មួកសុវត្ថិភាព
ម៉ូតូអាចផ្ទុកមនុស្សពីរនាក់ និងអាចបន្ថែមកុមារបានមួយនាក់។ អ្នកបើកបរ និងអ្នករួមដំណើរព្រមទាំងកុមារដែលមានអាយុចាប់ពី ៣ឆ្នាំ ឡើងទៅ និង អ្នកបើកបរម៉ូតូកង់បី ម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវ ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ។
ចន្លោះសុវត្ថិភាព (ម៉ូតូ)
- ចន្លោះសុវត្ថិភាព៖ ការរក្សាចន្លោះសុវត្ថិភាពក្នុងការបើកបរ ពីក្រោយយានយន្តមួយទៅយានយន្តមួយទៀត ដោយត្រូវទុក ចន្លោះសុវត្ថិភាពដូចមានភ្ជាប់ជូនក្នុងខិតប័ណ្ណខាងក្រោម៖
ដែនងងឹត (ម៉ូតូ)
- ដែនងងឹត៖ គឺជាកន្លែងដែលអ្នកបើកបរយានជំនិះ មិនអាចមើល ឃើញតាមកញ្ចក់មើលក្រោយទេ។ យានជំនិះនីមួយៗមានដនងងឹត ។ ខុសៗគា្ន ហើយយានជំនិះកាន់តែធំមានដែនងងឹតកាន់តែច្រើន។
- អ្នកបើកបរត្រូវដឹងពីដែនងងឹតរបស់ខ្លួន ដែលមិនអាចមើលឃើញ យានជំនិះតាមកញ្ចក់មើលក្រោយ ដូច្នេះត្រូវងាកក្បាលទៅឆ្វេង ឬ ងាកទៅស្តាំតាមស្មា នៅពេលចេញដំណើរ ជែង ប្តូរគន្លងផ្លូវ បត់ឆ្វេង បត់ស្តាំ និងចូលឈប់ ឬចតអែបខាង។
- ត្រូវដឹងពីដែនងងឹតយានជំនិះដទៃ ហើយព្យាយាមកុំបើកក្នុងដែន ងងឹតរបស់យានជំនិះនោះព្រោះគេមិនអាចមើលឃើញអ្នកទេ។
- ត្រូវបើកបរដោយស្មារតីប្រុងប្រយ័ត្ន និងត្រូវមើលទៅមុខឱ្យបាន ឆ្ងាយយ៉ាងតិច ១០វិនាទី ហើយត្រូវក្រឡេកមើលជុំវិញខ្លួនតាម កញ្ចក់មើលក្រោយឱ្យបានញឹកញាប់។
លឿនអតិបរមាថ្មី យានសាមញ្ញរ
– ក្នុងទីប្រជុំជន៖ ៣០ km/h a – ក្រៅទីប្រជុំជន ៖ ៦០ km/hing – ក្រៅទីប្រជុំជន ៖ ៧០ km/h ផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា៖
– ការចាប់ច្រាំង៖ ត្រូវជាន់ហ្រ្វាំងជើង និងចាប់ច្រាំងដៃព្រមគ្នា ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ ជៀសវាងការចាប់ច្រាំងតែមួយ ព្រោះវាធ្វើឱ្យប្រសិទ្ធភាពថយចុះ និងអាចបង្កឱ្យមានគ្រោះថ្នាក់ ជាពិសេសនៅពេលបើកបរលឿន ឬនៅពេលផ្លូវសើម។

សិទ្ធិអាទិភាពត្រង់ផ្លូវប្រសព្វ
- វាងផ្លូវដី ឬផ្លូវលំ និងផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង (ផ្លូវបំបែកជា ៤) អ្នកបើកបរយានយន្តដែលស្ថិតនៅលើផ្លូវដី ត្រូវឈប់ និងផ្ត ឱ្យអ្នកសិទ្ធិបើកបរយានយន្តស្ថិតនៅលើផ្លូវក្រាលកៅស៊ូ ដែលមក ជិតដល់ ឬជិតដល់ផ្លូវប្រសព្វទៅមុន ដោយមិនធ្វើឱ្យរំខានដល់យានយ កំពុងធ្វើចរាចរណ៍នៅលើផ្លូវក្រាលកៅស៊ូ។
- រវាងផ្លូវសារធារណៈ និងផ្លូវឯកជន (ផ្លូវចេញ-ចូលបុរី គេហដ្ឋាន រោងចក្រ សាលារៀន ក្រសួងស្ថាប័ន មណ្ឌលពាណិជ្ជកម្ម …) អ្នកបើកបរយានយន្តដែលចេញពីច្រកផ្លូវចេញ-ចូលឯកជន ត្រូវផ្ដល់សិទ្ធិឱ្យអ្នកបើកបរយានយន្ត នៅផ្លូវសាធារណៈ ដែលមកដល់ ឬជិតដល់ផ្លូវប្រសព្វទៅមុន ដោយមិនធ្វើឱ្យរំខានដល់យានយន្តដែលកំពុង ធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈ។
- នៅត្រង់ផ្លូវបំបែកជាបី៖ អ្នកបើកបរយានយន្តដែលបើកបរនៅលើផ្លូវចប់ ត្រូវឈប់ និងផ្តល់ សិទ្ធិឱ្យអ្នកបើកបរយានយន្តនៅលើ ផ្លូវបន្ត ដែលមកដល់ ឬជិតដល់ ផ្លូវប្រសព្វ ទៅមុន ដោយមិនធ្វើឱ្យរំខាន ដល់យានយន្តដែលកំពុង ធ្វើចរាចរណ៍នៅលើផ្លូវបន្ត។
- នៅត្រង់ផ្លូវបំបែកជាបួន (មានផ្លាកសញ្ញាសិទ្ធិអាទិភាព) អ្នកបើកបរយានយន្តដែលស្ថិតនៅលើផ្លូវមានផ្លាកសញ្ញា “ឈប់” ត្រូវឈប់ និងផ្តល់សិទ្ធិឱ្យយានយន្តដែលទៅមុខត្រង់នៅផ្លូវមានផ្លាក សញ្ញាផ្លូវធំមានសិទ្ធិ ទៅមុនព្រមគ្នា។ ចំពោះយានយន្តដែលទៅមុខ ត្រង់នៅលើផ្លូវមានផ្លាកសញ្ញា “ឈប់” ត្រូវទៅតាមក្រោយព្រមគ្នា។



សុវត្តិភាពក្នុងការបើកបរយានយន្ត ផលិតឆ្នាំ២០២៤ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.
ធម្មទានំ សព្វទានំ ជិនាតិ
-ព្រះពុទ្ធ-

Leave a comment