ទម្រង់ថ្មីនៃលក្ខន្តិកក្រុមហ៊ុន

នៅថ្ងៃទីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម (ហៅថា “ក្រសួង”) បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីអំពីការដាក់ឱ្យអនុវត្តនូវគំរូទម្រង់លក្ខន្តិកៈក្រុមហ៊ុនថ្មី។

យោងតាមសេចក្ដីប្រកាសព័ត៌មានខាងដើមនេះបានធ្វើការជូនដំណឹងសាធារណជន និងធុរជនទាំងអស់ដើម្បីចូលរួមកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយនូវការប្រើប្រាស់ឯកសារច្រើននៅក្នុងការចុះបញ្ជីពាណិជ្ជកម្ម។ អាស្រ័យហេតុនេះ ក្រសួងបានសម្រេចដាក់ឱ្យអនុវត្តនូវគំរូទម្រង់លក្ខន្តិកៈក្រុមហ៊ុនថ្មី ដែលក្នុងនោះបានបញ្ចូលក្នុងឧបសម្ព័ន្ធទី១ នៃលក្ខន្តិកៈក្រុមហ៊ុនរួមមាន៖

  • នាមករណ៍ក្រុមហ៊ុន។
  • ទ្រង់ទ្រាយក្រុមហ៊ុន។
  • កម្មវត្ថុអាជីវកម្ម។
  • អាសយដ្ឋានចុះបញ្ជី។
  • ដើមទុនចុះបញ្ជី ។
  • តម្លៃចារឹកលើបណ្ណភាគហ៊ុន ។
  • ព័ត៌មានម្ចាស់ភាគហ៊ុន ។ និង
  • ព័ត៌មានអភិបាល។

ដូច្នេះ សាធារណជន និងធុរជនទាំងអស់នឹងចំណេញពេលវេលាច្រើនក្នុងការរៀបចំឯកសារស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ព្រមជាមួយគ្នានេះ រាល់ការកែប្រេលក្ខន្តិកៈថ្មីនៅក្រសួង ដោយតម្រូវឱ្យធ្វើការកែប្រែតែឧបសម្ព័ន្ធទី១ នៃលក្ខន្តិកៈក្រុមហ៊ុនតែប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាគំរូលក្ខន្តិកៈក្រុមហ៊ុន (១) សហគ្រាសឯកបុគ្គទទួលខុសត្រូវមានក្រិត និង (២) ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត។

I. គំរូ-លក្ខន្តិកសហគ្រាសឯកបុគ្គទទួលខុសត្រូវមានក្រិត

II. គំរូថ្មី-លក្ខន្តិកក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត

សេចក្ដីប្រកាស់ព័ត៌មាន ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ចេញដោយក្រសួងពាណិជ្ជកម្ម ។

This summar is for informational purposes only and does not constitute legal advice. It is not comprehensive, and readers should seek professional legal consultation for their specific circumstances. SOPHEAPCAMBOLAW retains full ownership of this content. Unauthorized reproduction, distribution, or use of any part of this article without prior written approval is strictly prohibited.

សព្វទានំ ធម្មទានំ ជិនាតិ

-ព្រះពុទ្ធ-

Leave a comment