
តើភតិសន្យាពិសេសអនុវត្តចំពោះនណារខ្លះ?
ភតិសន្យាពិសេសគឺ អនុវត្តចំពោះភតិសន្យាពិសេសដែលមាន ៖ ភតិបតីជាអ្នកដែលយកថ្លៃឈ្នួលក្នុងលក្ខណៈជាអាជីពរួមមានជាអាទិ៍
- ភតិកៈជាកម្មករ ។ និង
- ភតិកៈជាសិស្ស និស្សិតដែលជួលអចលនវត្ថុក្នុងគោលបំណងស្នាក់នៅ អចលនវត្ថុដែលជាកម្មវត្ថុនៃកតិសន្យាគឺជាបន្ទប់ជួលស្នាក់នៅ ។
ពាក្យបច្ចេកទេស
- ភតិសន្យាពិសេស៖ សំដៅលើកិច្ចសន្យាមួយដែលភាគីម្ខាង ហៅថាភតិបតីឲ្យភាគីម្ខាងទៀត ដែលជាកម្មករ សិស្ស និស្សិត ហៅថា ភតិកៈប្រើប្រាស់ក្នុងការស្នាក់នៅដោយយកថ្លៃ ។
- កម្មករ៖ ដែលរួមមានកម្មករក្នុងប្រព័ន្ធ និងកម្មករក្រៅប្រព័ន្ធ សំដៅដល់អ្នកធ្វើការហត្ថកម្ម យកកម្រៃក្រោមការដឹកនាំរបស់និយោជក ឬតំណាងនៃជននោះ និងដែលមានប្រាក់កំរៃ គោលប្រចាំខែទាប ដែលកំរិតកំណត់ដោយអនុក្រឹត្យ ។
- សិស្សនិស្សិត៖ សំដៅដល់អ្នករៀននៅតាមសាលាវិជ្ជាជីវៈ ឬមហាវិទ្យាល័យ ឬសកលវិទ្យាល័យ និងដែលមានការលំបាកខ្លាំងក្នុងការទ្រទ្រង់ជីវភាពដោយសារការបង់ប្រាក់ថ្លៃឈ្នួល ។
អានុភាពនៃភតិសន្យាពិសេស
ភតិសន្យាពិសេសត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងមានសេចក្ដីបញ្ជាក់របស់មេឃុំ ឬចៅសង្កាត់ ។
ភតិបតីមានករណីយកិច្ចធ្វើកិច្ចការចាំបាច់ ដើម្បីទទួលបាននូវការបញ្ជាក់តាមកំណត់នៅកិច្ចសន្យាដែលមិនបានបំពេញលក្ខខណ្ឌទម្រង់ ។
អឡុងពេលនៃភតិសន្យាពិសេស
ភតិសន្យាពិសេសមានអត្ថិភាពក្នុងអំឡុងពេលមិនតិចជាង ២ (ពីរ) ឆ្នាំ ។
ភតិសន្យាពិសេសដែលមិនកំណត់អំឡុងពេល ឬកំណត់អំឡុងពេលតិចជាង ២ (ពីរ) ឆ្នាំ ត្រូវចាត់ទុកថាមានអត្ថិភាពអំឡុងពេល ២ (ពីរ) ឆ្នាំ ។
សិទ្ធិរំលាយភតិសន្យាពិសេសដោយភតិបតី
ភតិបតីមានសិទ្ធិលាយភតិសន្យាពិសេសបានតែក្នុងករណីណាមួយដូចខាងក្រោម ៖
- ភតិកៈមិនបង់ថ្លៃឈ្នួល ២ (ពីរ) ដង ជាបន្តបន្ទាប់ ដោយគ្មានមូលហេតុសមស្រប ។
- កតិកៈប្រើប្រាស់ និងអាស្រ័យផលលើវត្ថុជួលខុសពីគោលបំណងនៃការជួល ។
- កតិកៈដោយចេតនាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ច្រើនលើក និងបង្កឲ្យមានឥទ្ធិពល ធ្ងន់ធ្ងរដល់ជីវភាពរស់នៅជាប្រក្រតីរបស់អ្នករស់នៅជុំវិញ ។
- បន្ទប់ជួលស្នាក់នៅ ត្រូវជួសជុលធំៗ ឬសាងសង់ជាថ្មីតាមបញ្ជារបស់អាជ្ញាធធម្មានុរូប ។
សិទ្ធរំលាយភតិសន្យាពិសេស
ភតិកៈមានសិទ្ធិរំលាយភតិសន្យាពិរសសនៅពេលណាក៏បាន ។
ការតម្លើងថ្លៃឈ្នួល
ក្នុងអំឡុងពេលដែលភតិសន្យាពិសេសមានអានុភាពអនុវត្ត ភតិបតីមិនអាចតម្លើងថ្លៃឈ្នួលបានឡើយ ។
សូមអរគុណ!

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.
សព្វទានំ ធម្មទានំ ជិនាតិ
-ព្រះពុទ្ធ-
Sharing knowledge is the most worthwhile endeavor of all.

Leave a comment