
វាក្យសព្ទសំខាន់ៗ
១. ការងារត្រួតពិនិត្យគុណភាពនិងសុវត្តិភាពសំណង៖ សំដៅដល់ការងារពិនិត្យ ពិសោធន៍ វិភាគណគនា និងវាយតម្លៃអំពីគុណភាពនិងសុវត្តិភាពនៃសំណង់មានស្រាប់ក្នុងដំណាក់កាលនៃការប្រើប្រាស់សំណង់ ។
២. ចំណាត់ថ្នាក់សំណង់៖ សំដៅដល់ការរៀបចំជាប្រភេទ ជាថ្នាក់ឬក្រុមនៃសំណង់ទៅតាមលក្ខណវិនិច្ឆ័យផ្សេងៗ ។
៣. ការប្រើប្រាស់សំណង់៖ សំដៅដល់ការប្រើប្រាស់ ការអាស្រ័យផល និងការចាត់ចែងសំណង់។
៤. ប្លង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ៖ សំដៅដល់ទីផែនទីប្រើប្រាស់ដីសាធារណៈរបស់រដ្ឋសម្រាប់គ្រប់គ្រងការអភិវឌ្ឍ ការអភិរក្ស និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំណង់ផ្ដល់សេវាជូនសាធារណជន និងលម្ហសាធារណៈ ដែលសិក្សា និងរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត តាមបទដ្ឋានបច្ចេកទេសរៀបចំដែនដី និងនគរូបនីយកម្ម និងអនុម័តដោយរដ្ឋបាលរាជធានី ខេត្ត។
៥. មុខងារប្រើប្រាស់សំណង់៖ សំដៅដល់គោលបំណងចម្បងនៃការប្រើប្រាស់សំណង់។
៦. មុខងារសមាសភាគសំណង់៖ សំដៅដល់មុខងារទាំងឡាយនៃផ្នែកនីមួយៗរបស់សំណង់ ដែលផ្សំគ្នាសម្រាប់បង្កើតមុខងារប្រើប្រាស់សំណង់។
៧. យន្តការច្រកចេញចូលតែមួយ៖ សំដៅសល់ច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ។
៨. វិញ្ញាបនបត្រប្រើប្រាស់សំណង់៖ សំដៅដល់លិខិតអនុញ្ញាតផ្ដល់ដោយអាជ្ញាធរមានសមត្ថកិច្ចដល់ម្ចាស់សំណង់ ដើម្បីប្រើប្រាស់ ជួល ឬធ្វើអាជីវកម្មលើសំណង់នោះបាន។
៩. សំណង់៖ សំដៅដល់ ដំណើរការនៃការងារសំណង់ ដល់អគារ គ្រឿងផ្គុំ ស្ថាបត្យការទាំងឡាយដែលមានលក្ខណៈជាអចិន្ត្រៃយ៍ ឬបណ្ដោះអាសន្ន ធ្វើឡើងដោយប្រើប្រាស់សម្ភារៈសំណង់បរិក្ខារសំណង់ ឬផលិតផលសំណង់។
១០. សំណង់ដែលមានសភាពគ្រោះថ្នាក់៖ សំដៅដល់សំណង់ ឬផ្នែកមួយនៃសំណង់ ឬសម្ភារៈសំណង់ បរិក្ខារដែលបំពាក់លើសំណង់ ដែលអាចបង្កគ្រោះថ្នាក់ដល់សំណង់ជិតខាង ដល់អាយុជិវិត រាងកាយ សុខភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ អ្នកជិតខាង និងសាធារណជន ។
១១. អគារពហុមុខងារ៖ សំដៅដល់អគារដែលមានលម្ហតែមួយ ឬច្រើនដែលអាចបំពេញមុខងារប្រើប្រាស់ច្រើនយ៉ាងនៅពេលខុសៗគ្នា។
១២. អគារប្រើប្រាស់ចម្រុះ៖ សំដៅសល់អគារដែលមានផ្នែកផ្សេងៗគ្នាពីគ្នាហើយផ្នែកទាំងនោះមានមុខងារប្រើប្រាស់ផ្សេងៗគ្នា។
១៣. អាជ្ញាធរមានសមត្ថកិច្ច៖ សំដៅដល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
សព្វទានំ ធម្មទានំ ជិនាតិ
ព្រះពុទ្ធ

Leave a comment