
Technical Word in Law on Construction
ពាក្យបច្ចេកទេសពាក់ព័ន្ធនឹងច្បាប់សំណង់
Technical Word in respect of Law on Construction
១. ការងារសំណង់ (construction work)
សំដៅដល់ការងារសិក្សាតម្រោងប្លង់ ការងារវាស់វែង ការងារ សាងសង់ (building work) ការងាររុះរើ ការងារគ្រប់គ្រងការដ្ឋាន ការងារត្រួតពិនិត្យនិងបញ្ជាក់ ការងារសិក្សា ពិសោធ ការងារគ្រប់គ្រងគម្រោងសាងសង់ ឬការងារត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់។
២. ការងារសិក្សាគម្រោងប្លង់ (design work)
សំដៅដល់ការងារគូរប្លង់ ការងារសិក្សាស្រាវជ្រាវនិងវិភាគ ទិន្នន័យសម្រាប់ការងារស្ថាបត្យកម្មនិងវិស្វកម្ម ការងារផែនការ ការងាររៀបចំបញ្ជីប៉ាន់តម្លៃ ការងាររៀបចំសេចក្តី ណែនាំបច្ចេកទេស និងការងារគួរប្លង់លម្អិត។
៣. ការងារវាស់វែង (surveying work)
សំដៅដល់ការសិក្សានិងវិភាគទិន្នន័យនិងព័ត៌មានដែលបានពីការ វាស់ ការស្ទង់ ការធ្វើឋានលេខា និងការសង្កេត សម្រាប់បម្រើដល់ការធ្វើផែនការ ការសិក្សាគម្រោងប្លង់ និង ការងារសាងសង់។
៤. ការងារសាងសង់ (building work)
សំដៅដល់ការងារ ការងារសាងសង់សំណង់ ការងារជួសជុល ការងារកែប្រែ និងការដំឡើង។
៥. ការងារជួសជុល (repair work)
សំដៅដល់ការជួសជុលផ្នែកណាមួយនៃសំណង់ឬការជួសជុលទាំងស្រុង ដែលមានការខូចខាតដោយប្រការណាមួយ រួមទាំង ការផ្លាស់ប្ដូរចំណែកចាស់ទ្រុឌទ្រោមដែលអាចបង្កនូវ គ្រោះថ្នាក់ជាយថាហេតុ និងការកែលម្អ ការបំពាក់សម្ភារៈបរិក្ខារផ្នែកផ្សេងទៀតនៅខាងក្នុងដោយរក្សា សោភណភាព ទ្រង់ទ្រាយដើម និងមិនប៉ះពាល់ដល់គ្រឿងផ្គុំសំណង់។
៦. ការងារកែប្រែ (modification work)
សំដៅដល់ការផ្លាស់ប្តូរមុខងារទ្រង់ទ្រាយទាំងស្រុងឬផ្នែកណាមួយនសំណង់។
៧. ការងាររុះរើ(demolition work)
សំដៅដល់ការងារដោះឬដកចេញនូវចំណែកណាមួយ ឬដកចេញសំណង់ ទាំងមួល ឬការងារវាយកម្ទេចសំណង់។
៨. ការងារត្រួតពិនិត្យនិងបញ្ជាក់ (certification work)
សំដៅដល់ការត្រួតពិនិត្យ ការវិភាគ និងការបញ្ជាក់ លើ គម្រោងប្លង់ ការគណនា សេចក្ដីណែនាំបច្ចេកទេសសម្រាប់ការងារសាងសង់ឬរុះរើ និងប្រតិបត្តិការការងារ សាងសង់ឬរុះរើ អំពីអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត ដើម្បី ធានាសុវត្ថិភាព សុខុមាលភាពក្នុងការសាងសង់ឬរុះរើ និងក្នុងការប្រើប្រាស់សំណង់។
៩. ការងារសិក្សាពិសោធ (testing work)
សំដៅដល់ការសិក្សា ការវិភាគ និងការងារគណនាផ្នែកភូគព្ភសាស្ត្រ ផ្នែកបានជាសំណង់ ផ្នែកឧបករណ៍និងគ្រឿងចក្រសំណង់ និងផ្នែកសម្ភារៈ បរិក្ខារ និងផលិតផលសំណង់។
១០. ការងារគ្រប់គ្រងគម្រោងសាងសង់ (construction project management)
សំដៅដល់ការងារដែលអ្នក គ្រប់គ្រង កម្រោងសាងសង់អនុវត្តក្នុងនាមម្ចាស់សំណង់ ដើម្បីធានាឱ្យ គម្រោងសាងសង់ឬរុះរើដំណើរការទៅ កបដោយប្រសិទ្ធិភាពលើពេលវេលា តម្លៃ គុណភាព និងសុវត្ថិភាព។
១១. ការដកហូត (revocation)
