
I.ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
១.អ្នកជិះកង់ និងថ្មើរជើង៖
- អ្នកជិះកង់ ត្រូវជិះអែបកៀកខាងស្តាំបំផុត និងត្រូវធ្វើការបត់ឆ្វេង ដោយប្រុងប្រយ័ត្ន ឬបើចាំបាច់ត្រូវចុះ បណ្តើរកង់ដូចថ្មើរជើងដែរ(បើពាក់មួកសុវត្ថិភាពរឹតតែជាការប្រសើរ)។
- អ្នកថ្មើរជើង ត្រូវដើរលើចិញ្ចើម ឬជាយផ្លូវ។ បើពុំមានចិញ្ចើម ឬជាយផ្លូវត្រូវដើរអែបកៀកខាងស្តាំបំផុត និងត្រូវ ឆ្លងកាត់នៅលើគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ បើពុំមានគំនូសសញ្ញាទេ ត្រូវឆ្លងកាត់តាមកែងទទឹងថ្នល់ដោយប្រុងប្រយ័ត្ន។
២.អ្នកជិះម៉ូតូ ម៉ូតូកង់បី ម៉ូតូសណ្តោងរ៉ឺម៉ក
ក. អ្នកបើកបរម៉ូតូ ត្រូវមាន៖
- អ្នកបើកបរម៉ូតូ ដែលមានទំហំស៊ីឡាំងមិនលើសពី១២៥សេសេ ត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើង និងត្រូវ យកភា្ជប់តាមខ្លួននូវអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ឬ លិខិតបញ្ជាក់អត្តសញ្ញាណដែលមានតម្លៃស្មើ ។
- អ្នកបើកបរម៉ូតូ ដែលមានទំហំស៊ីឡាំងចាប់ពី១២៦សេសឡើងទៅ ត្រូវយកភ្ជាប់តាមខ្លួននូវ “បណ្ណបើកបរប្រភេទ ក“
- អ្នកបើកបរម៉ូតូកង់បី និងម៉ូតូសណ្ដោងរ៉ឺម៉ក ត្រូវយកភ្ជាប់តាមខ្លួននូវបណ្ណបើកបរប្រភេទ ក
ខ.ម៉ូតូ ត្រូវមាន៖
- បណ្ណសម្គាល់ម៉ូតូត្រូវយកភ្ជាប់តាមខ្លួន និងពាក់ផ្លាកលេខត្រឹមត្រូវ
- មានកញ្ចក់មើលក្រោយ កង់ល្អ ហ្វាំងស៊ី ភ្លើង និងកញ្ចក់ចាំងពន្លឺត្រូវដំណើរការច្បាស់ល្អ
គ.ពេលបើកបរ៖
- ត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរព្រមទាំងកុមារដែលមានអាយុពី៣ឆ្នាំឡើង។
- ពេលចេញដំណើរត្រូវមើលឆ្វេងស្តាំ និងត្រូវប្រកាន់ស្តាំជានិច្ច។
- គោរពសញ្ញាចរាចរណ៍ (គំនូស ផ្លាក ភ្លើង និងសញ្ញាបញ្ហារបស់ភ្នាក់ងារចរាចរណ៍) ។
- ល្បឿនអតិបរមា ក្នុងទីប្រជុំជន៣០គ.ម/ម៉។
- ល្បឿនអតិបរមាក្រៅទីប្រជុំជន៤០គ.ម/ម៉ សម្រាប់ម៉ូតូកង់៣ និងម៉ូតូសណ្តោងរ៉ឺម៉ក ៦០គ.ម/ម៉ សម្រាប់ ម៉ូតូត្រឹម១២៥សេសេ និង៧០គ.ម/ម៉ សម្រាប់ម៉ូតូលើស១២៥សេស។
- បើកបរមិនស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀន។
- ត្រូវបន្ថយល្បឿន និងគោរពសិទ្ធិអាទិភាពនៅផ្លូវប្រសព្វ។
- មុនពេលបត់ឆ្វេង ឬស្ដាំ ត្រូវមើលកញ្ចក់មើលក្រោយ មើលទិសឆ្វេង ស្ដាំ ពីមុខ និងឱ្យភ្លើងសញ្ញាប្ដូរទិស ឬលើកដៃជាសញ្ញាក្នុងចម្ងាយយ៉ាងតិច ២០ម៉ែត្រ។
- កុំជែង (វ៉ា) ក្នុងស្ថានភាពគ្រោះថ្នាក់ និងត្រូវផ្ដល់ភ្លើងសញ្ញា ឬស៊ីផ្លេដល់យានយន្តខាងមុខបានដឹង ។
- ហាមផ្ទុកមនុស្ស ឬទំនិញលើសចំណុះសំពីងសំពោង និងហាមប្រើទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់សំឡេង។
- ត្រូវមានស្មារតីប្រុងប្រយ័ត្ន ចេះយោគយល់អធ្យាស្រ័យ។
៣. អ្នកជិះរថយន្ត
ក. អ្នកបើករថយន្តត្រូវ៖
- យកជាប់ខ្លួននូវប័ណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ត
ខ. រថយន្តត្រូវ៖
- មានបណ្ណសម្គាល់រថយន្ត និងពាក់ផ្លាកលេខត្រឹមត្រូវ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស។
