សិទ្ធិទាមទារឱ្យប្រគល់វត្ថុ ដោយផ្អែកលើកម្មសិទ្ធិ។

សិទ្ធិទាមទារឱ្យប្រគល់វត្ថុ ដោយផ្អែកលើកម្មសិទ្ធិ។

សិទ្ធិទាមទារឱ្យប្រគល់វត្ថុ ដោយផ្អែកលើកម្មសិទ្ធិ

១. សិទ្ធិទាមទារផ្នែកលើសិទ្ធិប្រត្យក្ស
កម្មសិទ្ធិ សំដៅលើសិទ្ធិដែលកម្មសិទ្ធិករនោះ អាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួនដោយសេរី (មាត្រា១៣៨នៃក្រមរដ្ឋប្បវេណី) ។ កម្មសិទ្ធិ គឺជាសិទ្ធិដែលអាចគ្រប់គ្រងទាំងស្រុងចំពោះវត្ថុដែលជាកម្មវត្ថុនៃកម្មសិទ្ធិ ហើយកម្មសិទ្ធិករ អាចទាមទារដកចេញ ការរារាំងនៃការគ្រប់គ្រង ខោ និងអាចសម្រេចខ្លឹមសារនៃសិទ្ធិប្រត្យក្ស សិទ្ធិនេះត្រូវបានហៅថា សិទ្ធិទាមទារផ្នែកលើសិទ្ធិប្រត្យក្ស សិទ្ធិទាមទារផ្អែកលើកម្មសិទ្ធិ មាន ៣ ប្រភេទគឺ៖

១. សិទ្ធិទាមទារឱ្យប្រគល់វិញផ្អែកលើកម្មសិទ្ធិមានន័យថា ក្នុងករណី សិទ្ធិកាន់កាប់ត្រូវបានបំពានពេញលេញ ហើយតតិយជននឹងកាន់កាប់វត្ថុនោះកម្មសិទ្ធិករអាចទាមទារឱ្យប្រគល់វិញ ( មាត្រា១៥៥ នៃក្រមរដ្ឋប្បវេណី) ។
២. សិទ្ធិទាមទារឱ្យបញ្ឈប់ផ្អែកលើសិទ្ធិលើកម្មសិទ្ធិមានន័យថា ក្នងករណី ការកាន់កាប់មិនត្រូវបានបំពានទាំងស្រុងទេ យើងអាចគិតថា កម្មសិទ្ធិករ អាចកាន់ កាប់មួយភាគ ក្នុងករណីនេះ កម្មសិទ្ធិករអាចទាមទារឱ្យបញ្ឈប់ការកាន់កាប់នោះបាន (មាត្រា១៥៩ កថាខណ្ឌ័១ នៃក្រមរដ្ឋប្បវេណី) ។
៣. សិទ្ធិទាមទារបង្ការការរារាំងផ្អែកលើសិទ្ធិលើកម្មសិទ្ធិ
មានន័យថា ក្នុងករណីដែលការកាន់កាប់ មិនត្រូវបានបំពាន ឬរារាំងទេ ប៉ុន្តែមានការបារម្ភ ជាក់ស្តែងវា មានហានិភ័យចំពោះការអនុវត្តកម្មសិទ្ធិរបស់ខ្លួន នោះកម្មសិទ្ធិករអាចទាមទារការបង្ការការរារាំងនោះបាន មាត្រា ១៥៩ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី) ។

២ លទ្ធកម្មដោយសុចរិតនូវកម្មសិទ្ធិលើចលនវត្ថុ
ជាគោលការណ៍ អ្នកដែលមិនមែនជាកម្មសិទ្ធិករ មិនអាចផ្ទេរសិទ្ធិទៅតតិយជនបានទេ ប៉ុន្តែដោយហេតុថា ការជួញដូរចលនវត្ថុ ត្រូវបានធ្វើជាញឹកញាប់ ដែលមានសេចក្ដីចាំបាច់ក្នុងការការពារអ្នកទិញ ដូចនេះ តាមរយៈ លទ្ធកម្មដោយសុចរិតនូវកម្មសិទ្ធិលើចលនវត្ថុ ទទួលស្គាល់អ្នកទិញជាម្ចាស់កម្មសិទ្ធិករ ទោះបីជាអ្នកលក់មិនមែន ជាម្ចាស់កម្មសិទ្ធិករពិតក៏ដោយ ប៉ុន្តែលទ្ធកម្មសុចរិតនេះ ត្រូវកម្រិតដោយលក្ខខណ្ឌនៃភាពសុចរិត និងគ្មានកំហុស។

