គំរូនៃកិច្ចសន្យាទិញលក់អចលនវត្ថុ (ខ្មែរ)។

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចព្រម​ព្រៀង​ទិញ-លក់​អចលនវត្ថុ

កិច្ច​ព្រម​ព្រៀង​ទិញ-លក់​អចលនវត្ថុ​នេះ (“កិច្ចព្រមព្រៀង”) ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី […] (“ថ្ងៃចុះ​កិច្ច​ព្រម​ព្រៀង”) រវាង៖

អ្នក​លក់៖ ឈ្មោះ […] ភេទ […] កាន់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​លេខ​ […]​ ចេញថ្ងៃទី […] ខែ […] ឆ្នាំ […] និងឈ្មោះ […] ភេទ […] កាន់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​លេខ​ […]​ ចេញថ្ងៃទី […] ខែ […] ឆ្នាំ […]
(“អ្នក​លក់”) ។ និង

អ្នកទិញ៖ ឈ្មោះ […] ភេទ […] កាន់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​លេខ​ […]​ ចេញថ្ងៃទី […] ខែ […] ឆ្នាំ […] និងឈ្មោះ […] ភេទ […] កាន់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​លេខ​ […]​ ចេញថ្ងៃទី […] ខែ […] ឆ្នាំ […]
(“អ្នកទិញ”) ។

បន្ទាប់ពីបានពិភាក្សានិងពិចារណាយ៉ាងល្អិតល្អន់មក គូភាគីបានព្រមព្រៀងគ្នាដូចខាងក្រោម៖

ប្រការ ១៖     ​​កម្មវត្ថុនៃកិច្ចសន្យា

អ្នក​លក់ ​ព្រម​ព្រៀង​លក់​​ឱ្យ អ្នក​ទិញ ហើយអ្នក​ទិញព្រម​ព្រៀង​ទិញ​​ពី​អ្នក​លក់ នូវអចលនវត្ថុដែលមានទំហំ […] ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅ […] សម្គាល់ដោយវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ […] ចុះថ្ងៃទី […] ខែ […] ឆ្នាំ […] (តទៅហៅថា “អចលនវត្ថុ”)។​

ប្រការ ២៖ ថ្លៃអចលនវត្ថុ​

ថ្លៃទិញ​-លក់អចលនវត្ថុគឺ […] (“ថ្លៃអចលនវត្ថុ”)។​

ប្រការ ៣៖ ការបង់ប្រាក់​1

ថ្លៃអចលនវត្ថុ ត្រូវ​​ទូទាត់ជាសាច់ប្រាក់ ឬដោយការបង់ប្រាក់​ចូលគណនី​ធនាគារ […] ​​របស់​​អ្នកលក់ដែលមានឈ្មោះ និងលេខគណនី […] តាមដំណាក់កាលដូចខាងក្រោម៖

៣.១ ការ​បង់ប្រាក់កក់លើកទី១៖ អ្នកទិញបានបង់ប្រាក់កក់លើកទី ១ នៅថ្ងៃចុះកិច្ចព្រមព្រៀងនេះ ចំនួ​ន […] ។

៣.២ ការ​បង់ប្រាក់លើកទី២៖ អ្នកទិញត្រូវបង់ប្រាក់លើកទី ២ ចំនួន […]។

៣.៤ ការ​បង់ប្រាក់លើកចុងក្រោយ៖ អ្នកទិញត្រូវបង់ប្រាក់លើកចុងក្រោយ​ដែល​នៅសេស​សល់​ចំនួ​ន […] ទៅ​ឱ្យអ្នក​លក់​បន្ទាប់​ពី​​ការផ្ទេរកម្មសិទ្ធិរួចរាល់។

នៅពេលទទួលបានការបង់ប្រាក់ពីអ្នកទិញ អ្នកលក់នឹងផ្តល់លិខិតបញ្ជាក់ទទួល​បាន​ការ​បង់​ប្រាក់​​ថ្លៃអចលនវត្ថុពីអ្នកទិញ។

ប្រការ ៤៖    កាតព្វកិច្ចរបស់អ្នកលក់

អ្នកលក់ត្រូវមានកាតព្វកិច្ចដូចខាងក្រោម៖

៤.១ ទទួល​បន្ទុកក្នុងការចេញថ្លៃរត់ការផ្ទេរឈ្មោះ បង់ពន្ធ និងសោហ៊ុយ​ផ្ទេរឈ្មោះ​ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធដោយគ្មានការយឺតយ៉ាវ។

