រចនាសម្ព័ន្ធតុលាការកម្ពុជា។

រចនាសម្ព័ន្ធតុលាការកម្ពុជាបច្ចុប្បន្ន

ប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងដោយច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ និងត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ។ យោងតាមច្បាប់នេះ ប្រព័ន្ធតុលាការកម្ពុជាត្រូវបានចែកជា០២ (ពីរ) ថ្នាក់ គឺ៖ (១) តុលាការជាន់ទាម និង (២) តុលាការជាន់ខ្ពស់ ហើយតុលាការទាំង ពីរ ថ្នាក់នេះអនុវត្តអំណាចតុលាការដែលគ្របដណ្ដប់លើរឿងក្ដីគ្រប់ប្រភេទរួមទាំងរឿងក្ដីផ្នែករដ្ឋបាលផងដែរ។ ប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងដោយច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ និងត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ។ យោងតាមច្បាប់នេះ ប្រព័ន្ធតុលាការកម្ពុជាត្រូវបានចែកជា០២ (ពីរ) ថ្នាក់ គឺ៖ (១) តុលាការជាន់ទាម និង (២) តុលាការជាន់ខ្ពស់ ហើយតុលាការទាំង ពីរ ថ្នាក់នេះអនុវត្តអំណាចតុលាការដែលគ្របដណ្ដប់លើរឿងក្ដីគ្រប់ប្រភេទរួមទាំងរឿងក្ដីផ្នែករដ្ឋបាលផងដែរ។

១. តុលាការជាន់ទាប

តុលាការជាន់ទាមរួមមានសាលាដំបូងដែលបានបង្កើតឱ្យមាននៅរាជធានីភ្នំពេញ និងនៅគ្រប់បណ្ដាខេត្តនៃព្រះរាជាណាចក្រកម្ពុជា និងតុលាការយោធាដែលមានទីតាំងនៅរាជធានីភ្នំពេញ និងមានសមត្ថកិច្ចលើគ្រប់រឿងក្ដីទូទាំងប្រទេសពាក់ព័ន្ធនឹងបទល្មើសយោធា។

ក) សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត

១)-សាលាដំបូង

សាលាដំបូងគឺជាសាលាជម្រះក្ដីទូទៅ ដែលមានសមត្ថកិច្ចជំនុំជម្រះលើរឿងក្ដីទាំងអស់លើកលែងតែរឿងក្ដីដែលស្ថិតក្រោមសមត្ថកិច្ចនៃសាលាជម្រះក្ដីពិសេស ជាអាទិ៍៍ តុលាការយោធា ឬសាលាជម្រះក្ដីវិសាមញ្ញជាអាទិ៍ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដើម្បីកាត់សេក្ដីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យដែលត្រូវបានបង្កើតឡើងដោយច្បាប់ដោយឡែក។ សាលាដំបូង ត្រូវបែងចែកជាតុលាការជំនាញ ដែលរួមមាន តុលាការព្រហ្មទណ្ឌ តុលាការរដ្ឋប្បវេណី តុលាការពាណិជ្ជកម្ម និងតុលាការការងារ ។ តុលាការជំនាញផ្សេងទៀតរបស់សាលាដំបូងអាចត្រូវបានបង្កើតឡើងដោយយោងតាមសេចក្ដីត្រូវការចាំបាច់។ ការបង្កើតការលុបចោល និងការកែប្រែតុលាការជំនាញ ត្រូវកំណត់ដោយព្រះរាជក្រឹត្យ ។ តុលាការជំនាញនីមួយៗរបស់សាលាដំបូងចេញសេចក្ដីសម្រេចរបស់ខ្លួនប្រកបដោយស្វ័យភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងនាមសាលាដំបូងដែលតុលាការជំនាញនោះស្ថិតនៅ។ ប៉ុន្តែដោយបច្ចុប្បន្នតុលាការជំនាញនៅមិនទាន់ត្រូវបានបង្កើតឡើង ចៅក្រមនៃសាលាដំបូងរាជធានី-ខេត្ត មានសមត្ថកិច្ចលើរាល់រឿងក្ដីទាំងអស់។

សាលាដំបូងរាជធានី-ខេត្តនីមួយៗ មានសមត្ថកិច្ចជំនុំជម្រះគ្រប់រឿងក្ដី ដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីរប់សខ្លួនលើកលែងតែរឿងក្ដីទាំងឡាយដែលច្បាប់ប្រគល់សមត្ថកិច្ចទៅឱ្យសាលាជម្រះក្ដីផ្សេងទៀត។ ប៉ុន្តែ ក្នុងករណីចាំបាច់ដើម្បីធានានូវផលប្រយោជន៍សាធារណៈសុវត្តិភាពសន្តិសុខសង្គម និងដំណើរការល្អនៃយុត្តិធម៌តុលាការ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាចសម្រេចផ្ទេរសមត្ថកិច្ចក្នុងការចាត់ការរឿងក្ដីពីសាលាដំបូងមួយទៅសាលាដំបូងមួយទៀតបាន។ ទន្ទឹមនេះ ដើម្បីធានាដំណើរការល្អនៃយុត្តិធម៌ សាលាដំបូងមួយក៏អាចផ្ទេរសមត្ថកិច្ចទៅឱ្យសាលាដំបូងមួយទៀតបានដែរ ដោយអនុវត្តស្របតាមក្រមនីតិវិធីរដ្ឋប្បវេណី និងច្បាប់ជាធរមានផ្សេងទៀត។ ក្នុងករណីមានវិវាទសមត្ថកិច្ចរវាងតុលាការជំនាញផ្សេងៗនៅក្នុងសាលាដំបូង ប្រធានសាលាដំបូងត្រូវកោះប្រជុំតុលាការជំនាញដែលពាក់ព័ន្ធដោយឆន្ទានុសិទ្ធិរបស់ខ្លួន ឬតាមសំណើរបស់ប្រធានតុលាការជំនាញណាមួយ ដើម្បីសម្រេចអំពីសមត្ថកិច្ច។ ប្រធានសាលាដំបូង សម្រេចលើវិវាទនេះ ដោយដីកាសម្រេច ។ ដីកាសម្រេចនេះ គឺជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា។

សូមមើលអត្តបទពេញខាងក្រោម៖

Leave a comment