
១. សៀវភៅគោលបញ្ជីដី
សៀវភៅគោលបញ្ជីដី៖ សៀវភៅគោលបញ្ជីដី គឺជាសៀវភៅផ្លូវការ មានតម្លៃពេញលេញតាមផ្លូវច្បាប់ ប្រើសំរាប់កត់ត្រានូវសិទ្ធិកម្មសិទ្ធិ និងរាល់ព័ត៌មានទាក់ទងនឹងអត្តសញ្ញាណក្បាលដីនីមួយ ៗ (លេខក្បាលដី, ទីតាំងដី, រូបសណ្ឋាន និងលក្ខណះប្រើប្រាស់ ដី…) អត្តសញ្ញាណម្ចាស់(ឈ្មោះ, ឆ្នាំ និងទីកន្លែងកំណើត, សាវតារ, អាសយដ្ឋាន…) ប្រភេទទ្រព្យ ប្រភព និងបន្ទុកលើក្បាលដី ។
អាស្រ័យដោយបច្ចុប្បន្ន នៅប្រទេសកម្ពុជាយើង មិនទាន់មានបណ្តាញកុំព្យូទ័រ (Computer Network) ភ្ជាប់ដល់មូលដ្ឋានការផ្ញើលេខាចារឹក និងការចុះចរន្តការក្នុងសៀវ ភៅគោលបញ្ជីដី ក៏ដូចជាលើប្លង់សុរិយោដី ធ្វើឡើងតាមវិធីកត់ត្រាដោយដៃ។ ការធ្វើលេខា ចារឹក និងការចុះចរន្តការនេះ ត្រូវធ្វើឡើងឱ្យស្របគ្នានៅគ្រប់ថ្នាក់ ក្រោមការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ នៃថ្នាក់នីមួយៗ ។
មានតែមន្ត្រីទទួលបន្ទុកការងារអភិរក្សប៉ុណ្ណោះ ដែលមានសមត្ថកិច្ចកាន់កាប់ ធ្វើ លេខាចារឹក និងចុះចរន្តការក្នុងសៀវភៅគោលបញ្ជីដី លើផែនទីមានលក្ខណះដាច់ដោយដុំ និងលើប្លង់សុរិយោដី។
ការសាកសួរព័ត៌មានការពិនិត្យមើលទិន្នន័យក្នុងសៀវភៅគោលបញ្ជីដីត្រូវធ្វើឡើងក្រោមការទទួលខុសត្រូវរបស់មន្ត្រីទទួលបន្ទុកនៅក្នុងការិយាល័យមិនអនុញ្ញាតឱ្យយកសៀវភៅគោលបញ្ជីដីចេញពីការិយាល័យ ដោយគ្មានការយល់ព្រមពីថ្នាក់ ដឹកនាំ បានឡើយ ។
ដោយឡែក ចំពោះប្រព័ន្ធព័ត៌មានដីធ្លី (LIS) នៅថ្នាក់កណ្តាល និងនៅថ្នាក់ខេត្ត ក្រុងដែលបានទទួលប្រតិភូកម្មពីក្រសួង ដែលរួមមានប្លង់សុរិយោដីនិងសៀវភៅគោលបញ្ជីដីត្រូវធ្វើឱ្យទាន់ម័យ (Update) ក្នុងកុំព្យូទ័រ នូវទិន្នន័យពីការប្រែប្រួល ផ្លាស់ប្ដូរ បន្ទាប់ពីបាន ទទួលតារាងផ្លាស់ប្ដូរ ការធ្វើឱ្យទាន់សម័យ (Update) ក្នុងកុំព្យូទ័រនេះ ត្រូវឱ្យ បានសប គ្នាដែរ រវាងថ្នាក់កណ្ដាល និងថ្នាក់ខេត្ត ក្រុង ដោយត្រូវផ្ដល់ព័ត៌មានពីការប្រែប្រួលទិន្ន- ន័យ ទៅវិញទៅមក ក្រោមការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ នៃថ្នាក់នីមួយៗ ។ របៀបរបបនៃការធ្វើឱ្យទាន់សម័យ(Update) នៃទិន្នន័យក្នុងកុំព្យូទ័រ ត្រូវធ្វើឡើងនៅ ពេលដែលពិនិត្យឃើញថាឯកសាររណបត្រឹមត្រូវ និងគ្រប់គ្រាន់ហើយរួចបោះពុម្ព (Print) សម្រង់ទើបចុះចរន្តការដោយដៃក្នុងសៀវភៅគោលបញ្ជីដី និងប័ណ្ណ។
