
អំពីការកសាងឯកសារ
ការចុះបញ្ជីដីបន្តទាក់ទងនឹងការផ្ទេរសិទ្ធិ
ការចុះបញ្ជីដីបន្តទាក់ទងនឹងការផ្ទេរសិទ្ធិ៖ ក្នុងសៀវភៅចុះបញ្ជីអចលនវត្ថុក្នុងរឿងអចលនវត្ថុ ការផ្ទេរសិទ្ធិអាចបព្រឹត្តទៅបានហើយតតីយជនមិនអាចជំទាស់បាន លុះត្រាតែលិខិតផ្ទេរសិទ្ធិនោះធ្វើឡើងតាម រូបមន្តយថាភូត ដោយបុគ្គលដែលមាននីតិសម្បទា និងត្រូវបានចុះបញ្ជីនៅអង្គភាពសុវិយោ ដី ។ កិច្ចសន្យាដែលនាំទៅដល់ការផ្ទេរសិទ្ឋិមាន កិច្ចសន្យាលក់ កិច្ចសន្យាផ្លូវ កិច្ចសន្យាឱ្យ និងកិច្ចសន្យាជំរះមរតក ។
ក្នុងការតាក់តែងលិខិតសញ្ញាខាងលើ មន្រ្តីទទួលបន្ទុក (ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ខណ្ឌ)ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវចំពោះ មុខច្បាប់លើអត្តសញ្ញាណតួភាគី គឺភាគីអ្នកលក់ ត្រូវតែជាម្ចាស់អចលនវត្ថុដែលត្រូវលក់ពិត ប្រាកដ ឬតំណាងស្របច្បាប់របស់ជននេះ ហើយភាគីអ្នកទិញ ត្រូវមានសញ្ជាតិជាខ្មែរ និង មានសមត្ថភាពចុះកិច្ចសន្យា។
ចំពោះអគារសហកម្មសិទ្ធិ (Condominium) សហកម្មសិទ្ធិករម្នាក់ៗ អាចធ្វើការផ្ទេរសិទ្ធិ បង្កើតសិទ្ធិ ឬកែប្រែសិទ្ធិលើចំណែកឯកជនរបស់ខ្លួនបានដោយសេ លើកលែងតែការបង្កើត សេវភាព ហើយម្ចាស់បំណុលរបស់គេម្នាក់ៗ អាចប្ដឹងរឹបអូសចំណែកឯកជននោះ បាន។
ក្រៅពីកិច្ចសន្យា សេចក្តីសំរេចរបស់តុលាការ ក៏នាំឱ្យទៅដល់ការផ្ទេរសិទ្ធិដែរ ។
ការចុះបញ្ជីដីបន្តទាក់ទងនឹងការបង្កើតសិទ្ធិថ្មីលើក្បាលដី
ការចុះបញ្ជីដីបន្តទាក់ទងនឹងការបង្កើតសិទ្ធិថ្មីលើក្បាលដី៖ កិច្ចសន្យាបង្កើតសិទ្ធិថ្មលើ ក្បាលដី (ដាក់បន្ទុក ឬធានាសងបំណុល) មានកិច្ចសន្យាផលុបភោគ, កិច្ចសន្យាបង្កើតសេវ ភាព, កិច្ចសន្យាបង្កើតសិទ្ធិប្រើប្រាស់ និងអាស្រ័យនៅ, កិច្ចសន្យាហ៊ីប៉ូតែក, កិច្ចសន្យា បញ្ចាំអចលនវត្ថុ, កិច្ចសន្យាដាក់ធានា និងកិច្ចសន្យាជួលរយៈពេលវែង់ កិច្ចសន្យាទាំង នេះ មិននាំឱ្យ ទៅដល់ការផ្ទេរសិទ្ធិឡើយ ។
មន្រ្តីទទួលបន្ទុក បន្ទាប់ពីពិនិត្យឃើញថាឯកសារត្រឹមត្រូវ និងគ្រប់គ្រាន់ហើយ ត្រូវធ្វើលេខាចារឹកនៅក្នុងសៀវភៅចុះបញ្ជីអចលនវត្ថុ ឬសៀវភៅគោលបញ្ជីដី និងចុះចរន្តការ ក្នុងប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬក្នុងវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ តាមរូបមន្តកំណត់ ។
ការចុះបញ្ជីដីបន្តទាក់ទងនឹងការប្រែប្រួលលក្ខណះរូបនៃក្បាលដី
ការចុះបញ្ជីដីបន្តទាក់ទងនឹងការប្រែប្រួលលក្ខណះរូបនៃក្បាលដី៖ លក្ខណៈរូបនៃក្បាល របស់តុលាការ ឬដោយធម្មជាតិ ។ អាចកើតឡើងដោយការព្រមព្រៀងខាងឆន្នៈការប្រែប្រួល ឬដោយសេចក្តីសម្រេចមន្រ្តីទទួលបន្ទុកអនុវត្ត ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុង ការវាស់វែង និងការកសាងឯកសារ (សលាកប័ត្របំបែកក្បាលដី, សលាកប័ត្របង្រួមក្បាល ដី) ។
លើការងារវាស់វែង ត្រូវយកចិត្តទុកដាក់លើភាពទៀងទាត់ និងច្បាប់ ឬលិខិត បទដ្ឋានគតិយុត្តផ្សេងៗ ដូចជាការកំណត់ចំណីផ្លូវ ការបំរុងទុក ការហាមឃាត់ ជាដើម ។ លើការងារកសាងឯកសារ ត្រូវប្រុងប្រយ័ត្នអំពីអត្តសញ្ញាណម្ចាស់ក្បាលដីជាប់ព្រំ ដែលត្រូវ ផ្តិតមេដៃឯកភាពអំពីព្រំដីលើឯកសារ ។
បន្ទាប់ពីពិនិត្យឃើញថាឯកសារត្រឹមត្រូវ និងគ្រប់គ្រាន់ហើយ មន្រ្តីទទួលបន្ទុក ត្រូវ ធ្វើលេខាចារឹកក្នុងសៀវភៅចុះបញ្ជីអចលនវត្ថុ ឬសៀវភៅគោលបញ្ជីដី និងក្នុងប័ណ្ណសំគាល់ សិទ្ធិកាន់កាប់អចលនវត្ថុ ។ ដោយឡែក ចំពោះវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ដែលបានចេញក្នុងតំបន់ធ្វើការវិនិច្ឆ័យ ត្រូវប្រមូលវិញ្ញាបនប័ត្រចាស់ រួចចេញវិញ្ញាបនប័ត្រថ្មីជូន ម្ចាស់កម្មសិទ្ធិនៃក្បាលដី ដែលត្រូវបានបំបែក ឬបង្រួមវិញ ។
យោង៖ សេចក្ដីណែនាំស្ដីពីការចុះបញ្ជីបន្ត ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៤។
សូមអរគុណ!

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.
សព្វទានំ ធម្មទានំ ជិនាតិ
-ព្រះពុទ្ធ-
Sharing knowledge is the most worthwhile endeavor of all.

Leave a comment