
ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ខាងមុខនេះ ខ្ញុំបាទសូមគោរពបួងសួងដល់វត្ថុសក្កសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី ដើម្បីប្រទានពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ឱ្យចំរុងចម្រើនដល់ សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា អ៊ំ ពូ មីង បង ប្អូនមហាគ្រួសារខ្មែរ គ្រប់ៗគ្នា និងគ្រប់ក្រុមគ្រួសារ។ មួយអន្លើដោយ សូមឱ្យបានសមប្រកបជួបប្រទះតែពុទ្ធមង្គលពរប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យគ្រប់ភារកិច្ចការងារ កុំបីឃ្លៀងឃ្លាតឡើយ។
សូមទទួលនូវសេចក្ដីគោរពដ៏ស្មោះស្ម័គ្រអំពីខ្ញុំបាទ ផេង សុភាព។

Leave a comment