
អនុប្បទានឋានៈក្នុងកិច្ចសន្យា
Assignment of Contractual Position
មាត្រា ៥១២៖ អនុប្បទានឋានៈក្នុងកិច្ចសន្យា
១-បុគ្គលដែលបានធ្វើកិច្ចសន្យាជាមួយនឹងបុគ្គលផ្សេងទៀត អាចធ្វើអនុប្បទានឋានៈរបស់ខ្លួនដែលមាននៅក្នុងកិច្ចសន្យានោះ ទៅឱ្យតតិយជនបាន។ ប៉ុន្ដែ បញ្ញត្ដិនេះមិនត្រូវអនុវត្ដឡើយ ចំពោះករណីដែលអនុប្បទានឋានៈនោះ មិនអាចធ្វើបានតាមលក្ខណៈនៃកិច្ចសន្យា។ ម្យ៉ាងទៀតគូភាគីនៃកិច្ចសន្យា អាចហាមឃាត់មិនឱ្យធ្វើអនុប្បទានឋានៈក្នុងកិច្ចសន្យានោះ ដោយការព្រមព្រៀងគ្នាបាន។ ក្នុងករណីនេះ បញ្ញត្ដិនៃកថាខណ្ឌទី ៣ នៃមាត្រា ៥០១ (ភាពដែលអាចធ្វើអនុប្បទានសិទ្ធិលើបំណុល និងការសន្យាពិសេសហាមមិនឱ្យធ្វើអនុប្បទាន) នៃក្រមនេះ ត្រូវយកមកអនុវត្ដដូចគ្នាផងដែរ។
២-ក្នុងករណីដែលអនុប្បទានឋានៈក្នុងកិច្ចសន្យា នឹងធ្វើឱ្យភាគីម្ខាងទៀតនៃកិច្ចសន្យានោះខូចប្រយោជន៍ធ្ងន់ធ្ងរ បុគ្គលដែលមានបំណងធ្វើអនុប្បទានឋានៈក្នុងកិច្ចសន្យានោះ ត្រូវទទួលការយល់ព្រមអំពីអនុប្បទាននោះ ពីភាគីម្ខាងទៀតនៃកិច្ចសន្យានោះ។
Article 512: Assignment of contractual position
(1) A party that has executed a contract with another party may assign to a third party his/her position under such contract. This shall not apply where assignment is impossible due to the nature of the contract. Moreover, the assignment of a party’s contractual position may be prohibited based on the agreement of the parties. In such case, the provisions of paragraph (3) of Article 501 (Assignability of claims and special agreements prohibiting assignment) pertaining to the assignment of Obligations shall apply mutatis mutandis.
(2) Should the assignment of a contractual position be substantially disadvantageous to the other party of the contract, the party seeking to assign the contractual position shall obtain the approval of the assignment from the other party to the contract.
មាត្រា ៥១៣៖ ការបង្កើតអនុប្បទានឋានៈក្នុងកិច្ចសន្យា
អនុប្បទានឋានៈក្នុងកិច្ចសន្យា ត្រូវមានអានុភាព តែដោយការព្រមព្រៀងគ្នារវាងភាគីម្ខាងនៃកិច្ចសន្យាដែលមានបំណងធ្វើអនុប្បទានឋានៈនោះ និងអនុប្បទានិកប៉ុណ្ណោះ។ ប៉ុន្ដែ ដើម្បីតតាំងចំពោះភាគីម្ខាងទៀតនៃកិច្ចសន្យា និងតតិយជន អនុប្បទាននេះត្រូវមានល័ក្ខខ័ណ្ឌតតាំងដែលបានកំណត់ក្នុងមាត្រា ៥០៣ (ល័ក្ខខ័ណ្ឌតតាំងនៃអនុប្បទានសិទ្ធិលើបំណុលដែលមានកំណត់ឈ្មោះ) នៃក្រមនេះ។
Article 513: Establishment of assignment of contractual position
The assignment of a contractual position shall take effect only upon the agreement of the assignee and the party to the contract seeking to assign the contractual position. However, in order to assert the assignment against the counter-party to the contract or a third party, the requisites for assertion set forth in Article 503 (Requirement for Assertion of Assignment of Nominative Claim against Third Parties) pertaining to assignment of claims must be met.
មាត្រា ៥១៤៖ អានុភាពនៃអនុប្បទានឋានៈក្នុងកិច្ចសន្យា
ក្នុងករណីដែលអនុប្បទានឋានៈក្នុងកិច្ចសន្យាត្រូវបានធ្វើឡើង សិទ្ធិ និងកាតព្វកិច្ចទាំងអស់ដែលអនុប្បយីធ្លាប់មាន ត្រូវផ្ទេរទៅអនុប្បទានិក លើកលែងតែមានការបង្ហាញឆន្ទៈពិសេស។ ក្នុងករណីនេះ បញ្ញត្ដិនៃមាត្រា ៥០៥ (អានុភាពនៃការជូនដំណឹង និងការយល់ព្រម) ស្ដីពីអនុប្បទានសិទ្ធិលើបំណុល និងមាត្រា ៥១០ (ការតវ៉ាក្នុងការទទួលកាតព្វកិច្ច) ស្ដីពីការទទួលកាតព្វកិច្ច នៃក្រមនេះ ត្រូវយកមកអនុវត្ដដូចគ្នាផងដែរ។
Article 514: Effect of assignment of contractual position
Should a contractual position have been assigned, all rights and Obligations possessed by the assignor shall be transferred to the assignee unless a specific declaration of intent is made to the contrary. In such case, the provisions of Article (Effect of notification and consent) pertaining to the assignment of claims and of Article 510 (Defenses following assumption of Obligation) pertaining to the assumption of Obligations shall apply mutatis mutandis.
Thank you
សព្វទានំ ធម្មទានំ ជិនាតិ
-ព្រះពុទ្ធ-
Sharing knowledge is the most worthwhile endeavor of all.

SOPHEAPCAMBOLAW strongly believes that knowledge is the true property of every individual.
This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.

Leave a comment