
កិច្ចសន្យាលក់-ទិញអចលនវត្ថុ ត្រូវចែងឱ្យបានច្បាស់នូវព័ត៌មានអប្បបរមាមួយចំនួនដូចខាងក្រោម៖
- ឈ្មោះអ្នកអភិវឌ្ឍ និងឈ្មោះ អ្នកទិញ ដោយបញ្ជាក់អំពីអត្តសញ្ញាណ និងអាសយដ្ឋានរបស់ភាគីទាំងពីរឱ្យបានច្បាស់ និងមានសាក្សីដឹងឮ។
- ទីតាំងគម្រោង ទំហំដី និងតម្លៃលក់-ទិញដែលបានព្រមព្រៀងគ្នា។
- កាតព្វកិច្ចរបស់គូភាគីដែលទទួលបានបន្ទុកបង់ពន្ធប្រថាប់ត្រា និងបង់កម្រៃសេវាផ្សេងៗទៀត ។
- កាលបរិច្ឆេទបញ្ចប់គម្រោង។
- នីតិវិធី និងកាលវិភាគបង់ប្រាក់។
- ចំនួនទឹកប្រាក់ដែលត្រូវធ្វើការផាកពិន័យចំពោះការបង់ប្រាក់យឺតយ៉ាវ ត្រូវតែសមាមាត្រទៅនឹងចំនួនទឹកប្រាក់ដែលត្រូវធ្វើការផាកពិន័យចំពោះការសាងសង់យឺតយ៉ាវ។
- សិទ្ធិរបស់អ្នកទិញពាក់ព័ន្ធទៅនឹងដី ឬលំហចំណែកឯកជន និងចំណែករួម។
- សិទ្ធិក្នុងការរំលាយកិច្ចសន្យា។
- កាតព្វកិច្ចក្នុងការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិ។
- ការធានាខុសត្រូវលើគុណភាព និងសុវត្តភាពសំណង់ ។
ជាអាទិ៍ ៕

Leave a comment