សំដៅដល់ការសម្រេនិរាករអាជ្ញាបណ្ណឬលិខិតអនុញ្ញាតក្នុងវិស័យសំណង់ ដោយអាជ្ញាធរឬមន្ត្រីមានសមត្ថកិច្ច។
១២.កិច្ចសន្យាម៉ៅការសាងសង់ (construction contract)
សំដៅដល់កិច្ចសន្យារវាងម្ចាស់សំណង់និងអ្នក សាងសង់ និងកិច្ចសន្យារវាងអ្នក សាងសង់និងអ្នកម៉ៅការសាងសង់ឬរុះរើបន្តដើម្បីអនុវត្តការងារ សាងសង់ឬរុះរើ ។
១៣. គម្រោងប្លង់ (design document)
សំដៅដល់ឯកសារបច្ចេកទេសសម្រាប់បម្រើដល់ការងារសំណង់ មានជាអាទិ៍ ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងផ្គុំសំណង់ ប្លង់ប្រព័ន្ធមេកានិក ប្លង់ប្រព័ន្ធអគ្គិសនី ប្លង់ប្រព័ន្ធ ទីកស្អាត ទឹក កខ្វក់ ប្លង់ប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ ឬប្លង់ ឯកសារ និងសេចក្ដីណែនាំបច្ចេកទេសដទៃទៀត សម្រាប់ការងារសាងសង់ ឬ រះរើនិងការប្រើប្រាស់សំណង់។
១៤. តម្លៃនៃកិច្ចសន្យា (contract fee)៖
សំដៅដល់កម្រៃឬតម្លៃថ្នូរដទៃទៀតដែលម្ចាស់សំណង់ត្រូវបង់ជូនអ្នក សាងសង់តាមការកំណត់ក្នុងកិច្ចសន្យាសាងសង់។
១៥. ប្រធានសក្តិ (force majeure)
សំដៅដល់ព្រឹត្តិការណ៍ដែលកើតឡើងក្រៅឆន្ទៈ មិនអាចប៉ាន់ស្មានជាមុន និង មិនអាចជម្នះបាន។
១៦. បទប្បញ្ញត្តិបច្ចេកទេសសំណង់ (building technical regulations)
សំដៅដល់បទដ្ឋានបច្ចេកទេស លក្ខខណ្ឌបច្ចេកទេស វិធានបច្ចេកទេសដែលមានលក្ខណៈបញ្ជាសម្រាប់អនុវត្តការងារសំណង់ដែលត្រូវបាន អនុម័តដោយសា្ថប័នមានសមត្ថកិច្ច។
១៧. បទប្បញ្ញត្តិរៀបចំដែនដីនិងនគរូបនីយកម្ម (spatial and urban regulations)
សំដៅដល់បទប្បញ្ញត្តិ ដែលមានចែងក្នុងបទដ្ឋានគតិយុត្តរៀបចំដែនដីនិងនគរូបនីយកម្ម ផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី ផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម។
១៧. បន្ទុក (load)
សំដៅដល់ទម្ងន់ សំពាធ ឬកម្លាំងទាំងឡាយដែលសង្កត់ឬមានឥទ្ធិពលលើគ្រឿងផ្គុំសំណង់។ ១៩. បរិក្ខារសំណង់(construction equipment) សំដៅដល់បរិក្ខារដែលត្រូវបាន បង្កើត ឬផលិតឡើង ដើម្បីប្រើប្រាស់ឬបំពាក់ភ្ជាប់នឹងសំណង់ដើម្បីបង្កើនគុណភាព ផាសុកភាព និងភាពងាយស្រួលនៃការប្រើប្រាស់ សំណង់ មានជាអាទិ៍ អំពូលភ្លើង ខ្សែភ្លើង ខ្សែអុបទិក ឡារាំបូ រ៉ូប៊ីណេ ផើងងូតទឹក ម៉ាស៊ីនត្រជាក់ ជណ្តើរយន្ត ទុយោ។ ២០. ផលិតផលសំណង់ (construction product) សំដៅដល់ផលិតផលសម្រេច ឬពាក់កណ្ដាលសម្រេច ដែលកើតចេញពីការបង្កើតឬការផលិតដោយប្រើប្រាស់សម្ភារៈសំណង់និងសម្រាប់យកទៅប្រើជាគ្រឿងផ្គុំ សំណង់ មានជាអាទិ៍ ក្បឿង ឥដ្ឋបាយអរ បេតុង សសរ ជញ្ជាំង ជ.កម្រាលបេតុងបំពង់លួបេតុងស្ថិតស្រី ស្មាគមក ក្រដាសជញ្ជាំង ថ្នាំលាប ជ័រស្វិតកាវ៉ូ។
១៨ ផលិតករ (producer)៖
សំដៅដល់អ្នកផលិត អ្នកនាំចូល ឬបុគ្គលដែលបានដាក់សញ្ញាណនៃនាមករណ៍ របស់ខ្លួនជាផលិតករឬជាអ្នកលក់។
១៩. ម្ចាស់សំណង់ (construction owner)
សំដៅដល់កម្មសិទ្ធិករនៃសំណង់ឬអ្នកអភិវឌ្ឍអចលនវត្ថុដែលបានសាងសង់នៅលើដីរបស់ខ្លួនផ្ទាល់ឬនៅលើដីរបស់អ្នកដទៃដោយមានការអនុញ្ញាតពីម្ចាស់ដី ឬអ្នកជួលអចិន្ត្រៃយ៍ដែលបានសាងសង់លើដីរបស់អ្នកឱ្យជួលអចិន្ត្រៃយ៍។