៤.២ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រគល់សិទ្ធិកាន់កាប់ ប្រើប្រាស់ អាស្រ័យផល និង​ចាត់ចែងអចលនវត្ថុទៅអោយអ្នកទិញ បន្ទាប់ពី​បានទទួល​ការបង់ប្រាក់ថ្លៃ​អចលនវត្ថុ​គ្រប់​ចំនួន​ពី​អ្នកទិញ។

៤.៣ សហការប្រគល់គ្រប់ឯកសារ និងពត៌មានតម្រូវសំរាប់ការផ្ទេរឈ្មោះ និងចុះហត្ថលេខា/ផ្តិតមេដៃ​លើ​សំណុំ​ឯកសារផ្ទេរឈ្មោះទាន់ពេលវេលា។

ប្រការ ៥៖    កាតព្វកិច្ចរបស់អ្នកទិញ

អ្នកទិញត្រូវមានកាតព្វកិច្ចដូចខាងក្រោម៖

៥.១ បង់ប្រាក់តាមពេលវេលាកំណត់អោយអ្នកលក់ស្របតាមកិច្ចព្រមព្រៀងនេះ។

៥.២ សហការប្រគល់គ្រប់ឯកសារ និងពត៌មានតម្រូវសំរាប់ការផ្ទេរឈ្មោះ និង​ចុះ​ហត្ថលេខា/​ផ្តិត​មេដៃ​លើ​សំណុំ​ឯកសារផ្ទេរឈ្មោះទាន់ពេលវេលា។

ប្រការ ៦៖ ការធានាអះអាងរបស់អ្នកលក់

អ្នកលក់ធ្វើការធានាអះអាងចំពោះអ្នកទិញដូចខាងក្រោម ៖

៦.១ អ្នកលក់មានសមត្ថភាព និងសិទ្ធិតាមផ្លូវច្បាប់ដើម្បីចុះហត្ថលេខា និងផ្តិត​ស្នាម​មេដៃ​លើ​កិច្ចព្រមព្រៀង​នេះ។

៦.២ អ្នកលក់ជាម្ចាស់កម្មសិទ្ធិស្រប​ច្បាប់លើអចលនវត្ថុ។

៦.៣ អចលនវត្ថុនេះពុំស្ថិតក្រោមសេចក្តីបង្គាប់តុលាការ វិវាទ ឬការ​ប្តឹងទាមទារណាមួយឡើយ។ អចលន​វត្ថុមិនត្រូវមានជាប់បន្ទុកណាមួយនៅពេលផ្ទេរកម្មសិទ្ធិទៅឱ្យភាគីអ្នកទិញនោះទេ។ ភាគី​អ្នក​លក់យល់ព្រមទទួលខុសត្រូវទាំងស្រុង និងដោះស្រាយជាមួយតតិយជន ប្រសិនបើមានតតិយ​​ជនមកអះអាង ឬទាមទារថាអចលនវត្ថុខាងលើមិនមែនជារបស់អ្នកលក់។

ប្រការ ៧៖ ការធានាអះអាងរបស់អ្នកទិញ

អ្នកទិញ ធានាអះអាងចំពោះអ្នកលក់ដូចខាងក្រោម៖

៧.១ អ្នកទិញមានសមត្ថភាពនិងសិទ្ធិតាមផ្លូវច្បាប់ដើម្បីចុះហត្ថលេខា និងផ្តិតស្នាមមេដៃលើកិច្ចព្រមព្រៀងនេះ។

៧.២ អ្នកទិញមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃអចលនវត្ថុអោយអ្នកលក់តាមកិច្ចព្រមព្រៀង​នេះ។​

