
តើអ្វីជាការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ?
ការផ្ទរកម្មសិទ្ធិលើអចលនវត្ថុ (ប្លង់រឹង) គឺជាការចុះបញ្ជីនូវរាល់ការផ្លាស់ប្ដូរសិទ្ធិនៃក្បាលដី ដែលបានចុះបញ្ជីរួចហើយ ឬហៅម្យ៉ាងទៀតថា ការចុះបញ្ជីដីធ្លីបន្ត។ ហើយការផ្ទេរកម្មសិទ្ធិអាចកើតមានឡើយតាមរូបភាពផ្សេងៗគ្នារួមមានជាអាទិ៍។
- តាមរយៈការលក់ទិញ។
- តាមរយៈសន្តតិកម្ម។
- តាមរយៈប្រទានកម្ម។
- តាមរយៈអំណោយ។
- តាមរយៈការជួលរយៈពេលវែង ។ ឬ
- តារមយៈអំណាចនៃសាលក្រម ឬសាលដីកា របស់តុលាការស្ថាពរ
- មូលហេតុផ្សេងទៀតដែលមានចែងនៅក្នុងច្បាប់ ឬបទដ្ឋានគតិយុត្តផ្សេងទៀត។
ប៉ុន្តែនៅក្នុងអត្តបទខ្លីនេះ ខ្ញុំសូមផ្ដោតទៅលើតែការផ្ទេរតាមរយៈការលក់ទិញមួយតែប៉ុណ្ណោះ។

ករណីនៃការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុដោយការលក់ទិញអ្នកលក់ និងអ្នកទិញត្រូវរៀបចំឯកសារដូចខាងក្រោម៖
ឯកសារតម្រូវរបស់ភាគីអ្នកទិញត្រូវមាន៖
- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (បញ្ជាក់បានថតចម្លងត្រឹមត្រូវតាមច្បាប់ដើមដោយច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌ)។
- ច្បាប់ថតចម្លងនៃសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
- សេចក្ដីចម្លងសំបុត្រកំណើត ។
- សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ករណីរៀបការ)។
- លិខិតបញ្ជាក់ភាពនៅលីវ (ករណីនៅលីវ)។
- ឯកសារផ្សេងទៀតតាមការចាំបាច់។
ចំពោះការផ្ទេរនេះ នៅមានលក្ខខណ្ឌផ្សេងៗមួយចំនួនទៀតដូចជាថាតើលោកអ្នក ជាអ្នកទិញតែម្នាក់ឯង ឬទិញជាមួយបងប្អូន មិត្រភក្រ ឬដៃគួររកស៊ីជាមួយ បើដូច្នេះត្រូវមានឯកសារបន្ថែមមួយចំនួនផ្សេងទៀតទៅតាមលក្ខខណ្ឌណាមួយដែលលោកចង់បាន។

Leave a comment