លទ្ធកម្មកម្មសិទ្ធិ

ករណីដែលភាគីបានធ្វើលទ្ធកម្មនូវកម្មសិទ្ធិលើដី ដោយយោងតាមបញ្ញត្តិនៃច្បាប់ភូមិបាល។ ករណីនេះ ភោគីធ្វើលទ្ធកម្មកម្មសិទ្ធិដំបូង ហេតុដូច្នេះ ប្រសិនបើភាគីបានបង្កើតសិទ្ធិប្រាតិភោគប្រត្យក្សជាអាទិ៍​ ដោយផ្អែកលើភោគៈនោះ មានបញ្ហាកើតឡើងថាតើសិទ្ធិនោះត្រូវក្លាយជាសិទ្ធិអ្វី ។ មាត្រានេះ កំណត់ថា “សិទ្ធិដែលត្រូវបានបង្កើតលើដីនោះ ត្រូវក្លាយទៅជាសិទ្ធិដែលកម្មសិទ្ធិលើដីនោះ ឬដីដដែលជាកម្មវត្ថុនៃកម្មសិទ្ធិនោះមកធ្វើជាកម្មវត្ថុ” មានន័យថា សិទ្ធិដែលផ្អែកលើភោគៈត្រូវក្លាយទៅជាសិទ្ធិដែលយកដី ឬកម្មសិទ្ធិលើដីមកធ្វើជាកម្មវត្ថុដោយស្វ័យប្រវត្តិ។ ម្យ៉ាងវិញទៀត ក្នុងករណីដែលភោគីបានបង្កើតហ៊ីប៉ូតែកលើដីភោគៈ ហើយហ៊ីប៉ូតែកនោះត្រូវបានចុះបញ្ជីអចលនវត្ថុ នោះហ៊ីប៉ូតែកក៏ត្រូវចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី ដោយចម្លងពីសៀវភៅចាស់ដែរនៅពេលចុះបញ្ជីកម្មសិទ្ធិ។

កថាខណ្ឌទី ២ ជាបញ្ញត្តិសម្រាប់ការគណនាក្នុងករណីខាងលើនេះ ។ លក្ខណៈជាសារវន្តនៃសិទ្ធិប្រត្យក្សប្រើប្រាស់ និងអាស្រ័យផល ជាអាទិ៍ ដែលត្រូវបានបង្កើតដោយយោងតាមបញ្ញត្តិនៃមាត្រា ១៤ ខាងលើនេះ គ្មានភាពខុសគ្នានឹងសិទ្ធិប្រត្យក្សប្រើប្រាស់ និងអាស្រ័យផល ជាអាទិ៍ ដែលបានកំណត់នៅក្នុងក្រមរដ្ឋប្បវេណីទេ ហេតុដូច្នេះ កថាខណ្ឌទី២ ចែងថា អំឡុងពេលត្រូវគណានាចាប់ពីពេលដែលសិទ្ធិត្រូវបានបង្កើតជាដំបូង។ ប៉ុន្តែ ចំពោះអាជ្ញាយុកាលនៃលទ្ធកម្មវិញមានអញ្ញាត្រកម្ម ដូច្នេះ វាក្យខណ្ឌទី២ បានបញ្ជាក់អំពីចំណុចនេះ។ ដោយយោងតាមវាក្យខណ្ឌទី២ នេះ មានភាពច្បាស់លាស់ថា ចំពោះដីដែលភោគៈត្រូវបានចុះបញ្ជី ទោះបីជាកាន់កាប់ដីនោះដោយមានឆន្ទៈយកជាកម្មសិទ្ធិក៏ដោយ ក៏ភោគីនោះមិនអាចធ្វើលទ្ធកម្មនូវកម្មសិទ្ធិឡើយ។

មាត្រា ១៥ ករណីលទ្ធកម្មកម្មសិទ្ធិ សេចក្ដីកំណត់ចំពោះមាត្រានីមួយៗនៃច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណី។

This summary is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.

សព្វទានំ ធម្មទានំ ជិនាតិ

-ព្រះពុទ្ធ-

Leave a comment