ប្រការ ៨៖ ការបំពានកិច្ចព្រមព្រៀង

៨.១ ប្រសិនបើអ្នកលក់ប្រែក្រឡាស់​មិនព្រមលក់ ឬមិនផ្ទេរឈ្មោះអោយអ្នកទិញ​តាម​កិច្ចព្រមព្រៀង​នេះ អ្នកទិញមានសិទ្ធិរំលាយកិច្ចព្រមព្រៀងនេះ​ និងទទួលបានប្រាក់កក់ពីអ្នកលក់វិញ ព្រម​ជាមួយ​នឹង​ប្រាក់សំណងស្មើនឹងប្រាក់កក់។ ប្រសិនបើអ្នក​លក់បំពាន​បញ្ញត្តិ​ណាមួយ​នៃកិច្ចព្រមព្រៀង​នេះ​ត្រូវចាត់ទុកថាជាការបំពានកាតព្វកិច្ចធ្ងន់ធ្ងន់ធ្ងរ ហើយ​អ្នកទិញមានសិទ្ធិរំលាយ​កិច្ចព្រមព្រៀង​នេះ និង​ទទួល​បានសំណងការខូចខាតតាមផ្លូវច្បាប់ រួមទាំងកម្រៃសេវាមេធាវីផងដែរ។

៨.២ ប្រសិនបើអ្នកទិញខកខានមិនបានបង់ប្រាក់នៅសល់ ឬបំពេញកាតព្វកិច្ចផ្សេង​ទៀត​តាម​កិច្ចព្រម​ព្រៀង​នេះ អ្នកលក់មានសិទ្ធិរំលាយ​កិច្ចព្រម​ព្រៀង​នេះនិងទទួលបានប្រាក់កក់​ដែល​បាន​បង់​ ជាប្រាក់សំណងពីអ្នកទិញ​។ ក្នុងករណីដែលបានផ្ទេរឈ្មោះទៅអោយអ្នកទិញរួចហើយ តែ​អ្នក​ទិញ​មិនបានបង់ប្រាក់នៅសល់តាមកិច្ចព្រមព្រម​ព្រៀង​នេះ អ្នកទិញត្រូវផ្តិត​មេដៃលើឯកសារ​តម្រូវ​ផ្សេង​ៗ ដើម្បីផ្ទេរឈ្មោះត្រឡប់មកអ្នកលក់វិញ។

ប្រការ ៩៖ ច្បាប់គ្រប់គ្រង និងការដោះស្រាយវិវាទ2

កិច្ចព្រមព្រៀងនេះ និងវិវាទដែល​កើតឡើង​ក្រោម​កិច្ច​ព្រមព្រៀង​នេះ​ត្រូវគ្រប់​គ្រង​ និង​ស្ថិត​នៅក្រោម​ច្បាប់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។  ក្នុងករណីមានវិវាទ​កើតឡើង ភាគីទាំងពីរត្រូវព្យាយាម​ដោះស្រាយ​រាល់​វិវាទ​រប​ស់​​​​ខ្លួនតាមការចរចារដោយ​មិត្តភាពនិងយោគយល់​​​គ្នា។ បើមានវិវាទណាមួយ​ដែល​មិន​អាច​ដោះស្រាយ​​ដោយ​មិត្ត​ភាព​​និង​​យោគយល់គ្នាបានក្នុងរយៈពេល ៣០ ថ្ងៃ វិវាទនោះ​ត្រូវបញ្ជូន​ទៅតុលាការ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ដោះស្រាយតាមផ្លូវច្បាប់។ 

ប្រការ ១០៖ ចំនួន​ច្បាប់ដើម

កិច្ច​ព្រមព្រៀងនេះ​ត្រូវ​បានធ្វើ​​ចំនួន ២ ច្បាប់ដើម ដោយភាគីអ្នកលក់រក្សាទុក ១ ច្បាប់ ភាគី​អ្នកទិញ​រក្សាទុក ១ ច្បាប់។

គូភាគីបានអាន និងយល់ច្បាស់ខ្លឹមសារនៃ​កិច្ចព្រមព្រៀងនេះ និង​បានចុះហត្ថលេខា និង/ឬ​ផ្តិតស្នាម​មេដៃ​ខាងក្រោម។

អ្នកលក់អ្នកទិញ
  1. ចំណុចនេះ អាស្រ័យលើការព្រមព្រៀងជាក់ស្ដែងទៅតាមភាគីផ្សេងៗគ្នា។ ↩︎
  2. គូភាគីអាចកំណត់យកការដោះស្រាយក្រៅប្រព័ន្ធតុលការការបានតាមការព្រមព្រៀង។ ↩︎

សព្វទានំ ធម្មទានំ ជិនាតិ (ព្រះពុទ្ធ)

Leave a comment