ការបំពានខាងផ្លូវភេទដ៏ទៃទៀត “បទប្រទូស្តកេរម្មាស”។

រូបនេះគ្រាន់តែជាឧទាហរណ៍ស្រដៀងប៉ុណ្ណោះ។

ការបំពានខាងផ្លូវភេទដទៃទៀត “អំពើប្រទូស្តកេរខ្មាស” យោងតាមមាត្រា ២៤៦ នៃក្រមព្រហ្មទណ្ឌ បានចែងថា “គ្រប់អំពើប៉ះពាល់ ស្ទាប អង្អែលកេរភេទ ឫ ផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃ តែបុគ្គលនេះមិនស្ម័គ្រផងទេ ឬ បង្ខំបុគ្គលដទៃឱ្យប្រព្រឹត្តអំពើនេះមកលើខ្លួន ឬ ទៅលើតតិយបុគ្គលក្នុងគោលបំណងធ្វើឱ្យរំជួល ឬ រីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស គឺជាអំពើប្រទូស្តកេរខ្មាស”
ទោសអនុវត្តអំពើប្រទូស្តកេរខ្មាសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។

Leave a comment