លទ្ធកម្មដោយសុចរិត មានន័យថា ប្រសិនបើអ្នកទិញទទួលការកាន់កាប់ចលនវត្ថុដោយសុចរិត និងគ្មាន កំហុស ដោយសារកិច្ចសន្យាផ្ទេរកម្មសិទ្ធិមានសុពលភាព ទោះបីជាអនុប្បទាយី គ្មានកម្មសិទ្ធិចំពោះចលនវត្ថុនោ ក៏ដោយ ក៏អនុប្បទានិកនោះ ទទួលកម្មសិទ្ធិដែរតាមរយៈលទ្ធកម្មដោយសុចរិត ។ ប៉ុន្តែដើម្បី ត្រូវបានការពារដោយ លទ្ធកម្មសុចរិត លុះត្រាតែ៖

១. កិច្ចសន្យាអនុប្បទានកម្មសិទ្ធិមានសុពលភាពមានន័យថា ប្រសិនបើកិច្ចសន្យានោះ ត្រូវបានលុបចោលដោយសារការភាន់ច្រឡំជាអាទិ៍ ឬ កិច្ចសន្យានោះ គ្មានអានុភាពចំពោះម្ចាស់សិទ្ធិដោយសារគ្មានសិទ្ធិតំណាង អ្នកទិញមិនត្រូវបានការពារឡើយ ។

២. អនុប្បទានិក សុចរិត និងគ្មានកំហុសមានន័យថា អ្នកទិញជឿជាក់ថា អ្នកលក់ពិតជាមានកម្មសិទ្ធិ ហើយគ្មានកំហុសក្នុងការជឿជាក់នោះទេ ។ ទាក់ទងនឹងពេលដែលត្រូវបញ្ជាក់អំពីសុចរិត និងគ្មានកំហុស គឺ ពេលទទួលការកាន់កាប់ចលនវត្ថុនោះ មានន័យថា ប្រសិនបើ អ្នកទិញសុចរិត និងគ្មានកំហុសពេលទទួលការកាន់កាប់ចលនវត្ថុនោះ ទោះបីជាពេលក្រោយក្លាយជាទុច្ចរិក ក៏ដោយអ្នកទិញនោះត្រូវបានការពារដោយលទ្ធកម្មសុចរិត (មាត្រា១៩៣ វាក្យខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី) ។

ចំពោះកាផ្ទេរការកាន់កាប់មាន ០៤ (បួន) ប្រភេទ (មាត្រា២២៩)៖

១. ការផ្ទេរការកាន់កាប់ដោយការប្រគល់ជាក់ស្តែង។

២. ការផ្ទេរការកាន់កាប់ដោយការប្តូរលក្ខណៈនៃការកាន់កាប់។

៣. ការផ្ទេរការកាន់កាប់ការប្រគល់ដោយសង្ខេប ។ និង

៤. ការផ្ទេរការកាន់កាប់ដោយបញ្ជា ។

ប៉ុន្តែក្នុងចំណោម ការផ្ទេរការកាន់កាប់ទាំង៤ប្រភេទនេះ៖ លទ្ធកម្ម ដោយសុចរិត មិនត្រូវបានអនុវត្តឡើយចំពោះករណីនៃការផ្ទេរការកាន់កាប់ដោយការប្តូរលក្ខណៈនៃការកាន់កាប់ (មាត្រា១៩៣វាក្យខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី) ។ ពីព្រោះការប្តូរលក្ខណៈ នៃការកាន់កាប់ ជាស្ថានភាព នកាន់កាប់មួយដែលតតិយជន មើលពីខាងក្រៅ ពុំមានការផ្លាស់ប្ដូរ អ្វីឡើយមានន័យថា គេមិនអាចយល់ដឹងថា អ្នកណាជាកម្មសិទ្ធិករពិតនោះទេ ដូចនេះ ប្រសិនបើ យើងទទួលស្គាល់ លទ្ធកម្មសុចរិតចំពោះការប្តូរលក្ខណៈ នៃការកាន់កាប់ក្នុងករណីនេះ៖ អាចខូចសន្តិសុខនៃការជួញដូរ ។

សូមអរគុណ!

SOPHEAPCAMBOLAW strongly believes that knowledge is the true property of every individual.

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.

សព្វទានំ ធម្មទានំ ជិនាតិ
Sharing knowledge is the most worthwhile endeavor of all.

-ព្រះពុទ្ធ-

Leave a comment