិ៍ពីព្រំដីកាន់កាប់ស្របច្បាប់

១. ចំពោះទីតាំងដែលមានប្លង់ធ្លាគម្លាតស្រាប់ បទប្បញ្ញត្តិប្រើប្រាស់ដីត្រូវកំណត់ធ្លាគម្លាតអគារក្នុងដីឡូត៍ពីព្រំដីកាន់កាប់ស្របច្បាប់ ស្របតាមប្លង់តម្រង់ជួរដែលមានស្រាប់ស្របច្បាប់ឬតាមផែនការប្រើប្រាស់ដីដែលបានធ្វើការព្យាករណ៍សម្រាប់លទ្ធភាពពង្រីកផ្លូវនាពេលអនាគត។

២. ចំពោះទីតាំងដែលពុំមានប្លង់ធ្លាគម្លាតស្រាប់ បទប្បញ្ញត្តិប្រើប្រាស់ដីត្រូវកំណត់ធ្លាគម្លាតអគារក្នុងដីឡូត៍ ពីព្រំដីកាន់កាប់ស្របច្បាប់ ស្របតាមបទដ្ឋានដូចខាងក្រោម៖

អគារកម្ពស់ទាប៖ ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២

-ធ្លាគម្លាតខាងមុខ ឬគម្លាតជាប់ផ្លូវ ប្រវែងយ៉ាងតិច ៤ (បួន) ម៉ែត្រ គម្លាតនេះអាចកំណត់យ៉ាងតិច ប្រវែង ២ (ពីរ) ម៉ែត្រ ក្នុងករណីចាំបាច់នៃតំបន់ពាណិជ្ជកម្មនិងតំបន់ចម្រុះ និងក្នុងករណីសំណង់ គ្មានជញ្ជាំងនិងមានតែសសរ ហើយជាន់ផ្ទាល់ដីត្រូវបានប្រើប្រាស់សម្រាប់ថ្មើរជើងសាធារណៈ។

– ធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងត្រូវរក្សាទុកយ៉ាងតិច ប្រវែង ២ (ពីរ) ម៉ែត្រ។

-ក្នុងករណីទំហំក្បាលដីឡូតិ៍មានប្រវែងតូចជាង ២០ម៉ែត្រ ធ្លាគម្លាតចំហៀងសងខាងត្រូវរក្សាទុក យ៉ាងតិច ១០% នៃប្រវែងក្បាលដី។

– ក្នុងករណីទំហំក្បាលដីឡូតិ៍មានប្រវែងតូចជាង ១០ម៉ែត្រ ធ្លាគម្លាតចំហៀងសងខាងត្រូវរក្សាទុក យ៉ាងតិចប្រវែង ១ (មួយ) ម៉ែត្រ ឬអាចជាប់ព្រំ ឬជញ្ជាំងអឌ្ឍសិទ្ធិ។

-ចំពោះសំណង់ដែលស្ថិតនៅក្នុងតំបន់លំនៅឋានជាប់ ត្រូវរក្សាតម្លាតអប្បបរមានៅជាប់ផ្លូវ ប្រវែង ៤ ( បួន) ម៉ែត្រ ឬរក្សាតាមជួរតម្រង់ កម្ពស់ និងរចនាបទអតារជិតខាងដែលមានស្រាប់ស្របច្បាប់ ហើយចំហៀងសងខាងអាចសាងសង់ជាប់ព្រំ ឬជញ្ជាំងអឌ្ឍសិទ្ធិ។

– ម្ចាស់សំណង់ត្រូវទទួលខុសត្រូវរាល់ផលប៉ះពាល់អគារអ្នកជិតខាង ដែលបណ្តាលមកពីការសាងសង់ អគាររបស់ខ្លួន ដោយត្រូវជួសជុល ឬសាងសង់ឡើងវិញទៅតាមទំហំនៃការខូចខាតជាក់ស្តែង។

អគារកម្ពស់មធ្យម៖ ជាន់ទី៣ ដល់ជាន់ទី១១

អគារមានកម្ពស់ចាប់ពីជាន់ទី៣ ដល់ជាន់ទី៨

-ធ្លាគម្លាតខាងមុខ ឬគម្លាតជាប់ផ្លូវ ត្រូវរក្សាទុកប្រវែងយ៉ាងតិច ៤(បួន) ម៉ែត្រ។ គម្លាតនេះ អាចកំណត់យ៉ាងតិចប្រវែង ២(ពីរ) ម៉ែត្រ ក្នុងករណីចាំបាច់ក្នុងតំបន់ពាណិជ្ជកម្មនិងតំបន់ចម្រុះនិងក្នុងករណីសំណង់គ្មានជញ្ជាំងនិងមានតែសសរហើយជាន់ផ្ទាល់ដីត្រូវបានប្រើប្រាស់សម្រាប់ថ្មើរជើងសាធារណៈ។

– ធ្លាគម្លាតខាងក្រោយនិងចំហៀងសងខាង ប្រវែងយ៉ាងតិច ២ (ពីរ) ម៉ែត្រ។

-ក្នុងករណីទំហំក្បាលដីឡូត៍មានប្រវែងតូចជាង ២០ម៉ែត្រ ធ្លាគម្លាតចំហៀងសងខាងត្រូវរក្សាទុកយ៉ាងតិច ១០% នៃប្រវែងក្បាលដី។