២០.មន្ត្រីត្រួតពិនិត្យសំណង់ (construction controller)
សំដៅដល់មន្ត្រីជំនាញដែលត្រូវបានចាត់តាំង ដោយអាជ្ញាធរ មានសមត្ថកិច្ចសំណង់។ ដើម្បីចុះត្រួតពិនិត្យការងារសាងសង់ឬរះរើនិងត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព
២១. វិការៈ (defect)
សំដៅដល់ការប្រែប្រួលចាកពីភាពប្រក្រតី។
២១.វិញ្ញាបនបត្រប្រើប្រាស់សំណង់ (occupancy certificate)
សំដៅដល់លិខិតអនុញ្ញាតផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ចដល់ម្ចាស់សំណង់ដើម្បីប្រើប្រាស់ ជួល ឬធ្វើអាជីវកម្មលើសំណង់នោះបាន។
២២. សំណង់ដែលមានសភាពគ្រោះថ្នាក់ (dangerous building)
សំដៅដល់សំណង់ឬផ្នែកណាមួយនៃសំណង់ ឬ សម្ភារៈសំណង់ បរិក្ខារដែលបំពាក់លើសំណង់ ដែលអាចបង្កគ្រោះថ្នាក់ដល់សំណង់ជិតខាងដល់អាយុជីវិត រាងកាយ សុខភាពរបស់អ្នកប្រើប្រាស់សំណង់ អ្នកជិតខាង និងសាធារណជន។
២៣. សំណង់ (construction)
សំដៅដល់ដំណើរការនៃការងារសំណង់ ដល់អគា គ្រឿងស្ថាបត្យការ ទាំងឡាយដែលមានលក្ខណៈជាអចិន្ត្រៃយ៍ ឬបណ្តោះអាសន្ន ធ្វើឡើងដោយប្រើប្រាស់សម្ភារៈសំណង់បរិក្ខារ សំណង់ ឬផលិតផលសំណង់។
២៤. សម្ភារៈសំណង់ (construction material)
សំដៅដល់វត្ថុធាតុដើមសម្រាប់ធ្វើការលាយ ផ្សំ ឬបើ ប្រាស់ជាគ្រឿងផ្គុំសំណង់ បរិក្ខារសំណង់ ឬផលិតផលសំណង់ មានជាអាទិ៍ ខ្សាច់ ថ្ម ក្រួស ស៊ីម៉ងត៍ ដែក កញ្ចក់ ដីឥដ្ឋ សេរ៉ាមិកឈើ។
២៥. អ្នកសាងសង់ (builder)
សំដៅដល់អ្នកទទួលម៉ៅការសាងសង់ឬរុះរើ អ្នកសាងសង់ឬរុះរើតាមជំនាញ ឬ ក្រុមជាងសំណង់។
២៦. អ្នកអភិវឌ្ឍអចលនវត្ថុ (real estate developer)
សំដៅដល់ពាណិជ្ជករ វិនិយោគិន ឬក្រុមហ៊ុនដែល ប្រកបអាជីវកម្មសាងសង់សំណង់សម្រាប់លក់ដើម្បីស្វែងរកផលចំណេញ។
២៧.អាជ្ញាធរមានសមត្ថកិច្ច (competent authority)
សំដៅដល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
២៨.អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ (construction professional)
សំដៅដល់ស្ថាបត្យករ ឬវិស្វករដែលបាន ចុះបញ្ជីនៅគណៈស្ថាបត្យករកម្ពុជាឬគណៈវិស្វករកម្ពុជា ឬអ្នកជំនាញដែលបានចុះបញ្ជីនៅគណៈវិជ្ជាជីវៈ ពាក់ ព័ទ្ធដូចតក្នុងវិស័យសំណង់។
២៩.អ្នកជំនាញក្នុងវិស័យសំណង់ (tradesperson)
សំដៅដល់អ្នកបច្ចេកទេសសំណង់ (កម្មករជំនាញជាង) ដែលបានទទួលការបណ្ដុះបណ្តាលដោយសាលាបច្ចេកទេសជំនាញពាក់ព័ន្ធឬដែលមានជំនាញនិងបទពិសោធ ក្នុងការអនុវត្តការរសាងសង់ឬអ្នកជំនាញក្នុងវិស័យសំណង់ដែលពុំទាន់មានបង្កើតគណៈវិជ្ជាជីវៈ។
៣០. អ្នកគ្រប់គ្រងសំណង់ (building manager)
សំដៅដល់អ្នកដែលបានទទួលអាណត្តិឬសិទ្ធិគ្រប់គ្រង សំណង់ពីម្ចាស់សំណង់ក្នុងរយៈពេលកំណត់។
សូមអរគុណ!

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.
សព្វទានំ ធម្មទានំ ជិនាតិ
-ព្រះពុទ្ធ-
Sharing knowledge is the most worthwhile endeavor of all.

Leave a comment