
យោតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លីនៅកម្ពុជា ។ អាចនិយាយម្យ៉ាងទៀតបានថា គ្មានជនបរទេស (រូបវន្តបុគ្គល ឬនីតិបុគ្គល) ណាមួយអាចមានកម្មសិទ្ធិស្របច្បាប់លើដីធ្លីនៅកម្ពុជានោះទេ។ ករណីនេះ ត្រូវចាត់ទុកថាជានីតិបុគ្គលដែលមានសញ្ជាតិខ្មែរនៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនោះកាន់កាប់ដោយរូបវន្តបុគ្គល ឬនីតិបុគ្គលមានសញ្ជាតិខ្មែរចាប់ពី ៥១% (ហាសិបមួយភាគរយ) លើងទៅ ។ ចំពោះលក្ខណនេះ មិនត្រូវយកមកអនុវត្តចំពោះសិទ្ធិលើដីធ្លីផ្សេងទៀតដែលទទួលស្គាល់ដោយច្បាប់ជាធរមានដែលអនុញ្ញាតនោះទេ ដែលរួមមានជាអាទិ៍ សិទ្ធិជួល សម្បទាន ឬសិទ្ធិប្រើប្រាស់។
សិទ្ធិកម្មសិទ្ធិលើអគារសហកម្មសិទ្ធិ

ស្របតាមច្បាប់ស្ដីពីការផ្ដល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស ឆ្នាំ២០១០ និងបទប្បញ្ញត្តិនៃការអនុវត្តគឺ ជនបរទេសអាចមានសិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិមួយកន្លែងមិនលើសពីរ ៧០% (ចិតសិបភាគរយ) នៃទំហំផ្ទៃក្រឡានៃចំណែកឯកជនទាំងអស់នៃអគារសហកម្មសិទ្ធិ និងគិតចាប់ពីជាន់ទី ១ (មួយ) ឡើងទៅ ដោយមិនអនុញ្ញាតឡើយចំពោះជាន់ផ្ទាល់ដី និងជាន់ក្រោមដីនៃអគារសហកម្មសិទ្ធិឡើយ។

Leave a comment