២. សៀវភៅចុះបញ្ជីអចលនវត្ថុ
សៀវភៅចុះបញ្ជីអចលនវត្ថុ៖ សៀវភៅចុះបញ្ជីអចលនវត្ថុ គឺជាសៀវភៅផ្លូវការមានតម្លៃពេញលេញតាមផ្លូវច្បាប់ ប្រើសំរាប់កត់ត្រានូវសិទ្ធិភោគៈ និងរាល់ព័ត៌មានទាក់ទង នឹងអត្តសញ្ញាណក្បាលដីនីមួយៗ (លេខក្បាលដី, ទីតាំងដី, រូបភាព និងលក្ខណៈប្រើប្រាស់ ដី…) អត្តសញ្ញាណម្ចាស់ (ឈ្មោះ, ឆ្នាំ និងទីកន្លែងកំណើត, សាវតារ, អាសយដ្ឋាន…) ប្រភេទទ្រព្យ ប្រភព និងបន្ទុកលើក្បាលដី ដូចសៀវភៅគោលបញ្ជីដី ដែរ។
ការកាន់កាប់ ការធ្វើលេខាចារឹក និងការចុះចរន្តការក្នុងសៀវភៅចុះបញ្ជីអចលនវត្ថុ ត្រូវធ្វើឡើងតាមរបៀបរបប ដូចគ្នានឹងក្នុងសៀវភៅគោលបញ្ជីដី ដែរ ។ ឬ
រាល់ការផ្លាស់ប្ដូរសិទ្ឋពីភោគៈ ក្នុងសៀវភៅចុះបញ្ជីអចលនវត្ថុ មកកម្មសិទ្ធិ ដោយលក្ខខណ្ឌរយៈពេលកាន់កាប់ ៥ ឆ្នាំ ត្រូវបានបំពេញ និងព្រំដីមាននិយាមកាច្បាស់លាស់ ដោយតំបន់ដែលក្បាលដីភោគៈនោះ ត្រូវបានធ្វើការវិនិច្ឆ័យ និងបិទផ្សាយជាសាធារណៈរួចអនុលោមតាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃ ៣១ ខែឧសភា ឆ្នាំ ២០០២ ក្បាលដីភោគៈនោះនឹងត្រូវផ្ទេរមកកត់ត្រាចូលក្នុងសៀវភៅគោលបញ្ជីដីវិញ ។
ម្យ៉ាងទៀត ប្រធាននាយកដ្ឋានអភិរក្សសុរិយោដី ប្រធានមន្ទីររៀបចំដែនដី នគរូប- នីយកម្ម សំណង់ និងសុវិយោដីខេត្ត-ក្រុង ត្រូវសហការជំរះបញ្ជីក្នុងសៀវភៅចុះបញ្ជីអចល នវត្ថុ ក្នុងតំបន់ដែលបានចុះបញ្ជីដីមានលក្ខណះជាប្រព័ន្ធរួច ដោយត្រូវ៖
(ក) បើការចុះបញ្ជីដីមានលក្ខណះជាប្រព័ន្ធ បានធ្វើរួចទាំងឃុំ មានន័យថាក្បាលដីទាំង អស់ក្នុងគ្រប់ភូមិនៃឃុំ ត្រូវបានចុះបញ្ជីហើយ ត្រូវធ្វើការផ្ទៀងផ្ទាត់ ធ្វើអត្តសញ្ញាណក្បាលដី ឈ្មោះម្ចាស់ដី) លេខប័ណ្ណ ក្នុងសៀវភៅចុះបញ្ជីអចលនវត្ថុ និងធ្វើការកត់ត្រាបញ្ជូនទៅលេខសៀវភៅគោលបញ្ជីដី និងលេខក្បាលដី ។
(ខ) ចំពោះសៀវភៅគោលបញ្ជីដី ក៏ត្រូវកត់ត្រាលេខក្បាលដី (លេខអាទិសង្កេត) ដែលក្បាលដីនោះត្រូវបានប្រើលេខថ្មីតាមប្រព័ន្ធ UPRN ។ ករណីនេះ សៀវភៅចុះបញ្ជីអចលនវត្ថុ ត្រូវបានបញ្ឈប់ ដោយទិន្នន័យទាំងអស់ក្នុងសៀវភៅនេះ ត្រូវបានផ្ទេរទៅសៀវភៅគោលបញ្ជីដីវិញ ។
សូមអរគុណ!

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.
សព្វទានំ ធម្មទានំ ជិនាតិ
-ព្រះពុទ្ធ-
Sharing knowledge is the most worthwhile endeavor of all.

Leave a comment