ដំណាក់កាលទាំង ០៥ (ប្រាំ) នៃការចុះបញ្ជិដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន ០៥ (ប្រាំ) ដំណាក់កាលដូចខាងក្រោម៖

១. ដំណាក់កាលត្រៀមរៀបចំ

ដំណាក់កាលត្រៀមរៀបចំគឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ក្រោយពីតំបន់បានប្រកាសជាតំបន់វិនិច្ឆ័យអ្នកកាន់កាប់ដី ព្រមទាំងអ្នកពាក់ព័ន្ធត្រូវចូលរួម ។ ខាងក្រោមនេះគឺគំរូនៃសេចក្ដីជូនដំណឹងស្ដីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាស កំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីដែលមានលក្ខខណៈជាប្រព័ន្ធ។

ប្រភព៖ https://web.facebook.com/photo/?fbid=1038726318298564&set=a.303018008536069

២. ដំណាក់កាលប្រតិបត្តិការបច្ចេកទេស

ម្ចាស់ដី/អ្នកកាន់កាប់ដី រួមទាំងអ្នកជាប់ព្រំ ត្រូវធ្វើការកំំណត់ព្រំប្រទល់ក្បាលដីរួមគ្នា ដោយមានការដាំបង្គោលរឹងមាំ លើព្រំក្បាលដីឱ្យរួចរាល់ជាស្រេច និងដោយមានការព្រមព្រៀងគ្នានៅមុនពេលដែលមន្ត្រីកំណត់ព្រំ និងវាស់វែងចុះទៅធ្វើការកំណត់ព្រំ និងវាស់វែង។

ប្រភព៖ https://mlmupc.gov.kh/2023/10/10/%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%80%E1%9F%86%E1%9E%8E%E1%9E%8F%E1%9F%8B%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%86-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%9C%E1%9E%B6%E1%9E%9F%E1%9F%8B%E1%9E%9C%E1%9F%82%E1%9E%84/

ក្រោយពេលដែលការកំណត់ព្រំ និងវាសវែងត្រូវបញ្ចប់ ម្ចាស់ដី/អ្នកកាន់កាប់ដី ត្រូវផ្ដល់ព័ត៌មានចាំបាច់ដល់មន្ត្រីវិនិច្ឆ័យ។ ដូច្នេះម្ចាស់ដីនិងអ្នកដែលមានព្រំជាប់ត្រូវផ្ដិតមេដៃលើទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដី នោះទៅវិញទៅមក នៅចំពោះមុខមន្ត្រីវិនិច្ឆ័យ។ ការផ្ដិតមេដៃលើទម្រង់ បែបបទនេះមានន័យថា អ្នកទាំងនោះយល់ព្រមនិងចាត់ទុកថាអ្នកទាំងនោះយល់ព្រម និងចាត់ទុកព័ត៌មាននេះ ត្រឹមត្រូវ។

សូមរងចាំអានដំណាក់កាលបន្ទាប់នៅពេលក្រោយ….

Leave a comment