ដំណាក់កាលនៃការចុះបញ្ជីដីធ្លីជាប្រព័ន្ធ “ត-ចប់”។

៣. ដំណាក់កាលបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ។

ម្ចាស់ដី/អ្នកកាន់កាប់ដី និង/ឬ អ្នកពាក់ព័ន្ធចាំបាច់ត្រូវមកចូលរួមពិនិត្យមើលឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិដោយដី និងបញ្ជីឈ្មោះម្ចាស់ដី) ដើម្បីពនិពិនិត្យផ្ទៀងផ្ទាត់ លេខក្បាលដី ទំហំដី ឈ្មោះ និងប្រភេទទ្រព្យ។ ក្នុងករណីពនិត្យឃើញថា មានកំហុសឆ្គង ម្ចាស់ដី/អ្នកកាន់កាប់ដីត្រូវប្ដឹងជំទាស់តវ៉ា ឬអាចសុំធ្វើការ កែប្រែចូលមកគណៈកម្មការរដ្ឋបាលនៅកន្លែងបិទផ្សាយ ។ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ។

ការចូលរួមមើលប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។

៤. ដំណាក់កាលសម្រេច។

ក្រោយពេលបិទផ្សាយជាសាធារណៈត្រូវបានបញ្ចប់ គណៈកម្មការរដ្ឋបាលធ្វើរបាយការណ៍ជូនអភិបាលរាជធានី ខេត្ត ធ្វើការសម្រេចលើឯកសារនៃការវិនិច្ឆ័យ។

៥. ដំណាក់កាលចុះបញ្ជី ចេញប័ណ្ណ និងចែកប័ណ្ណ។

យោងតាមឯកសារនៃការសម្រេចហើយ មន្ត្រីរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានី ខេត្ត ត្រូវធ្វើការចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណជូនប្រជាពលរដ្ឋ ម្ចាស់ដី។

Leave a comment