- លិខិតអនុញ្ញាតធ្វើអាជីវកម្មរថយន្ត។
- មានកញ្ចក់មើលក្រោយ មានកង់ល្អ ហ្រ្វាំងស៊ី ចង្កូត ផ្លិតទឹកជូតកញ្ចក់មុខ-ក្រោយ និងកញ្ចក់ចាំងពន្លឺត្រូវ ដំណើរការច្បាស់-ល្អ។
សម្គាល់៖ រាល់ឯកសារខាងលើ ត្រូវយកតាមរថយន្តជានិច្ច។
គ.ពេលបើកបរ៖
- ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ប្រុងប្រយ័ត្ន និងប្រកាន់ស្តាំជានិច្ច។
- គោរពសញ្ញាចរាចរណ៍ (គំនូសសញ្ញា ផ្លាកសញ្ញា ភ្លើងសញ្ញា និងសញ្ញាបញ្ហារបស់ភ្នាក់ងារចរាចរណ៍)។
- ល្បឿនអតិបរមា ក្នុងទីប្រជុំជន៤០គ.ម/ម៉។
- ល្បឿនអតិបរមា ក្រៅទីប្រជុំជន៦០គ.ម/ម៉ សម្រាប់រថយន្តសណ្តោងរ៉ឺម៉ក ៧០គ.ម/ម៉ សម្រាប់រថយន្តដឹក ទំនិញធុនធ្ងន់ ៨០គ.ម/ម៉ សម្រាប់រថយន្តគ្រួសារ និងរថយន្តដឹកអ្នកដំណើរ ៩០គ.ម/ម៉ សម្រាប់រថយន្ត គ្រួសារ និងរថយន្តដឹកអ្នកដំណើរសម្រាប់ផ្លូវដែលមានគន្លងផ្លូវចាប់ពី៤ឡើង និងមានខឿនបែងចែកទ្រូងផ្លូវ។
- បើកបរមិនស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀន។
- ត្រូវបន្ថយល្បឿន និងគោរពសិទ្ធិអាទិភាពនៅផ្លូវប្រសព្វ។
- មុនពេលបត់ឆ្វេង ឬស្តាំ ត្រូវមើលកញ្ចក់មើលក្រោយ មើលទិសឆ្វេង ស្តាំ ពីមុខ និងឱ្យភ្លើងសញ្ញាប្ដូរទិស ឬ លើកដៃជាសញ្ញាក្នុងចម្ងាយយ៉ាងតិច២០ម៉ែត្រ។
- កុំជែង(វ៉ា) ក្នុងស្ថានភាពគ្រោះថ្នាក់ និងត្រូវផ្ដល់ភ្លើងសញ្ញា ឬស៊ីផ្លែដល់យានយន្តខាងមុខបានដឹង។
- មុនពេលឈប់ត្រូវផ្ដល់ភ្លើងសញ្ញាប្ដូរទិសក្នុងចម្ងាយយ៉ាងតិច២០ម៉ែត្រ ឬលើកដៃផ្តល់សញ្ញាជាមុន មិនឈប់ កន្លែងហាមឃាត់ ឬកន្លែងមានការកកស្ទះ។
- មិនចតនៅកន្លែងហាមឃាត់ នៅលើទ្រូងផ្លូវចង្អៀត និងត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹងក្នុងករណីមិន អាចបើកបរចេញពីទ្រូងផ្លូវបាន។
- ហាមផ្ទុកមនុស្ស ឬទំនិញលើសចំណុះ សំពីងសំពោង និងហាមប្រើទូរសព្ទដោយគ្មានឧបករណ៍ភ្ជាប់សំឡេង ។
- ត្រូវមានបំពង់ពន្លត់អគ្គីភ័យ និងសញ្ញាត្រីកោណផ្ដល់ដំណឹង ។
- ត្រូវមានស្មារតីប្រុងប្រយ័ត្ន ចេះយោគយល់អធ្យាស្រ័យ
II.សញ្ញាចរាចរណ៍
១.ភ្លើងសញ្ញ
- ភ្លើងពណ៌ក្រហម គឺជាសញ្ញាឃាត់ឱ្យឈប់ អ្នកបើកបរម៉ូតូ ឬអ្នកបើកបរម៉ូតូកង់បី ឬអ្នកបើកបរម៉ូតូសណ្តោង រ៉ឺម៉ក ឬរថយន្តត្រូវឈប់នៅមុខខ្សែបន្ទាត់គំនូសជាប់ពណ៌សកាត់ទទឹងទ្រូងផ្លូវ ឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់។
- ភ្លើងពណ៌លឿង គឺជាសញ្ញាឱ្យប្រុងប្រយ័ត្ន ត្រៀមឈប់។
- ពន្លឺពណ៌បៃតង ជាសញ្ញាអនុញ្ញាតឱ្យយានជំនិះចេញដំណើរ។
២.ផ្លាកសញ្ញ


របៀបនៃការពាក់បួកសុវត្តិភាពត្រឹមត្រូវ៖

ជំនួយស្មារតីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ផ្សព្វផ្សាយ ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ ចេញដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ចែករំលែកជូនដោយ៖

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.
សព្វទានំ ធម្មទានំ ជិនាតិ
-ព្រះពុទ្ធ-
Sharing knowledge is the most worthwhile endeavor of all.
Follow us on:

Leave a comment