
ពាក្យសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ
នៅពេលកម្មសិទ្ធិ ត្រូវបានផ្ទេរទាំងមូល ឬមួយផ្នែក ពាក្យសុំចុះបញ្ជីនៅក្នុងប្រការ២៦ (ទម្រង់នៃពាក្យសុំចុះបញ្ជី) ត្រូវសសេរនូវចំណុចដូចខាងក្រោម៖
គោលបំណងណាមួយដូចខាងក្រោម៖
- ការផ្ទេរកម្មសិទ្ធិទាំងមូល
- ការផ្ទេរកម្មសិទ្ធិមួយផ្នែក
មូលហេតុ និងកាលបរិច្ឆេទណាមួយដូចខាងក្រោម៖
- ការលក់ទិញ
- ប្រទានកម្ម
- ការដូរ
- សន្តតិកម្ម
- ការបែងចែកមត៌កតាមការព្រមព្រៀង
- អច្ច័យទាន
- សាលក្រម ឬសាលដីកាស្ថាពរ
- មូលហេតុផ្សេងទៀត ដែលមានចែងនៅក្នុងច្បាប់ ឬបទដ្ឋានគតិយុត្តផ្សេងទៀត។
បុគ្គលមានសិទ្ធិចុះបញ្ជី
- ឈ្មោះ
- ថ្ងៃ ខែ ឆ្នាំកំណើត និងទីកន្លែងកំណើត
- អាសយដ្ឋាន
- ឈ្មោះឪពុកម្ដាយ
បុគ្គលមានសិទ្ធិចុះបញ្ជី
- ឈ្មោះ
- ថ្ងៃ ខែ ឆ្នាំកំណើត និងទីកន្លែងកំណើត
- អាសយដ្ឋាន
- ឈ្មោះឪពុកម្ដាយ
ចំណុចផ្សេងទៀតដែលត្រូវចុះបញ្ជី
- ចំណែករបស់ម្ចាស់កម្មសិទ្ធិអវិភាគថ្មី
អត្តសញ្ញាណនៃអចលនវត្ថុ
- ទីតាំងដី
- លេខក្បាលដី ឬលេខប័ណ្ណ
ឯកសារភ្ជាប់
- ឯកសារដែលបញ្ជាក់ អំពីអត្តសញ្ញាណរបស់បុគ្គល ដែលដាក់ពាក្យសុំចុះបញ្ជី
- លិខិតបញ្ជាក់សិទ្ធិតំណាងរបស់អភិបាលតំណាងនីតិបុគ្គល ប្រសិនបើអ្នកដាក់ពាក្យសុំចុះបញ្ចីជានីតិបុគ្គល
- ឯកសារបញ្ជាក់សិទ្ធិតំណាង ក្នុងករណីអ្នកដាក់ពាក្យសុំចុះបញ្ចីនោះ ជាជនដែលស្ថិតនៅក្រោមអ្នកតំណាង ដែលកំណត់ដោយច្បាប់
- លិខិតប្រគល់សិទ្ធិតំណាង ក្នុងករណី
យោង៖ មាត្រា ២៨ នៃប្រកាសអន្តរក្រសួងលេខ៣០កយដនស.ប្រក/១៣ស្ដីពីនីតិវិធីនៃការចុះបញ្ជី អំពីសិទ្ធិប្រត្យត្សទាក់ទងនឹងក្រមរដ្ឋប្បវេណី ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ ដោយទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
មាត្រា២៧ នៃប្រកាសអន្តរក្រសួងលេខ៣០កយដនស.ប្រក/១៣ស្ដីពីនីតិវិធីនៃការចុះបញ្ជី អំពីសិទ្ធិប្រត្យត្សទាក់ទងនឹងក្រមរដ្ឋប្បវេណី ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ ដោយទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
អរគុណ!

This article is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.
សព្វទានំ ធម្មទានំ ជិនាតិ
-ព្រះពុទ្ធិ-
Sharing knowledge is the most worthwhile endeavor of all.

Leave a comment