
ក្រឹត្យ-ច្បាប់លេខ៣៨ ក្រ.ច ត្រូវបាត់បង់អានុភាពចាប់ពីកាលបរិច្ឆេទនៃការអនុវត្ត លើកលែងតែបញ្ញត្តិនៃមានត្រា ៨៣ ដល់មាត្រា ៨៨ នៃក្រឹត្យ-ច្បាប់ លេខ៣៨ ក្រ.ច នោះនៅតែមានអានុភាពនៅក្រោយកាលបរិច្ឆេទនៃការអនុវត្តរហូតដល់ពេលដែលកំណត់ផ្សេងដោយច្បាប់។
ផ្នែកទី៥ កិច្ចសន្យាដឹកជញ្ជូន
មាត្រា ៨៣៖
- កិច្ចសន្យាដឹកជញ្ជូន ជាកិច្ចសន្យាដែលអ្នកដឹកជញ្ជូនសន្យាដឹកអ្នកដំណើរ ភារៈវត្ថុ ឬទំនិញ ពីកន្លែងមួយទៅកន្លែងមួយទៀត ដោយយកថ្លៃតាមការព្រមព្រៀង ឬតាមថ្លៃកំណត់របស់រដ្ឋ។
មាត្រា ៨៤៖
កាលណាអ្នកដឹកជញ្ជូនយឺតយ៉ាវក្នុងការប្រគល់យានដឹកជញ្ជូន អ្នកបញ្ជូនមានសិទ្ធិបញ្ឈប់កិច្ចសន្យាហើយតម្រូវ៖
- ឱ្យសងប្រាក់ចំណាយក្នុងការលើកដាក់ និងប្រាក់ដែលបានបង់រួចហើយទៅឱ្យអ្នកដឺកជញ្ជូនផ្សេងទៀត។
- ឱ្យសងជួសជុលអន្តរាយ បណ្ដាលមកពីការយឺតយ៉ាវ “ករណីបាត់ ឬខូចសំភារៈវត្ថុ ឬទំនិញដែលត្រូវដឹកជញ្ជូន ឬការចុះតម្លៃ បណ្ដាលមកពីលារយឺតយ៉ាវ។
មាត្រា ៨៥៖
កាលណាអ្នកបញ្ជូនយឺតយ៉ាវក្នុងការលើកដាក់ភារៈវត្ថុ ឬទំនិញ អ្នកដឹកជញ្ជូនមានសិទ្ធិតម្រូវឱ្យជួសជុលការខាតបង់ និងបញ្ឈប់កិច្ចសន្យា។
មាត្រា ៨៦៖
អ្នកដឹកជញ្ជូនត្រូវទទួលខុសត្រូវអំពីការបាត់បង់ ឬការខូចខាតលើវត្ថុដឹកជញ្ជូន។ អ្នកដឹកជញ្ជូនក៏ត្រូវទទួលខុសត្រូវអំពីគ្រោះថ្នាក់ដែលបណ្ដាលឡើងដល់អ្នកដំណើរ ក្នុងពេលដែលខ្លួនដឹកជញ្ជូនដែរ។
អ្នកដឹកជញ្ជូនត្រូវបានរួចខ្លួនពីការទទួលខុសត្រូវខាងលើ ក្នុងករណីប្រធានសក្តិ ឬក្នុងករណីអ្នកដំណើរត្រូវរងគ្រោះ ដោយមកពីការធ្វេសប្រហែសរបស់ខ្លួន។
បើភារៈវត្ថុ ឬទំនិញដែលត្រូវគេប្រគល់ឱ្យដឹកជញ្ជូនអន្តរាយដោយចោរកម្ម អ្នកដឹកជញ្ជូនត្រូវជួសជុលសំណងនៃភារៈវត្ថុ ឬទំនិញនោះ។
មាត្រា ៨៧៖
អ្នកដឹកជញ្ជូនត្រូវធានាអំពីការខូចខាតលើវត្ថុ ប្រសិនបើការខូចខាតនោះមិនមែនបណ្ដាលមកពីករណីប្រធានសក្តិ ឬវិបត្តិផ្ទាល់នៃវត្ថុនោះ។ អ្នកដឹកជញ្ជូនត្រូវទទួលខុសត្រូវជាពិសេសចំពោះការបាត់បង់ឬការខូចខាត បណ្ដាលមកពីការយឺតយ៉ាវដោយគ្មានមូលហេតុសមស្របនៅពេលដឹកជញ្ជូន។
មាត្រា ៨៨៖
បណ្ដឹងសុំជួសជុលការខូចខាត ត្រូវធ្វើក្នុងរយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃដែលម្ចាស់របស់បានដឹងថា បាត់ ឬខូចខាត ឬគិតចាប់ថ្ងៃដែលអ្នកដំណើរបានទទួលរងគ្រោះ។
មានត្រា៧៩ នៃច្បាប់ស្ដីពីការអនុវត្តក្រមរដ្ឋប្បវេណីដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១១/០០៧ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១១។
សព្វទានំ ធម្មទានំ ជិនាតិ
ព្រះពុទ្ធ

Leave a comment