
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការប្រកាសប្រាប់ប្រជាកសិករនៅក្នុងប្រទេសថា រដូវធ្វើស្រែចម្ការមកដល់ហើយ។
នៅថ្ងៃទី៤ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា គឺតែងតែមានការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាប្រពៃណីទំនៀមទម្លាប់មួយ ដែលប្រារព្វឡើងដើម្បី ជាសារប្រកាសប្រាប់បណ្តាប្រជាកសិករខ្មែរ ឱ្យបានដឹងថាដល់ដូវកាលនៃការធ្វើស្រែវស្សា និងដំណាំដាំដុះផ្សេងៗ ហើយ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ គឺបានចាក់ឫសយ៉ាងជ្រៅក្នុងទំនៀមទម្លាប់ខ្មែរហើយ បើយោងតាមប្រារព្វជារៀងរាល់ឆ្នាំ និងផ្អែកតាមប្រវត្តិសាស្ត្រ និងចម្លាក់នានាដែលមាន។ បើទោះបីជាមិនមានឯកសារណាបញ្ជាក់ច្បាស់ពីប្រវត្តិ នៃព្រះរាជពិធីច្រត់ព្រះនង្គ័លនេះយ៉ាងណាក្តី ក៏មានប្រភពមួយចំនួនបានបង្ហាញថា ព្រះរាជពិធីនេះគឺប្រារព្វឡើងតាមលក្ខណៈព្រហ្មញ្ញសាសនាផង និងពុទ្ធសាសនាផង។
ចូលមកដល់សម័យសង្គមរាស្ត្រនិយម ពិធីមួយនេះបានប្រារព្ធឡើងជាប្រចាំ ប៉ុន្តែត្រូវអាក់ខានទៅវិញ នៅសម័យសាធារណរដ្ឋខ្មែរ រហូតដល់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ព្រះអង្គបានរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័លនេះឱ្យមានវត្តមានជាថ្មីគឺ នៅឆ្នាំ១៩៩៤ និងបន្តរហូតមកដល់សព្វថ្ងៃនេះ។
ប្រជាកសិករខ្មែរនៅទូទាំងប្រទេសកម្ពុជា បានចាត់ទុកព្រះរាជពិធីច្រត់ព្រះនង្គ័លនេះថាជាការពញ្ញាក់សា្មរតីពួកគេ ឱ្យត្រៀម ស្រូវពូជ និងគ្រាប់ពូជដំណាំផ្សេងៗ គោក្របី រទេះ ឧបករណ៍សម្រាប់ធ្វើស្រែចំការ កម្លាំងពលកម្ម កូនចៅ អ្នកភូមិផងរបងជាមួយសម្រាប់ប្រវ៉ាស់ដៃគ្នា ក្នុងការធ្វើស្រែចម្ការ ព្រោះថាវស្សារដូវបានឈានចូលមកដល់ហើយ។
ទោះបីជាសព្វថ្ងៃវិទ្យាសាស្រ្តមានភាពជឿនលឿន ហើយប្រទេសកម្ពុជា ក៏ជឿនលឿន តាមគោលការណ៍ទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនបរទេសមកបណ្តាក់ទុន បង្កើតជា រោងចក្រ សហគ្រាស ទាំងតូច មធ្យម គ្រប់ប្រភេទ ក៏ពិតមែន ប៉ុន្តែវិស័យកសិកម្មនៅតែជាវិស័យអាទិភាពមួយ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិដដែល។
នៅក្នុងរឿងរាមកេរ្តិ៍ នៅក្នុងព្រហ្មញ្ញសាសនា ត្រង់ឈុតមួយដែលនិយាយពីព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រង់ព្រះរាមទៅច្រត់ព្រះនង្គ័លរកនាងសេដា ដែលគេផ្ញើនឹងព្រះធរណីនៅក្នុងដី។ ចំណែកនៅក្នុងព្រះពុទ្ធសាសនាវិញ គឺត្រង់កន្លែងមួយ ព្រះពុទ្ធអង្គប្រសូតមក មានពិធីច្រត់នង្គ័ល គេយកព្រះអង្គទៅចូលរួមដែរ ហើយពេលនោះ ព្រះអង្គពិចារណារឿងគោដែលហត់នឿយក្នុងការភ្ជួរស្រែ។
តាមការកត់ត្រាកន្លងមក បានឲ្យដឹងថា អត្ថន័យពិតប្រាកដក្នុងព្រះរាជពិធីច្រត់ព្រះន័ង្គលគឺមាន ០៤ ចំណុចសំខាន់ៗ ដូចខាងក្រោមង៖
ទីមួយ៖ ប្រាប់កសិករថា ដល់រដូវធ្វើស្រែហើយ ។
ទីពីរ៖ ផ្សងការបរិភោគរបស់គោឧសភរាជ និងការបួងសួងសុំទឹកភ្លៀង និងទិន្នផលដំណាំ ។
ទីបី៖ ការដឹងគុណ សំដៅដល់ការដឹងគុណរបស់ប្រជានុរាស្ត្រចំពោះអាទិទេព ក៏ដូចជាមេឃ ដែលបានបង្អុរភ្លៀង និងទី ។ និង
ទីបួន៖ គេជឿជាក់ថា ស្ដេចមេឃ គឺជាមនុស្សដែលមានឥទ្ធិពលលើការគ្រប់គ្រង ឬបញ្ជាធរណី និងមេឃបាន ។
សូមអរគុណ!

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.
សព្វទានំ ធម្មទានំ ជិនាតិ
-ព្រះពុទ្ធ-
Sharing knowledge is the most worthwhile endeavor of all.

Leave a comment