
រឿងក្តី
ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ អ្នកឲ្យខ្ចីឈ្មោះ Khiev Art (K) បានចុះកិច្ចសន្យាខ្ចីប្រាក់តាមខ្លឹមសារ ខាងក្រោមជាមួយអ្នកខ្ចីឈ្មោះ Sok Bora(S)ហើយបានប្រគល់ប្រាក់ចំនួន 80,000$។ ប្រាក់ដើម : 80,000$
ពេលកំណត់សង
ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ការប្រាក់ : 10% ក្នុងមួយឆ្នាំ
ការប្រាក់យឺតយ៉ាវ
20% ក្នុងមួយឆ្នាំ
ប៉ុន្តែK បានអះអាងថា ន មិនបានបង់ប្រាក់ដើមនិងការប្រាក់តាមការស្ម័គ្រចិត្តនោះទេ ទោះបីជា ពេលកំណត់សងបានកន្លងផុតក៏ដោយ ។ ហេតុនេះ K បានដាក់ពាក្យបណ្តឹងទាមទារប្រាក់កម្ចីដោយ យក S ជាចុងចម្លើយនៅសាលាដំបូងរាជធានីភ្នំពេញ។
ផ្ទុយមកវិញ S បានអះអាងថាខ្លួនបានសងប្រាក់ចំនួន 60.000$ ឲ្យទៅ K នៅថ្ងៃទី1 ខែ មិថុនា ឆ្នាំ2016 ហើយ K បានបង្ហាញឆន្ទៈលើកលែងប្រាក់ដើម និង ការប្រាក់ដែលនៅសល់ ឲ្យទៅ S ។
ជាលទ្ធផល សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមដែលមានខ្លឹមសារ “បង្គាប់ ឲ្យចុងចម្លើយសងប្រាក់ចំនួន 96.000$ និង និងការប្រាក់យឺតយ៉ាវតាមអត្រា20%ក្នុងមួយ ឆ្នាំនៃទឹកប្រាក់ចំនួន 80.000$ ដោយគិតចាប់ពីថ្ងៃទី2 ខែមិថុនា ឆ្នាំ2016 រហូតសងប្រាក់ គ្រប់ចំនួន” ហើយសាលក្រមនេះបានចូលស្ថាពរដោយមិនបានធ្វើបណ្តឹងឧទ្ធរណ៍នោះទេ។
ប៉ុន្តែS នៅតែមិនសងប្រាក់ទៅ Kនោះទេ ទោះបីជាសាលក្រមនេះបានចូលជាស្ថាពរក៏ ដោយ ហេតុនេះ K ចង់ដាក់ពាក្យសុំលក់ដោយបង្ខំចំពោះអចលនវត្ថុនៅភ្នំពេញដែលជាកម្ម
សិទ្ធិរបស់ S ។

Leave a comment