March 2025
-
ពាក្យបច្ចេកទេសខ្មែរ-អង់គ្លេស ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ Law on Administrative Management of the Capital, Provinces, Municipalities, Districts and Khans.
Khmer English កសាងសមត្ថភាព Capacity Building ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ Democratic Development ភាពជាតំណាងសាធារណៈ Public Representation ស្វ័យភាពរបស់មូលដ្ឋាន Local Autonomy ការពិគ្រោះយោបល់ និងការចូលរួម Consultation and Participation ឆ្លើយតប… Read More
-
ឈ្មោះរបស់ភាគីដែលត្រូវបានហៅនៅក្នុងនីតិវិធីបណ្ដឹងផ្នែករដ្ឋប្បវេណី។
នីតិវិធីជំនុំជម្រេះលើកទី១ ហៅថា៖ ដើមចោទ និងចុងចម្លើយ នីតិវិធីនៃបណ្ដឹងឧទ្ធរណ៍ ហៅថា៖ ដើមបណ្ដឹងឧទ្ធរណ៍ និងចុងបណ្ដឹងឧទ្ធរណ៍ នីតិវិធីបណ្ដឹងសារទុក្ខ ហៅថា៖ ដើមបណ្ដឹងសាទុក្ខ និងចុងបណ្ដឹងសាទុក្ខ នីតិវិធីអនុវត្តដោយបង្ខំ ហៅថា៖ ម្ចាស់បំណុលនៃការអនុវត្ត និងកូនបំណុលនៃការអនុវត្ត នីតិវិធីទាក់ទងនឹងឋានៈបុគ្គល ហៅថា៖ ដើមចោទ និងចុងចម្លើយ… Read More
-
ពាក្យបច្ចេកទេសក្នុងច្បាប់ស្ដីពីសំណង់ ខ្មែរ-អង់គ្លេស។
Khmer English ការងារសាងសង់ Construction Work ការងារសិក្សាគម្រោងប្លង់ Design work ការងារវាសវែង Surveying work ការងារសាងសង់ Building work ការងារជួសជុល Repair work ការងារកែប្រែ modification work… Read More
-
តើអ្វីជាការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ (ផ្ទេរបង់រឹង) ហើយមានឯកសារអ្វីខ្លះ?
តើអ្វីជាការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ? ការផ្ទរកម្មសិទ្ធិលើអចលនវត្ថុ (ប្លង់រឹង) គឺជាការចុះបញ្ជីនូវរាល់ការផ្លាស់ប្ដូរសិទ្ធិនៃក្បាលដី ដែលបានចុះបញ្ជីរួចហើយ ឬហៅម្យ៉ាងទៀតថា ការចុះបញ្ជីដីធ្លីបន្ត។ ហើយការផ្ទេរកម្មសិទ្ធិអាចកើតមានឡើយតាមរូបភាពផ្សេងៗគ្នារួមមានជាអាទិ៍។ ប៉ុន្តែនៅក្នុងអត្តបទខ្លីនេះ ខ្ញុំសូមផ្ដោតទៅលើតែការផ្ទេរតាមរយៈការលក់ទិញមួយតែប៉ុណ្ណោះ។ ករណីនៃការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុដោយការលក់ទិញអ្នកលក់ និងអ្នកទិញត្រូវរៀបចំឯកសារដូចខាងក្រោម៖ ឯកសារតម្រូវរបស់ភាគីអ្នកទិញត្រូវមាន៖ ចំពោះការផ្ទេរនេះ នៅមានលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតដូចជាថាតើលោកអ្នក ជាអ្នកទិញតែម្នាក់ឯង ឬទិញជាមួយបងប្អូន មិត្រភក្រ ឬដៃគួររកស៊ីជាមួយ បើដូច្នេះត្រូវមានឯកសារបន្ថែមមួយចំនួនផ្សេងទៀតទៅតាមលក្ខខណ្ឌណាមួយដែលលោកចង់បាន។… Read More
-
ដំណាក់កាលនៃការចុះបញ្ជីដីធ្លីជាប្រព័ន្ធ “ត-ចប់”។
៣. ដំណាក់កាលបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ។ ម្ចាស់ដី/អ្នកកាន់កាប់ដី និង/ឬ អ្នកពាក់ព័ន្ធចាំបាច់ត្រូវមកចូលរួមពិនិត្យមើលឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិដោយដី និងបញ្ជីឈ្មោះម្ចាស់ដី) ដើម្បីពនិពិនិត្យផ្ទៀងផ្ទាត់ លេខក្បាលដី ទំហំដី ឈ្មោះ និងប្រភេទទ្រព្យ។ ក្នុងករណីពនិត្យឃើញថា មានកំហុសឆ្គង ម្ចាស់ដី/អ្នកកាន់កាប់ដីត្រូវប្ដឹងជំទាស់តវ៉ា ឬអាចសុំធ្វើការ កែប្រែចូលមកគណៈកម្មការរដ្ឋបាលនៅកន្លែងបិទផ្សាយ ។ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានរយៈពេល ១៥… Read More
-
កម្មសិទ្ធិលើដី និងអគាររបស់ជនបរទេសនៅកម្ពុជា (Foreigner Ownership of Land and Building in Cambodia)។
យោតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លីនៅកម្ពុជា ។ អាចនិយាយម្យ៉ាងទៀតបានថា គ្មានជនបរទេស (រូបវន្តបុគ្គល ឬនីតិបុគ្គល) ណាមួយអាចមានកម្មសិទ្ធិស្របច្បាប់លើដីធ្លីនៅកម្ពុជានោះទេ។ ករណីនេះ ត្រូវចាត់ទុកថាជានីតិបុគ្គលដែលមានសញ្ជាតិខ្មែរនៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនោះកាន់កាប់ដោយរូបវន្តបុគ្គល ឬនីតិបុគ្គលមានសញ្ជាតិខ្មែរចាប់ពី ៥១% (ហាសិបមួយភាគរយ) លើងទៅ ។ ចំពោះលក្ខណនេះ មិនត្រូវយកមកអនុវត្តចំពោះសិទ្ធិលើដីធ្លីផ្សេងទៀតដែលទទួលស្គាល់ដោយច្បាប់ជាធរមានដែលអនុញ្ញាតនោះទេ ដែលរួមមានជាអាទិ៍… Read More
-
ដំណាក់កាលទាំង ០៥ (ប្រាំ) នៃការចុះបញ្ជិដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន ០៥ (ប្រាំ) ដំណាក់កាលដូចខាងក្រោម៖ ១. ដំណាក់កាលត្រៀមរៀបចំ ដំណាក់កាលត្រៀមរៀបចំគឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ក្រោយពីតំបន់បានប្រកាសជាតំបន់វិនិច្ឆ័យអ្នកកាន់កាប់ដី ព្រមទាំងអ្នកពាក់ព័ន្ធត្រូវចូលរួម ។ ខាងក្រោមនេះគឺគំរូនៃសេចក្ដីជូនដំណឹងស្ដីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាស កំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីដែលមានលក្ខខណៈជាប្រព័ន្ធ។ ២. ដំណាក់កាលប្រតិបត្តិការបច្ចេកទេស ម្ចាស់ដី/អ្នកកាន់កាប់ដី រួមទាំងអ្នកជាប់ព្រំ ត្រូវធ្វើការកំំណត់ព្រំប្រទល់ក្បាលដីរួមគ្នា ដោយមានការដាំបង្គោលរឹងមាំ… Read More
-
ច្បាប់ស្ដីពី ការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក ដោយរាជក្រមលេខនស/រកម/០៣២៥/០០២ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។
ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។ Read More