-ក្នុងករណីទំហំក្បាលដីឡូត៍តូចជាង១០ម៉ែត្រធ្លាគម្លាតចំហៀងសងខាងត្រូវរក្សាទុកប្រវែង យ៉ាងតិច ១ (មួយ) ម៉ែត្រ ឬ អាចជាប់ព្រំ ឬ ជញ្ជាំងអឌ្ឍសិទ្ធិ។

-ចំពោះសំណង់ដែលស្ថិតនៅក្នុងតំបន់លំនៅឋានជាប់ ត្រូវរក្សាគម្លាតអប្បបរមាជាប់ផ្លូវ ប្រវែង ៤ (បួន) ម៉ែត្រ ឬរក្សាតាមជួរតម្រង់ កម្ពស់ និងរចនាបទអគារជិតខាងមានស្រាប់ ស្របច្បាប់ ហើយចំហៀងសងខាងអាចសាងសង់ជាប់ព្រំ ឬជញ្ជាំងអឌ្ឍសិទ្ធិ។

-ម្ចាស់សំណង់ត្រូវទទួលខុសត្រូវរាល់ផលប៉ះពាល់អគារអ្នកជិតខាង ដែលបណ្តាលមក ពីការសាងសង់អគាររបស់ខ្លួនដោយត្រូវជួសជុល ឬសាងសង់ឡើងវិញទៅតាមទំហំន ការខូចខាតជាក់ស្ដែង។

អគារមានកម្ពស់ចាប់ពីជាន់ទី៩ ដល់ជាន់ទី១១

ត្រូវបន្តអនុវត្តតាមស្មារតីនៃអនុក្រឹត្យលេខ ៤២ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពី នគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន និងអនុក្រឹត្យលេខ៧៦ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៣០ មាត្រា៣៤ មាត្រា៣៨ មាត្រា៥០ មាត្រា៦៦ មាត្រា៧៤ និងមាត្រា៨២ នៃអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន។

អំពីការផ្ដល់លិខិតអនុញ្ញាតសាងសង់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

 ការផ្តល់លិខិតអនុញ្ញាតសាងសង់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត

-ចំពោះសំណង់ស្ថិតក្នុងសមត្ថកិច្ចរដ្ឋបាលរាជធានីខេត្ត លើទីតាំងដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចម្ចាស់សំណង់ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត។ អង្គភាពច្រកចេញចូលតែមួយ ត្រូវបញ្ជូនសំណុំឯកសារមកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត ដើម្បីបំពេញបែបបទតាមនីតិវិធី ធ្វើសលាកបត ក្បាលដី សិក្សាតូរប្លង់ស្ថាបត្យកម្ម និងរៀបចំរបាយកាណ៍បច្ចេកទេសដាក់ជូនអភិបាលនៃគណៈអភិបាល រាជធានី ខេត្ត ដើម្បីពិនិត្យ និងសម្រេច។

-អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវសម្រេចលើពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ក្នុងរយៈពេល យ៉ាងយូរ ២៥(ម្ភៃប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃដែលអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ចេញបង្កាន់ដៃទទួលពាក្យស្នើសុំនោះ។

-ទម្រង់បែបបទនៃការស្នើសុំលិខិតអនុញ្ញាតសាងសង់ស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត មានជូនភ្ជាប់មកជាមួយក្នុងឧបសម្ព័ន្ធ១ នៃសេចក្ដីណែនាំនេះ។

ការផ្តល់លិខិតអនុញ្ញាតសាងសង់ដោយអភិបាលនៃគណះអភិបាលក្រុង ស្រុក ខណ្ឌ

-ចំពោះសំណង់ស្ថិតក្នុងសមត្ថកិច្ចរដ្ឋបាលក្រុង ស្រុក ខណ្ឌ លើទីតាំងដីដែលមានវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចម្ចាស់សំណង់ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់នៅការិយាល័យច្រកចេញចូល តែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ការិយាល័យច្រកចេញចូលតែមួយ ត្រូវបញ្ជូនសំណុំឯកសារមក ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីបំពេញ បែបបទតាមនីតិវិធី ធ្វើសលាកបត្រក្បាលដី សិក្សាគូរប្លង់ស្ថាបត្យកម្ម និងរៀបចំរបាយកាណ៍បច្ចេកទេសដាក់ជូនអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យ និងសម្រេច។

-អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសម្រេចលើពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ក្នុង រយៈពេលយ៉ាងយូរ ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃដែលការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុងស្រុកខណ្ឌ ចេញបង្កាន់ដៃទទួលពាក្យស្នើសុំនោះ។

-ទម្រង់បែបបទនៃការស្នើសុំលិខិតអនុញ្ញាតសាងសង់ស្ថិតនៅក្រោមសមត្ថកិច្ចរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានជួនភ្ជាប់មកជាមួយក្នុងឧបសម្ព័ន្ធ២ នៃសេចក្ដីណែនាំនេះ។

សព្វទានំ ធម្មទានំ ជិនាតិ
Sharing knowledge is the most worthwhile endeavor of all.

-ព្រះពុទ្ធ-

SOPHEAPCAMBOLAW strongly believes that knowledge is the true property of every individual.

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.

Leave a comment